៙ ដ្បិតបើមិនមែនជាព្រះយេហូវ៉ាទេ តើអ្នកណាជាព្រះ? ហើយក្រៅពីព្រះនៃយើង តើអ្នកណាជាថ្មដា?
អេសាយ 30:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នានឹងច្រៀងចម្រៀង ដូចនៅពេលយប់ណាដែលធ្វើបុណ្យរំលង ហើយនឹងមានសេចក្ដីរីករាយក្នុងចិត្ត ដូចជាវេលាដែលដើរផ្លុំខ្លុយទៅឯភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះដ៏ជាថ្មដានៃសាសន៍អ៊ីស្រាអែល។ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នានឹងមានចម្រៀង ដូចនៅយប់ដែលតម្កើងពិធីបុណ្យជាវិសុទ្ធ ក៏មានអំណរនៃចិត្ត ដូចពេលចេញដំណើរដោយមានខ្លុយ ដើម្បីទៅឯភ្នំរបស់ព្រះយេហូវ៉ា គឺទៅឯថ្មដានៃអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងច្រៀងយ៉ាងសប្បាយ ដូចនៅរាត្រីដែលគេប្រារព្ធពិធីបុណ្យ អ្នករាល់គ្នាឡើងទៅលើភ្នំរបស់ព្រះអម្ចាស់ ដែលជាថ្មដារបស់ជនជាតិអ៊ីស្រាអែល ដោយមានចិត្តអរសប្បាយ ដូចអ្នកដើរតាមចង្វាក់សំឡេងខ្លុយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះឯងរាល់គ្នានឹងច្រៀងចំរៀង ដូចនៅពេលយប់ណាដែលធ្វើបុណ្យរំលង ហើយនឹងមានសេចក្ដីរីករាយក្នុងចិត្ត ដូចជាវេលាដែលដើរផ្លុំខ្លុយទៅឯភ្នំនៃព្រះយេហូវ៉ា គឺទៅឯព្រះដ៏ជាថ្មដានៃសាសន៍អ៊ីស្រាអែល អាល់គីតាប រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងច្រៀងយ៉ាងសប្បាយ ដូចនៅរាត្រីដែលគេប្រារព្ធពិធីបុណ្យ អ្នករាល់គ្នាឡើងទៅលើភ្នំរបស់អុលឡោះតាអាឡា ដែលជាថ្មដារបស់ជនជាតិអ៊ីស្រអែល ដោយមានចិត្តអរសប្បាយ ដូចអ្នកដើរតាមចង្វាក់សំឡេងខ្លុយ។ |
៙ ដ្បិតបើមិនមែនជាព្រះយេហូវ៉ាទេ តើអ្នកណាជាព្រះ? ហើយក្រៅពីព្រះនៃយើង តើអ្នកណាជាថ្មដា?
ព្រះអង្គជាទីពួនជ្រកសម្រាប់ទូលបង្គំ ព្រះអង្គការពារទូលបង្គំ ឲ្យរួចពីទុក្ខលំបាក ព្រះអង្គហ៊ុមព័ទ្ធទូលបង្គំ ដោយចម្រៀងជ័យជម្នះ។ –បង្អង់
៙ ពេលព្រលឹងខ្ញុំប្លុងទៅ ខ្ញុំនឹកឃើញពីគ្រាដែលខ្ញុំ ទៅជាមួយមនុស្សមួយហ្វូង ហើយនាំមុខគេ ហែទៅកាន់ដំណាក់របស់ព្រះ មានទាំងសម្រែកអរសប្បាយ និងបទចម្រៀងសរសើរតម្កើង គឺមហាជនដែលប្រារព្ធពិធីបុណ្យបរិសុទ្ធ។
ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជារសាប់រសល់ក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះទៅ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។
នៅគ្រានោះ អ្នកនឹងពោលថា៖ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ព្រះអង្គ ដ្បិតទោះបើព្រះអង្គបានខ្ញាល់នឹងទូលបង្គំក៏ដោយ តែឥឡូវនេះ សេចក្ដីក្រោធនោះបានបែរចេញទៅហើយ ព្រះអង្គបានកម្សាន្តចិត្តទូលបង្គំវិញ។
ពីព្រោះអ្នកបានភ្លេចព្រះដែលជួយសង្គ្រោះអ្នក ហើយមិនបាននឹកចាំពីព្រះដ៏ជាថ្មដានៃកម្លាំងអ្នក ហេតុនោះបានជាអ្នកដាំដំណាំដែលគាប់ចិត្តអ្នក ព្រមទាំងផ្សាំមែកប្លែកៗផង។
ឯប្រជាជាតិជាច្រើន នឹងឡើងទៅ ដោយពោលថា៖ ចូរយើងឡើងទៅឯភ្នំព្រះយេហូវ៉ា ដល់ព្រះវិហារនៃព្រះរបស់ពួកយ៉ាកុប ព្រះអង្គនឹងបង្រៀនយើងពីផ្លូវរបស់ព្រះអង្គ នោះយើងនឹងដើរតាមផ្លូវទាំងនោះ។ ដ្បិតក្រឹត្យវិន័យចេញពីក្រុងស៊ីយ៉ូនទៅ ហើយព្រះបន្ទូលរបស់ព្រះយេហូវ៉ា ចេញពីក្រុងយេរូសាឡិមដែរ។
