ព្រះមិនព្រមដកសេចក្ដីក្រោធទៅវិញទេ ឯពួកជំនួយដែលមានចិត្តអួតអាង គេត្រូវក្រាបចុះនៅក្រោមព្រះអង្គ។
អេសាយ 30:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះសាសន៍អេស៊ីព្ទគេជួយជាឥតអំពើ ហើយជាឥតប្រយោជន៍ទទេ ហេតុនោះបានជាយើងហៅគេថា «រ៉ាហាប ជាអ្នកដែលអង្គុយនៅតែស្ងៀម»។ ព្រះគម្ពីរខ្មែរសាកល ដ្បិតជំនួយរបស់អេហ្ស៊ីប គឺឥតប្រយោជន៍ និងឥតបានការ ហេតុនេះហើយបានជាយើងហៅនាងថា “រ៉ាហាប់ដែលអង្គុយនៅតែស្ងៀម”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជំនួយរបស់ស្រុកអេស៊ីប គ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ គឺពុំមានប្រយោជន៍អ្វីឡើយ។ ហេតុនេះហើយបានជាយើងដាក់ងារឲ្យ ស្រុកអេស៊ីបថា «ពួករត់ខ្វែងដៃខ្វែងជើង តែមិនបានការអ្វី»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះសាសន៍អេស៊ីព្ទគេជួយជាឥតអំពើ ហើយជាឥតប្រយោជន៍ទទេ ហេតុនោះបានជាអញបានហៅគេថា រ៉ាហាប ជាអ្នកដែលអង្គុយនៅតែស្ងៀម។ អាល់គីតាប ជំនួយរបស់ស្រុកអេស៊ីប គ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ គឺពុំមានប្រយោជន៍អ្វីឡើយ។ ហេតុនេះហើយបានជាយើងដាក់ងារឲ្យ ស្រុកអេស៊ីបថា «ពួករត់ខ្វែងដៃខ្វែងជើង តែមិនបានការអ្វី»។ |
ព្រះមិនព្រមដកសេចក្ដីក្រោធទៅវិញទេ ឯពួកជំនួយដែលមានចិត្តអួតអាង គេត្រូវក្រាបចុះនៅក្រោមព្រះអង្គ។
៙ ក្នុងចំណោមអស់អ្នកដែលស្គាល់ខ្ញុំ ខ្ញុំនឹងតំណាលពីរ៉ាហាប និងពីបាប៊ីឡូន មើលន៎ សាសន៍ភីលីស្ទីន និងសាសន៍ទីរ៉ុស រួមទាំងសាសន៍អេធីយ៉ូពី ដែរ គេនិយាយថា «គេបានកើតមកនៅក្នុងក្រុងស៊ីយ៉ូន»។
ព្រះអង្គបានជាន់កម្ទេចពួករ៉ាហាប ដូចជាមនុស្សដែលគេវាយសម្លាប់ ព្រះអង្គបានកម្ចាត់កម្ចាយខ្មាំងសត្រូវ ដោយព្រះពាហុដ៏មានឫទ្ធិ។
ប៉ុន្ដែ លោកម៉ូសេឆ្លើយទៅប្រជាជនវិញថា៖ «កុំខ្លាចអី តាំងចិត្តឲ្យមាំឡើង ចាំមើលការសង្គ្រោះរបស់ព្រះយេហូវ៉ា ដែលព្រះអង្គនឹងប្រោសអ្នករាល់គ្នានៅថ្ងៃនេះ។ ដ្បិតសាសន៍អេស៊ីព្ទដែលអ្នករាល់គ្នាឃើញនៅថ្ងៃនេះ អ្នករាល់គ្នានឹងលែងឃើញតទៅទៀតហើយ។
ការដែលទុកចិត្តពឹងដល់មនុស្សមិនស្មោះ នៅគ្រាលំបាក នោះធៀបដូចជាធ្មេញបាក់ និងជើងពិការ។
តើអ្នករាល់គ្នានឹងធ្វើដូចម្តេចក្នុងថ្ងៃពិនិត្យពិច័យ ហើយក្នុងការបំផ្លាញដែលនឹងមកពីទីឆ្ងាយ តើអ្នករាល់គ្នានឹងរត់ទៅពឹងដល់អ្នកណា តើនឹងផ្ញើសក្តិយសរបស់អ្នកទុកនៅឯណា
ចូរឈប់ទុកចិត្តដល់មនុស្ស ដែលមានតែដង្ហើមចេញចូលតាមរន្ធច្រមុះទៅ ដ្បិតតើគេមានតម្លៃប៉ុណ្ណាទៅ?
នៅថ្ងៃនោះ ពួកអ្នកនៅតាមឆ្នេរសមុទ្រ គេនឹងពោលថា "មើលចុះ ទីសង្ឃឹមដែលយើងបានរត់ទៅពឹង ឲ្យបានរួចពីស្តេចអាសស៊ើរ បានត្រឡប់ជាយ៉ាងនេះទៅវិញហ្ន៎ ឯយើង តើធ្វើដូចម្តេចឲ្យយើងរួចបាន?"»។
ព្រះអង្គមានព្រះបន្ទូលនឹងគេថា៖ "នេះនែជាសេចក្ដីសម្រាក ចូរឲ្យពួកអ្នកដែលនឿយហត់បានសម្រាកចុះ នេះជាទីលំហើយ តែគេមិនព្រមស្តាប់តាមសោះ"
ដ្បិតព្រះអម្ចាស់យេហូវ៉ា ជាព្រះដ៏បរិសុទ្ធនៃពួកអ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលថា៖ អ្នករាល់គ្នានឹងបានសង្គ្រោះ ដោយវិលមកវិញ ហើយបានសម្រាក អ្នករាល់គ្នានឹងមានកម្លាំង ដោយនៅតែស្ងៀម ហើយមានសេចក្ដីទុកចិត្ត តែអ្នករាល់គ្នាមិនចូលចិត្តទេ
គេនឹងមានសេចក្ដីខ្មាសទាំងអស់គ្នា ពីដំណើរសាសន៍នោះ ដែលមិនអាចនឹងមានប្រយោជន៍ដល់គេឡើយ ជាសាសន៍ដែលមិនមែនជាជំនួយ ឬជាប្រយោជន៍សោះ គឺនាំឲ្យមានសេចក្ដីខ្មាស និងសេចក្ដីដំណៀលវិញ។
បើយ៉ាងនោះ ធ្វើដូចម្តេចឲ្យអ្នកឈ្នះមេទ័ពមួយយ៉ាងតូច ក្នុងពួកអ្នកបម្រើរបស់ចៅហ្វាយយើងបាន ទាំងទុកចិត្តនឹងស្រុកអេស៊ីព្ទឲ្យបានរទេះចម្បាំង និងទ័ពសេះទៀត?
ឱព្រះពាហុនៃព្រះយេហូវ៉ាអើយ សូមតើនឡើង សូមតើនឡើង ហើយពាក់ជាឥទ្ធិឫទ្ធិ សូមតើនឡើង ដូចកាលពីចាស់បុរាណ ក្នុងគ្រាតំណមនុស្សពីដើម តើមិនមែនព្រះអង្គដែលកាត់រ៉ាហាបខ្ទេចខ្ទី ដែលចាក់ទម្លុះសត្វសម្បើមនោះទេឬ?
ហើយទូលថា ចូររវាំងខ្លួន ហើយសង្រួមចិត្ត កុំឲ្យភ័យឲ្យសោះ ក៏កុំឲ្យរាថយ ដោយព្រោះកន្ទុយឧសទាំងពីរដែលហុយផ្សែងនោះឡើយ គឺដោយព្រោះសេចក្ដីកំហឹងដ៏សហ័សរបស់រេស៊ីន និងសាសន៍ស៊ីរី ហើយរបស់កូនរេម៉ាលានោះដែរ
«ព្រះយេហូវ៉ាជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះ អ្នកត្រូវឆ្លើយតបនឹងស្តេចយូដា ដែលចាត់អ្នកឲ្យមកសួរដល់យើងថា ពួកពលទ័ពរបស់ផារ៉ោន ដែលលើកចេញមកជួយអ្នក គេនឹងវិលត្រឡប់ទៅស្រុកអេស៊ីព្ទ ជាស្រុករបស់គេវិញ។
បើមនុស្សសង្ឃឹម និងរង់ចាំសេចក្ដីសង្គ្រោះរបស់ព្រះយេហូវ៉ា ឥតបារម្ភព្រួយ នោះល្អហើយ។
កាលអេប្រាអិមឃើញអាការៈរោគរបស់ខ្លួន ហើយយូដាឃើញរបួសរបស់ខ្លួន នោះអេប្រាអិមក៏ទៅឯស្រុកអាសស៊ើរ ហើយចាត់គេទៅគាល់ស្ដេចដ៏ជាធំ ប៉ុន្ដែ ស្ដេចនោះមិនអាចព្យាបាល ឬប្រោសរបួសរបស់អ្នកឲ្យជាសះបានឡើយ។