Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 18:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ឯ​ស្ដេច​ហេ‌សេ‌គា ជា​ស្តេច​យូដា ទ្រង់​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្តេច​ស្រុក​អាស‌ស៊ើរ នៅ​ត្រង់​ក្រុង​ឡាគីស​ថា៖ «ទូល‌បង្គំ​បាន​ធ្វើ​ខុស​ហើយ សូម​ទ្រង់​ថយ​ចេញ​ពី​ទូល‌បង្គំ​ទៅ ទូល‌បង្គំ​នឹង​ទទួល​រ៉ាប់‌រង​តាម​បង្គាប់​របស់​ទ្រង់​ទាំង​អស់»។ ដូច្នេះ ស្តេច​អាស‌ស៊ើរ​ក៏​បង្គាប់​ស្ដេច​ហេ‌សេ‌គា ជា​ស្តេច​ស្រុក​យូដា ឲ្យ​បង់​ប្រាក់​បីរយ​ហាប និង​មាស​សាមសិប​ហាប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ស្ដេច​ស្រុក​អាស្ស៊ីរី​នៅ​ក្រុង​ឡាគីស​ថា៖ «ទូលបង្គំ​ប្រព្រឹត្ត​ខុស​ហើយ សូម​កុំ​វាយ​ទូលបង្គំ​ទៀត​ឡើយ។ ទូលបង្គំ​សុខ​ចិត្ត​ធ្វើ​តាម​បង្គាប់​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ករុណា»។ ស្ដេច​ស្រុក​អាស្ស៊ីរី​ក៏​បង្គាប់​ឲ្យ​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា​បង់​ពន្ធ​ជា​ប្រាក់​សុទ្ធ​ប្រាំ​បួន​តោន និង​មាស​សុទ្ធ​ប្រាំ​បួន​រយ​គីឡូ​ក្រាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឯ​ហេសេគា ជា​ស្តេច​យូដា ទ្រង់​ចាត់​សារ​ឲ្យ​ទៅ​ឯ​ស្តេច​ស្រុក​អាសស៊ើរ នៅ​ត្រង់​ក្រុង​ឡាគីស​ថា ទូលបង្គំ​បាន​ធ្វើ​ខុស​ហើយ សូម​ទ្រង់​ថយ​ចេញ​ពី​ទូលបង្គំ​ទៅ ទូលបង្គំ​នឹង​ទទួល​រ៉ាប់រង​តាម​បង្គាប់​របស់​ទ្រង់​ទាំង​អស់ ដូច្នេះ ស្តេច​អាសស៊ើរ​ក៏​បង្គាប់ ឲ្យ​ហេសេគា ជា​ស្តេច​ស្រុក​យូដា បង់​ប្រាក់​៣០០​ហាប នឹង​មាស​៣០​ហាប

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ស្តេច​ហេ‌សេគា​ជា​ស្តេច​ស្រុក​យូដា ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​ស្តេច​ស្រុក​អាស្ស៊ី‌រី​នៅ​ក្រុង​ឡាគីស​ថា៖ «ខ្ញុំ​ប្រព្រឹត្ត​ខុស​ហើយ សូម​កុំ​វាយ​ខ្ញុំ​ទៀត​ឡើយ។ ខ្ញុំ​សុខ​ចិត្ត​ធ្វើ​តាម​បង្គាប់​ទាំង​ប៉ុន្មាន​របស់​ស្តេច»។ ស្តេច​ស្រុក​អាស្ស៊ី‌រី​ក៏​បង្គាប់​ឲ្យ​ស្តេច​ហេ‌សេគា ជា​ស្តេច​ស្រុក​យូដា​បង់​ពន្ធ ជា​ប្រាក់​សុទ្ធ​ប្រាំ​បួន​តោន និង​មាស​សុទ្ធ​ប្រាំ​បួន​រយ​គីឡូ​ក្រាម។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 18:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​តប​ថា៖ «បពិត្រ​ព្រះករុណា​ជា​ម្ចាស់​អើយ ដូច​ជា​ព្រះករុណា​មាន​រាជ‌ឱង្ការ​មែន ខ្លួន​ទូល‌បង្គំ ព្រម​ទាំង​សព្វ​សារពើ​ដែល​ទូល‌បង្គំ​មាន គឺ​ជា​របស់​ព្រះ‌ករុណា​ហើយ»។


