Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 23:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 លោក​អ័ប្រា‌ហាំ​ក៏​ស្ដាប់​តាម​អេប្រុន ហើយ​ថ្លឹង​ប្រាក់​ប្រគល់​ឲ្យ​អេប្រុន នៅ​ចំពោះ​មុខ​នៃ​ពួក​កូន​ចៅ​ហេត តាម​ចំនួន​ដែល​គាត់​បាន​និយាយ គឺ​ប្រាក់​សុទ្ធ​បួនរយ​សេកែល តាម​តម្លៃ​ដែល​ពួក​ឈ្នួញ​ប្រើនៅ​សម័យ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 អ័ប្រាហាំ​ក៏​ស្ដាប់តាម​អេប្រុន ហើយ​អ័ប្រាហាំ​ថ្លឹង​ឲ្យ​អេប្រុន​តាម​តម្លៃ​ដែល​គាត់​បាន​និយាយ ខណៈដែល​កូនចៅ​ហេត​កំពុង​ស្ដាប់ គឺ​ប្រាក់​បួនរយ​សិគែល​តាម​តម្លៃ​ឈ្មួញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 លោក​អប្រាហាំ​ក៏​ព្រម​ព្រៀង​ជា​មួយ​លោក​អេប្រូន ហើយ​ថ្លឹង​ប្រាក់​ឲ្យ​គាត់ តាម​ចំនួន​ដែល​គាត់​បាន​និយាយ​នៅ​មុខ​ជន‌ជាតិ​ហេត គឺ​ប្រាក់​សុទ្ធ​មួយ​រយ​ម្ភៃ​តម្លឹង គិត​តាម​តម្លៃ​ដែល​គេ​លក់​ដី​នៅ​សម័យ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 អ័ប្រា‌ហាំ​ក៏​ស្តាប់​តាម​អេប្រុន ហើយ​គាត់​ថ្លឹង​ប្រាក់​ប្រគល់​ឲ្យ​ដល់​អេប្រុន នៅ​ចំពោះ​មុខ​នៃ​ពួក​កូន​ចៅ​ហេត​តាម​ដែល​គាត់​និយាយ គឺ​ជា​ប្រាក់​៤០០​រៀល​ដែល​ពួក​ជំនួញ​ធ្លាប់​ចាយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 អ៊ីព្រហ៊ីម​ក៏​ព្រម​ព្រៀង​ជា​មួយ​អេប្រូន ហើយ​ថ្លឹង​ប្រាក់​ឲ្យ​គាត់ តាម​ចំនួន​ដែល​គាត់​មាន​ប្រសាសន៍​នៅ​មុខ​ជន‌ជាតិ​ហេត គឺ​ប្រាក់​សុទ្ធ​មួយ​រយ​ម្ភៃ​តម្លឹង គិត​តាម​តម្លៃ​ដែល​គេ​លក់​ដី​នៅ​សម័យ​នោះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 23:16
18 ការដាក់ឲ្យឆ្លើយតបគ្នា  

«លោក​ម្ចាស់ សូម​ស្តាប់​ខ្ញុំ ដី​នេះ​មាន​តម្លៃ​បួន​រយ​សេកែល តើ​តម្លៃ​នេះ​មាន​អ្វី​សំខាន់​រវាង​លោក​ម្ចាស់​នឹង​ខ្ញុំ? សូម​លោក​ម្ចាស់​បញ្ចុះ​សព​ទៅ!»។


ហើយ​ពេល​យើង​ខ្ញុំ​បាន​ទៅ​ដល់​កន្លែង​សម្រាក យើង​ខ្ញុំ​បាន​ស្រាយ​បាវ​ទៅ ឃើញ​មាន​ប្រាក់​រៀងៗ​ខ្លួន​នៅ​ក្នុង​មាត់​បាវ គឺ​ប្រាក់​របស់​យើង​ខ្ញុំ​នៅ​គ្រប់​ចំនួន។ ឥឡូវ​នេះ យើង​ខ្ញុំ​បាន​យក​ប្រាក់​នោះ​មក​វិញ​ហើយ


បន្ទាប់​មក លោក​យ៉ាកុប​បាន​ផ្តាំ​ពួក​គេ​ថា៖ «ពុក​ហៀប​នឹង​ទៅ​ជួប​ជុំ​ញាតិ​របស់​ពុក​ហើយ ចូរ​បញ្ចុះ​សព​ពុក​នៅ​ជា‌មួយ​ជីដូន​ជីតា​របស់​ពុក ក្នុង​ល្អាង​ដែល​នៅ​ចម្ការ​អេប្រុន ជា​សាសន៍​ហេត​ទៅ


គឺ​កូន​ចៅ​របស់​លោក​បាន​ដឹក​សព​របស់​លោក​ទៅ​ស្រុក​កាណាន ហើយ​បញ្ចុះ​ក្នុង​ល្អាង​នៃ​ចម្ការ​ម៉ាក់‌ពេឡា នៅ​ជិត​ម៉ាមរេ ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញ​ចម្ការ​នោះ​ពី​អេប្រុន ជា​សាសន៍​ហេត ទុក​ជា​ទី​បញ្ចុះ​សព។


រី​ឯ​ព្រះ‌កេសា លុះ​ដល់​ចុង​ឆ្នាំ ទ្រង់​ក៏​កាត់​ចេញ ព្រោះ​ធ្ងន់​ណាស់​ដល់​ទ្រង់ ហេតុ​នោះ​បាន​ជា​រាល់​តែ​ឆ្នាំ ទ្រង់​តែង​កាត់​ចេញ ហើយ​តាម​តម្លឹង​ហ្លួង ឃើញ​មាន​ទម្ងន់​ពីររយ​សេកែល។


ប៉ុន្តែ ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​អ័រ៉ៅ‌ណា​ថា៖ «ទេ គឺ​យើង​ចង់​ទិញ​ពី​ឯង​ពេញ​តម្លៃ យើង​មិន​ព្រម​យក​របស់​ដែល​យើង​មិន​បាន​ចេញ​ថ្លៃ​ទិញ ទៅ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៃ​យើង​ឡើយ»។ ដូច្នេះ ព្រះបាទ​ដាវីឌ​ក៏​ទិញ​លាន​ស្រូវ និង​គោ​ទាំង​នោះ តម្លៃ​ជា​ប្រាក់​ហាសិប​សេកែល។


មិន​អាច​ទិញ​ដោយ​មាស​បាន គេ​ក៏​មិន​ថ្លឹង​ប្រាក់​ចេញ​ថ្លៃ​ឲ្យ​បាន​ដែរ។


អស់​អ្នក​ដែល​ឆ្លង​ទៅ​ខាង​អ្នក​ដែល​បាន​រាប់​ហើយ នោះ​ម្នាក់ៗ​ត្រូវ​បង់​ថ្លៃ​កន្លះ​សេកែល តាម​ខ្នាត​សេកែល​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ (គឺ​មួយ​សេកែល​ស្មើ​នឹង​ម្ភៃ​កេរ៉ា) កន្លះ​សេកែល​នេះ​ជា​តង្វាយ​ថ្វាយ​ព្រះ‌យេហូវ៉ា។


ក៏​ធ្វើ​សំបុត្រ ហើយ​បិទ​ត្រា ព្រម​ទាំង​ហៅ​ស្មរ​បន្ទាល់​មក ហើយ​ថ្លឹង​ប្រាក់​ក្នុង​ជញ្ជីង​ប្រគល់​ដល់​គាត់។


ខ្ញុំ​ក៏​ទទួល​ទិញ​ចម្ការ ដែល​នៅ​អាណាថោត ពី​ហាណាមាល ជា​កូន​របស់​ឪពុក​មា​ខ្ញុំ ហើយ​បាន​ថ្លឹង​ប្រាក់ដប់​ប្រាំ​ពីរ​សេកែល​ឲ្យ​គាត់។


សេកែល ត្រូវ​ជា​ម្ភៃ​កេរ៉ា ហើយ​ម៉ានេ ត្រូវ​ជា​ម្ភៃ​សេកែលបូកនឹង​ម្ភៃ​ប្រាំ​សេកែល បូក​នឹង​ដប់​ប្រាំ​សេកែល។


ខ្ញុំ​និយាយទៅ​គេ​ថា៖ «បើ​ឯង​រាល់​គ្នា​ឃើញ​ថា​ល្អ សូម​ឲ្យ​ឈ្នួល​មកខ្ញុំ ប៉ុន្តែ បើ​មិនបង់ ក៏​ទុក​វិញ​ចុះ» ដូច្នេះ គេ​ក៏​ថ្លឹង​ប្រាក់​សាម​សិប​ដួង​សម្រាប់​ជា​ឈ្នួល​របស់​ខ្ញុំ។


«ដូច្នេះ អ្នក​រាល់​គ្នា​ចង់​ឲ្យ​អ្នក​ដទៃ​ប្រព្រឹត្ត​ចំពោះ​ខ្លួន​យ៉ាង​ណា ចូរ​ប្រព្រឹត្ត​ចំពោះ​គេ​យ៉ាង​នោះ​ចុះ ដ្បិត​គម្ពីរ​ក្រឹត្យ‌វិន័យ និង​គម្ពីរ​ហោរា​ចែង​ទុក​មក​ដូច្នេះ។


គេ​បាន​ដង្ហែ​សព​លោកទៅ​ក្រុង​ស៊ីគែម ហើយ​បាន​បញ្ចុះ​ក្នុង​ផ្នូរ ដែល​លោក​អ័ប្រា‌ហាំ​បាន​ទិញពី​កូន​ចៅ​ហេម័រ នៅក្រុង​ស៊ីគែម​នោះ។


មិន​ត្រូវ​ជំពាក់​អ្វី​ដល់​អ្នក​ណា ក្រៅ​ពី​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដ្បិត​អ្នក​ណា​ដែល​ស្រឡាញ់​អ្នក​ដទៃ នោះ​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​ហើយ។


ជា​ទី​បញ្ចប់ បង‌ប្អូន​អើយ ឯ​សេចក្ដី​ណា​ដែល​ពិត សេចក្ដី​ណា​ដែល​គួរ​រាប់​អាន សេចក្ដី​ណា​ដែល​សុចរិត សេចក្ដី​ណា​ដែល​បរិសុទ្ធ សេចក្ដី​ណា​ដែល​គួរ​ស្រឡាញ់ សេចក្ដី​ណា​ដែល​មាន​ឈ្មោះ​ល្អ ប្រសិន‌បើ​មាន​សគុណ និង​សេចក្ដី​សរសើរ​ណា ចូរ​ពិចារណា​ពី​សេចក្ដី​នោះ​ចុះ។


ដើម្បី​កុំ​ឲ្យ​អ្នក​ណា​បំពាន ឬ​ធ្វើ​ខុស​នឹង​បង‌ប្អូន​ណា​ម្នាក់​ក្នុង​ការ​នេះ​ឲ្យ​សោះ ព្រោះ​ព្រះ‌អម្ចាស់​នឹង​សង​សឹក​ក្នុង​គ្រប់​ការ​ទាំងនេះ ដូច​យើង​បាន​ប្រាប់អ្នក​រាល់​គ្នា​ពីមុន ក៏​បាន​ធ្វើ​បន្ទាល់រួច​ស្រេច​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម