Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 30:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ពី​ព្រោះ​សាសន៍​អេស៊ីព្ទ​គេ​ជួយ​ជា​ឥត​អំពើ ហើយ​ជា​ឥត​ប្រយោជន៍​ទទេ ហេតុ​នោះ​បាន​ជា​អញ​បាន​ហៅ​គេ​ថា រ៉ាហាប ជា​អ្នក​ដែល​អង្គុយ​នៅ​តែ​ស្ងៀម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ដ្បិត​ជំនួយ​របស់​អេហ្ស៊ីប គឺ​ឥតប្រយោជន៍ និង​ឥតបានការ ហេតុនេះហើយបានជា​យើង​ហៅ​នាង​ថា “រ៉ាហាប់​ដែល​អង្គុយនៅតែស្ងៀម”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ព្រោះ​សាសន៍​អេស៊ីព្ទ​គេ​ជួយ​ជា​ឥត​អំពើ ហើយ​ជា​ឥត​ប្រយោជន៍​ទទេ ហេតុ​នោះ​បាន​ជា​យើង​ហៅ​គេ​ថា «រ៉ាហាប ជា​អ្នក​ដែល​អង្គុយ​នៅ​តែ​ស្ងៀម»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ជំនួយ​របស់​ស្រុក​អេស៊ីប គ្រាន់​តែ​ជា​ការ​ស្រមើ‌ស្រមៃ​ប៉ុណ្ណោះ គឺ​ពុំ​មាន​ប្រយោជន៍​អ្វី​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដាក់​ងារ​ឲ្យ ស្រុក​អេស៊ីប​ថា «ពួក​រត់​ខ្វែង​ដៃ​ខ្វែង​ជើង តែ​មិន​បាន​ការ​អ្វី»។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ជំនួយ​របស់​ស្រុក​អេស៊ីប គ្រាន់​តែ​ជា​ការ​ស្រមើ‌ស្រមៃ​ប៉ុណ្ណោះ គឺ​ពុំ​មាន​ប្រយោជន៍​អ្វី​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដាក់​ងារ​ឲ្យ ស្រុក​អេស៊ីប​ថា «ពួក​រត់​ខ្វែង​ដៃ​ខ្វែង​ជើង តែ​មិន​បាន​ការ​អ្វី»។

សូមមើលជំពូក ចម្លង




អេសាយ 30:7
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ទ្រង់​មិន​ព្រម​ដក​សេចក្ដី​ក្រោធ​ទ្រង់​ទៅ​វិញ​ទេ ឯ​ពួក​ជំនួយ​ដ៏​មាន​ចិត្ត​អួត​អាង គេ​ត្រូវ​ក្រាប​ចុះ​នៅ​ក្រោម​ទ្រង់


៙ អញ​នឹង​ដំណាល​ពី​រ៉ាហាប ហើយ​ពី​បាប៊ីឡូន ទុក​ជា​ពួក​ដែល​ស្គាល់​អញ នុ៎ះ​ន៍ សាសន៍​ភីលីស្ទីន សាសន៍​ទីរ៉ុស នឹង​សាសន៍​អេធីយ៉ូពី​ដែរ គឺ​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន​ដែល​គេ​បាន​កើត​មក


ទ្រង់​បាន​កំទេច​កំទី​ពួក​រ៉ាហាប ដូច​ជា​មនុស្ស​ដែល​គេ​វាយ​សំឡាប់ ទ្រង់​បាន​កំចាត់‌កំចាយ​ពួក​ខ្មាំង​សត្រូវ​ទៅ ដោយ​ព្រះ‌ពាហុ​ដ៏​មាន​ឫទ្ធិ


តែ​ម៉ូសេ​តប​ឆ្លើយ​ថា កុំ​ខ្លាច​អី ឈប់​សិន ចាំ​មើល​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​នឹង​ប្រោស​ដល់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ ដ្បិត​ពួក​សាសន៍​អេស៊ីព្ទ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ នោះ​នឹង​លែង​ឃើញ​ទៀត​ជា​ដរាប​ទៅ


កាល​ដែល​ទុក​ចិត្ត​ពឹង​ដល់​មនុស្ស​មិន​ស្មោះ នៅ​គ្រា​លំបាក នោះ​ធៀប​ដូច​ជា​ធ្មេញ​បាក់ ហើយ​ជើង​ដែល​ថ្លស់​លាស​ចេញ។


តើ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្តេច​ក្នុង​ថ្ងៃ​ពិនិត្យ‌ពិច័យ ហើយ​ក្នុង​ការ​បំផ្លាញ​ដែល​នឹង​មក​ពី​ទី​ឆ្ងាយ តើ​ឯង​រាល់​គ្នា​នឹង​រត់​ទៅ​ពឹង​ដល់​អ្នក​ណា តើ​នឹង​ផ្ញើ​សក្តិ‌យស​របស់​ឯង​ទុក​នៅ​ឯ​ណា


ចូរ​លែង​ទុក​ចិត្ត​ដល់​មនុស្ស​ដែល​មាន​តែ​ដង្ហើម​ចេញ​ចូល​តាម​រន្ធ​ច្រមុះ​ទៅ ដ្បិត​តើ​នឹង​ពឹង​ដល់​គេ​ឯ​ណា​បាន។


នៅ​ថ្ងៃ​នោះ ពួក​អ្នក​នៅ​តាម​ឆ្នេរ​សមុទ្រ គេ​នឹង​ពោល​ថា មើល​ចុះ ទី​សង្ឃឹម​ដែល​យើង​បាន​រត់​ទៅ​ពឹង ឲ្យ​បាន​រួច​ពី​ស្តេច​អាសស៊ើរ បាន​ត្រឡប់​ជា​យ៉ាង​នេះ​ទៅ​វិញ​ហ្ន៎ ឯ​យើង ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​រួច​បាន។


ទ្រង់​បាន​មាន​បន្ទូល​នឹង​គេ​ថា នេះ​នែ​ជា​សេចក្ដី​សំរាក ចូរ​ឲ្យ​ពួក​អ្នក​ដែល​នឿយ‌ហត់​បាន​សំរាក​ចុះ នេះ​ឯង​ជា​ទី​លំហើយ តែ​គេ​មិន​ព្រម​ស្តាប់​តាម​សោះ


ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ពួក​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​នឹង​បាន​សង្គ្រោះ​ដោយ​វិល​មក​វិញ ហើយ​ផ្អាក​សំរាក ឯង​រាល់​គ្នា​នឹង​មាន​កំឡាំង​ដោយ​នៅ​តែ​ស្ងៀម ហើយ​មាន​សេចក្ដី​ទុក​ចិត្ត តែ​ឯង​រាល់​គ្នា​មិន​ចូល​ចិត្ត​ទេ


គេ​នឹង​មាន​សេចក្ដី​ខ្មាស​ទាំង​អស់​គ្នា ពី​ដំណើរ​សាសន៍​នោះ ដែល​មិន​អាច​នឹង​មាន​ប្រយោជន៍​ដល់​គេ​ឡើយ ជា​សាសន៍​ដែល​មិន​មែន​ជា​ជំនួយ ឬ​ជា​ប្រយោជន៍​សោះ គឺ​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស នឹង​សេចក្ដី​ដំនៀល​វិញ។


បើ​យ៉ាង​នោះ ធ្វើ​ដូច​ម្តេច​ឲ្យ​ឯង​ឈ្នះ​មេ‌ទ័ព​១​យ៉ាង​តូច ក្នុង​ពួក​អ្នក​បំរើ​របស់​ចៅហ្វាយ​អញ​បាន ទាំង​ទុក​ចិត្ត​នឹង​ស្រុក​អេស៊ីព្ទ​ឲ្យ​បាន​រទេះ​ចំបាំង នឹង​ទ័ព​សេះ​ទៀត


ឱ​ព្រះ‌ពាហុ​នៃ​ព្រះ‌យេហូវ៉ា​អើយ សូម​តើន​ឡើង សូម​តើន​ឡើង ហើយ​ពាក់​ជា​ឥទ្ធិ‌ឫទ្ធិ សូម​តើន​ឡើង ដូច​ជា​កាល​ពី​ចាស់​បុរាណ ក្នុង​គ្រា​ដំណ​មនុស្ស​ពី​ដើម តើ​មិន​មែន​ទ្រង់​ដែល​កាត់​រ៉ាហាប​ខ្ទេច‌ខ្ទី ដែល​ចាក់​ទំលុះ​សត្វ​សំបើម​នោះ​ទេ​ឬ​អី


ហើយ​ទូល​ថា ចូរ​រវាំង​ខ្លួន ហើយ​សង្រួម​ចិត្ត កុំ​ឲ្យ​ភ័យ​ឲ្យ​សោះ ក៏​កុំ​ឲ្យ​រា‌ថយ ដោយ​ព្រោះ​កន្ទុយ​ឧស​ទាំង​២​ដែល​ហុយ​ផ្សែង​នោះ​ឡើយ គឺ​ដោយ​ព្រោះ​សេចក្ដី​កំហឹង​ដ៏​សហ័ស​របស់​រេស៊ីន នឹង​សាសន៍​ស៊ីរី ហើយ​របស់​កូន​រេម៉ាលា​នោះ​ដែរ


ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ដូច្នេះ ត្រូវ​ឲ្យ​ឯង​ឆ្លើយ​តប​នឹង​ស្តេច​យូដា ដែល​ចាត់​ឯង​ឲ្យ​មក​សួរ​ដល់​អញ​ថា មើល ពួក​ពល‌ទ័ព​របស់​ផារ៉ោន​ដែល​លើក​ចេញ​មក​ជួយ​ឯង គេ​នឹង​វិល​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ ជា​ស្រុក​របស់​គេ​វិញ


បើ​មនុស្ស​នឹង​សង្ឃឹម​ដល់ ហើយ​រង់‌ចាំ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា ឥត​បារម្ភ​ព្រួយ នោះ​ល្អ​ហើយ


កាល​អេប្រា‌អិម​បាន​ដឹង​អាការៈ​រោគ​របស់​ខ្លួន ហើយ​យូដា​បាន​ឃើញ​របួស​របស់​ខ្លួន នោះ​អេប្រា‌អិម​ក៏​ទៅ​ឯ​ស្រុក​អាសស៊ើរ ហើយ​ចាត់​គេ​ទៅ​ឯ​ស្តេច​យ៉ារែប តែ​គេ​មិន​អាច​នឹង​រំងាប់​រោគ​ឯង ឬ​មើល​របួស​ឯង​ឲ្យ​សះ​បាន​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម