អេសាយ 33:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 ចិត្តឯងនឹងនឹកជញ្ជឹងពីការដែលបាននាំឲ្យឯងភ័យខ្លាចនោះថា តើស្មៀនកត់ត្រានៅឯណា អ្នកដែលថ្លឹងសួយអាករនៅឯណា ហើយអ្នកដែលបានរាប់អស់ទាំងប៉ម តើនៅឯណា សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល18 ចិត្តរបស់អ្នកនឹងជញ្ជឹងគិតអំពីការគួរឲ្យភ័យរន្ធត់នោះថា៖ “តើអ្នករាប់នៅឯណា? តើអ្នកថ្លឹងនៅឯណា? តើអ្នករាប់ប៉មនៅឯណា?”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ចិត្តអ្នកនឹងនឹកជញ្ជឹងពីការ ដែលបាននាំឲ្យអ្នកភ័យខ្លាចនោះថា "តើស្មៀនកត់ត្រានៅឯណា? តើអ្នកដែលថ្លឹងសួយអាករនៅឯណា? តើអ្នកដែលរាប់អស់ទាំងប៉មនៅឯណា? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 អ្នកនឹកដល់អតីតកាល ដែលធ្វើឲ្យអ្នកញ័ររន្ធត់ ហើយសួរថា: “តើពួកត្រួតត្រា ពួកទារពន្ធ និងពួកអ្នកត្រួតពិនិត្យនៅតាមកំពែង ទៅណាបាត់អស់ហើយ?”។ សូមមើលជំពូកអាល់គីតាប18 អ្នកនឹកដល់អតីតកាល ដែលធ្វើឲ្យអ្នកញ័ររន្ធត់ ហើយសួរថា: “តើពួកត្រួតត្រា ពួកទារពន្ធ និងពួកអ្នកត្រួតពិនិត្យនៅតាមកំពែង ទៅណាបាត់អស់ហើយ?”។ សូមមើលជំពូក |
ឯហេសេគា ជាស្តេចយូដា ទ្រង់ចាត់សារឲ្យទៅឯស្តេចស្រុកអាសស៊ើរ នៅត្រង់ក្រុងឡាគីសថា ទូលបង្គំបានធ្វើខុសហើយ សូមទ្រង់ថយចេញពីទូលបង្គំទៅ ទូលបង្គំនឹងទទួលរ៉ាប់រងតាមបង្គាប់របស់ទ្រង់ទាំងអស់ ដូច្នេះ ស្តេចអាសស៊ើរក៏បង្គាប់ ឲ្យហេសេគា ជាស្តេចស្រុកយូដា បង់ប្រាក់៣០០ហាប នឹងមាស៣០ហាប