នៅគ្រានោះ គេនឹងច្រៀងបទនេះនៅក្នុងស្រុកយូដាថា៖ យើងមានទីក្រុងមួយដ៏មាំមួន ព្រះអង្គនឹងតម្រូវឲ្យមានសេចក្ដីសង្គ្រោះ ទុកជាកំផែង ហើយជាទីការពារយើង។
ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាថ្មដាដ៏នៅអស់កល្បជានិច្ច
ឯអស្សាសៈរបស់ព្រះអង្គ នោះដូចជាផ្លូវទឹកដែលជន់លិចឡើងដល់ត្រឹមក ដើម្បីនឹងរែងអស់ទាំងសាសន៍ ដោយកញ្ច្រែងជាសេចក្ដីវិនាស ហើយដាក់បង្ហៀរបង្ខាំដែលនាំឲ្យវង្វេង ទៅក្នុងមាត់នៃសាសន៍ទាំងឡាយ។
ឯព្រះយេហូវ៉ានឹងបន្លឺព្រះសូរសៀងដ៏រុងរឿងឧត្តមរបស់ព្រះអង្គឲ្យឮ ហើយនឹងបង្ហាញព្រះពាហុដែលធ្វើទោស ដោយសេចក្ដីគ្នាន់ក្នាញ់របស់សេចក្ដីក្រោធព្រះអង្គ និងអណ្ដាតភ្លើងដ៏ឆេះបន្សុស ព្រមទាំងសន្ទុះខ្យល់ព្យុះសង្ឃរា និងដុំព្រឹលផង។
កុំភ័យឡើយ ក៏កុំខ្លាចដែរ តើយើងមិនបានប្រាប់ ហើយបង្ហាញដល់អ្នកតាំងតែពីដើមមកទេឬ? គឺអ្នករាល់គ្នាជាស្មរបន្ទាល់របស់យើង តើមានព្រះណាក្រៅពីយើងឬទេ? គ្មានថ្មដាណាផ្សេងទៀតឡើយ យើងមិនស្គាល់មួយសោះ។
ជាសំឡេងអរសប្បាយ និងសំឡេងរីករាយ គឺសំឡេងរបស់ប្ដីប្រពន្ធថ្មោងថ្មី និងសំឡេងពួកអ្នកដែលពោលថា៖ ចូរលើកសរសើរព្រះយេហូវ៉ានៃពួកពលបរិវារ ដ្បិតព្រះយេហូវ៉ាល្អ ពីព្រោះសេចក្ដីសប្បុរសរបស់ព្រះអង្គស្ថិតស្ថេរនៅអស់កល្ប ហើយសំឡេងរបស់ពួកដែលនាំយកតង្វាយអរព្រះគុណចូលក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ ដ្បិតយើងនឹងធ្វើឲ្យពួកអ្នកស្រុកនេះ ដែលនៅជាឈ្លើយ បានវិលមកវិញដូចកាលពីដើម នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ថ្ងៃនោះត្រូវទុកជាថ្ងៃសប្ប័ទសម្រាប់ឲ្យអ្នករាល់គ្នាបានសម្រាក ហើយអ្នករាល់គ្នាត្រូវបញ្ឈឺចិត្តខ្លួន គឺនៅពេលល្ងាចថ្ងៃប្រាំបួនខែនោះ ចាប់តាំងពីល្ងាចរហូតដល់ខួបវិញ នោះអ្នករាល់គ្នាត្រូវរក្សាថ្ងៃសប្ប័ទរបស់អ្នក»។
អ្នកត្រូវអរសប្បាយក្នុងឱកាសបុណ្យរបស់អ្នក រួមជាមួយកូនប្រុសកូនស្រីរបស់អ្នក បាវប្រុសបាវស្រីរបស់អ្នក ពួកលេវី ពួកអ្នកប្រទេសក្រៅ កូនកំព្រា និងស្រ្ដីមេម៉ាយដែលរស់នៅក្នុងក្រុងជាមួយអ្នក។
គឺត្រូវថ្វាយយញ្ញបូជាបុណ្យរំលង នៅកន្លែងដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក នឹងជ្រើសរើសសម្រាប់តាំងព្រះនាមព្រះអង្គវិញ នៅទីនោះត្រូវថ្វាយយញ្ញបូជានៅពេលល្ងាច ជាពេលថ្ងៃលិច ចំពេលដែលអ្នកបានចេញពីស្រុកអេស៊ីព្ទ។
ដ្បិតថ្មដារបស់គេមិនដូចជាថ្មដារបស់យើងទេ សូម្បីតែខ្មាំងសត្រូវរបស់យើង ក៏ទទួលស្គាល់ដូច្នេះដែរ។
ព្រះអង្គជាថ្មដា ការរបស់ព្រះអង្គសុទ្ធតែគ្រប់លក្ខណ៍ ដ្បិតអស់ទាំងផ្លូវរបស់ព្រះអង្គសុទ្ធតែយុត្តិធម៌ ព្រះអង្គជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្ដីទុច្ចរិតណាឡើយ ព្រះអង្គក៏ត្រឹមត្រូវ ហើយទៀងត្រង់។
គេច្រៀងទំនុករបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ និងទំនុករបស់កូនចៀមថា៖ «ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ កិច្ចការរបស់ព្រះអង្គសុទ្ធតែធំ ហើយអស្ចារ្យ! ឱស្តេចនៃជាតិសាសន៍ទាំងឡាយអើយ ផ្លូវរបស់ព្រះអង្គសុចរិត និងពិតត្រង់!