អេសាយ 28:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ព្រះអង្គមានព្រះបន្ទូលនឹងគេថា៖ "នេះនែជាសេចក្ដីសម្រាក ចូរឲ្យពួកអ្នកដែលនឿយហត់បានសម្រាកចុះ នេះជាទីលំហើយ តែគេមិនព្រមស្តាប់តាមសោះ" សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 គឺប្រជាជននេះដែលព្រះអង្គមានបន្ទូលនឹងពួកគេថា៖ “នេះជាទីសម្រាក ចូរឲ្យអ្នកដែលអស់កម្លាំងសម្រាកចុះ; នេះជាទីសម្រាកហើយ”—— យ៉ាងណាមិញ ពួកគេមិនព្រមស្ដាប់ទេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ព្រះអង្គធ្លាប់មានព្រះបន្ទូលទៅពួកគេថា “ទុកឲ្យអ្នកហត់នឿយ មករកសម្រាកលំហែកាយចុះ” តែពួកគេមិនព្រមស្ដាប់ព្រះអង្គទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ទ្រង់បានមានបន្ទូលនឹងគេថា នេះនែជាសេចក្ដីសំរាក ចូរឲ្យពួកអ្នកដែលនឿយហត់បានសំរាកចុះ នេះឯងជាទីលំហើយ តែគេមិនព្រមស្តាប់តាមសោះ សូមមើលជំពូកអាល់គីតាប12 ទ្រង់ធ្លាប់មានបន្ទូលទៅពួកគេថា “ទុកឲ្យអ្នកហត់នឿយ មករកសម្រាកលំហែកាយចុះ” តែពួកគេមិនព្រមស្ដាប់ទ្រង់ទេ។ សូមមើលជំពូក |
ចូរប្រយ័ត្ន ក្រែងអ្នករាល់គ្នាមិនព្រមស្ដាប់ព្រះអង្គដែលកំពុងមានព្រះបន្ទូល ដ្បិតប្រសិនបើអ្នកទាំងនោះ ដែលមិនព្រមស្តាប់តាមអ្នកដែលទូន្មានគេនៅលើផែនដី មិនអាចគេចផុតទៅហើយ នោះចំណង់បើយើងដែលមិនព្រមស្ដាប់ព្រះអង្គ ដែលទូន្មានពីស្ថានសួគ៌មក នោះនឹងរឹតតែពុំអាចគេចផុតយ៉ាងណាទៅទៀត!
ព្រះបាទអេសាបានអំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ថា៖ «ឱព្រះយេហូវ៉ាអើយ ការជួយឲ្យមានជ័យជម្នះដល់ពួកមានគ្នាច្រើន ឬដល់ពួកកំសោយ នោះស្រេចនៅលើព្រះអង្គទេ ឱព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាអើយ សូមជួយយើងខ្ញុំផង ដ្បិតយើងខ្ញុំផ្អែកលើទ្រង់ជាទីពឹង គឺដោយនៅតែព្រះនាមព្រះអង្គប៉ុណ្ណោះ ដែលយើងរាល់គ្នាបានមក ទាស់នឹងពួកមានគ្នាច្រើនទាំងនេះ។ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃយើងរាល់គ្នា សូមកុំឲ្យមនុស្សឈ្នះព្រះអង្គឡើយ»។