ដូច្នេះ ឧកញ៉ា​វាំង និង​ចៅ‌ហ្វាយ​ទី​ក្រុង ព្រម​ទាំង​ពួក​ចាស់​ទុំ និង​ពួក​អ្នក​ដែល​បាន​បី‌បាច់​រក្សា​ពួក​បុត្រា ក៏​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​ព្រះបាទ​យេហ៊ូវ​ថា៖ «យើង​ខ្ញុំ​រាល់​គ្នា ជា​អ្នក​បម្រើ​របស់​លោក នឹង​ធ្វើ​តាម​តែ​លោក​បង្គាប់​គ្រប់​ជំពូក យើង​ខ្ញុំ​មិន​ព្រម​តាំង​អ្នក​ណា​ឲ្យ​ធ្វើ​ជា​ស្ដេច​ទេ សូម​លោក​ធ្វើ​តាម​សេចក្ដី​ដែល​លោក​គិត​ឃើញ​ថា​ល្អ​ចុះ»។


មាន​គេ​គិត​ក្បត់​នឹង​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រង់​រត់​ទៅ​ឯ​ក្រុង​ឡាគីស តែ​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​ឯ​ក្រុង​ឡាគីស​តាម​ទ្រង់ ក៏​ធ្វើ​គុត​នៅ​ទី​នោះ។


មណា‌ហិម​ទារ​ប្រាក់​នោះ​ពី​ពួក​អ៊ីស្រា‌អែល​វិញ គឺ​ពី​ពួក​អ្នក​មាន ក្នុង​ម្នាក់ៗ​ហាសិប​សេកែល សម្រាប់​ថ្វាយ​ដល់​ស្តេច​ស្រុក​អាស‌ស៊ើរ។ ដូច្នេះ ស្តេច​អាស‌ស៊ើរ​ក៏​ចេញ​ទៅ​វិញ មិន​បាន​នៅ​ជាប់​ក្នុង​ស្រុក​នោះ​ទេ។


ព្រះ‌យេហូវ៉ា​ក៏​គង់​ជា‌មួយ​ទ្រង់ ហើយ​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ បាន​ជោគ​ជ័យ​ទាំង​អស់ ទ្រង់​បះ‌បោរ លែង​ចុះ​ចូល​នឹង​ស្តេច​ស្រុក​អាស‌ស៊ើរ។


រ៉ាបសា‌កេ​ក៏​ត្រឡប់​ទៅ​រក​ស្តេច​អាស‌ស៊ើរ ឃើញ​កំពុង​តែ​ច្បាំង​នឹង​ក្រុង​លិបណា​វិញ ដ្បិត​លោក​ឮ​ថា ទ្រង់​បាន​ថយ​ពី​ក្រុង​ឡាគីស​ទៅ​ហើយ។


ការ​ដែល​ខ្លាច​មនុស្ស នាំ​ឲ្យ​ជាប់​អន្ទាក់ តែ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា នោះ​នឹង​បាន​សេចក្ដី​សុខ។


ពេល​ដែល​ពួក​ពល‌ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម និង​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា​ដែល​នៅ​សល់ គឺ​ក្រុង​ឡាគីស និង​ក្រុង​អាសេកា ដ្បិត​ក្នុង​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​មាន​កំផែង នោះ​សល់​នៅ​តែ​ប៉ុណ្ណេះ​ទេ។


ប្រសិន‌បើ​ឃើញ​ថា​មិន​អាច​តទល់​បាន នោះ​ទ្រង់​នឹង​ចាត់​រាជ‌ទូត​ឲ្យ​ទៅ​សុំ​ចង​ស្ពាន​មេត្រី​នឹង​គ្នា ក្នុង​កាល​ដែល​ស្តេចមួយ​អង្គ​ទៀត​នៅ​ឆ្ងាយ​នៅ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម