អេសាយ 33:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 អ្នកនឹកដល់អតីតកាល ដែលធ្វើឲ្យអ្នកញ័ររន្ធត់ ហើយសួរថា: “តើពួកត្រួតត្រា ពួកទារពន្ធ និងពួកអ្នកត្រួតពិនិត្យនៅតាមកំពែង ទៅណាបាត់អស់ហើយ?”។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល18 ចិត្តរបស់អ្នកនឹងជញ្ជឹងគិតអំពីការគួរឲ្យភ័យរន្ធត់នោះថា៖ “តើអ្នករាប់នៅឯណា? តើអ្នកថ្លឹងនៅឯណា? តើអ្នករាប់ប៉មនៅឯណា?”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ចិត្តអ្នកនឹងនឹកជញ្ជឹងពីការ ដែលបាននាំឲ្យអ្នកភ័យខ្លាចនោះថា "តើស្មៀនកត់ត្រានៅឯណា? តើអ្នកដែលថ្លឹងសួយអាករនៅឯណា? តើអ្នកដែលរាប់អស់ទាំងប៉មនៅឯណា? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 ចិត្តឯងនឹងនឹកជញ្ជឹងពីការដែលបាននាំឲ្យឯងភ័យខ្លាចនោះថា តើស្មៀនកត់ត្រានៅឯណា អ្នកដែលថ្លឹងសួយអាករនៅឯណា ហើយអ្នកដែលបានរាប់អស់ទាំងប៉ម តើនៅឯណា សូមមើលជំពូកអាល់គីតាប18 អ្នកនឹកដល់អតីតកាល ដែលធ្វើឲ្យអ្នកញ័ររន្ធត់ ហើយសួរថា: “តើពួកត្រួតត្រា ពួកទារពន្ធ និងពួកអ្នកត្រួតពិនិត្យនៅតាមកំពែង ទៅណាបាត់អស់ហើយ?”។ សូមមើលជំពូក |
ព្រះបាទហេសេគា ជាស្ដេចស្រុកយូដា ចាត់អ្នកនាំសារឲ្យទៅទូលស្ដេចស្រុកអាស្ស៊ីរីនៅក្រុងឡាគីសថា៖ «ទូលបង្គំប្រព្រឹត្តខុសហើយ សូមកុំវាយទូលបង្គំទៀតឡើយ។ ទូលបង្គំសុខចិត្តធ្វើតាមបង្គាប់ទាំងប៉ុន្មានរបស់ព្រះករុណា»។ ស្ដេចស្រុកអាស្ស៊ីរីក៏បង្គាប់ឲ្យព្រះបាទហេសេគា ជាស្ដេចស្រុកយូដាបង់ពន្ធជាប្រាក់សុទ្ធប្រាំបួនតោន និងមាសសុទ្ធប្រាំបួនរយគីឡូក្រាម។