ដូច្នេះ ចូរចុះសម្រុងជាមួយព្រះ ហើយមានសេចក្ដីមេត្រីនឹងព្រះអង្គចុះ យ៉ាងនោះនឹងបានជាប្រយោជន៍ដល់អ្នក។
អេសាយ 27:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើពុំនោះ ឲ្យគេមកពឹងពាក់កម្លាំងយើងវិញ ដើម្បីឲ្យបានជាមេត្រីនឹងយើង ចូរឲ្យគេជាមេត្រីនឹងយើងចុះ។ ព្រះគម្ពីរខ្មែរសាកល បើមិនដូច្នោះទេ ឲ្យគេកាន់ខ្ជាប់នូវការការពាររបស់យើង ដើម្បីឲ្យគេបានបង្កើតសន្តិភាពជាមួយយើង។ ចូរឲ្យគេបង្កើតសន្តិភាពជាមួយយើងចុះ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើគេចូលមកជ្រកកោននឹងយើង ហើយចុះចូលសុំសេចក្ដីសុខសាន្តពីយើង នោះយើងនឹងផ្ដល់សេចក្ដីសុខសាន្តឲ្យគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើពុំនោះ ឲ្យគេមកពឹងពាក់កំឡាំងអញវិញ ដើម្បីឲ្យបានជាមេត្រីនឹងអញ ចូរឲ្យគេជាមេត្រីនឹងអញចុះ អាល់គីតាប បើគេចូលមកជ្រកកោននឹងយើង ហើយចុះចូលសុំសេចក្ដីសុខសាន្តពីយើង នោះយើងនឹងផ្ដល់សេចក្ដីសុខសាន្តឲ្យគេ។ |
ដូច្នេះ ចូរចុះសម្រុងជាមួយព្រះ ហើយមានសេចក្ដីមេត្រីនឹងព្រះអង្គចុះ យ៉ាងនោះនឹងបានជាប្រយោជន៍ដល់អ្នក។
មើល៍! ព្រះអង្គជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាកម្លាំង ហើយជាបទចម្រៀងរបស់ខ្ញុំ គឺព្រះអង្គដែលបានសង្គ្រោះខ្ញុំ។
ដ្បិតព្រះអង្គបានធ្វើជាទីមាំមួនដល់មនុស្សទាល់ក្រ គឺជាទីមាំមួនដល់មនុស្សកម្សត់ទុគ៌ត ក្នុងគ្រាដែលមានទុក្ខលំបាក ជាទីជ្រកកោនឲ្យរួចពីព្យុះសង្ឃរា ជាម្លប់បាំងកម្ដៅ ក្នុងកាលដែលខ្យល់គំហុករបស់ពួកគួរស្ញែងខ្លាច បានដូចជាមានព្យុះបក់ប៉ះនឹងជញ្ជាំង។
ឱព្រះយេហូវ៉ាអើយ ព្រះអង្គនឹងតាំងឲ្យមានសេចក្ដីសុខសម្រាប់យើងខ្ញុំ ដ្បិតកិច្ចការទាំងប៉ុន្មានដែលយើងខ្ញុំធ្វើ គឺព្រះអង្គដែលបានសម្រេចការនោះឲ្យយើងខ្ញុំ។
តើអ្នកណាជាអ្នកខ្វាក់ បើមិនមែនជាអ្នកបម្រើរបស់យើង ឬថ្លង់ដូចជាអ្នកនាំដំណឹងដែលយើងចាត់ប្រើ តើអ្នកណាខ្វាក់ភ្នែកដូចជាអ្នកដែលមេត្រីនឹងយើង ហើយខ្វាក់ដូចជាអ្នកបម្រើរបស់ព្រះយេហូវ៉ា?
សេចក្ដីសុចរិត និងអានុភាព មាននៅក្នុងព្រះយេហូវ៉ាតែមួយទេ មនុស្សទាំងឡាយនឹងមករកព្រះអង្គ ហើយអស់អ្នកដែលបានក្តៅក្រហាយនឹងព្រះអង្គ គេនឹងត្រូវខ្មាសវិញ។
មានពរហើយ មនុស្សណាដែលប្រព្រឹត្តយ៉ាងនោះ ព្រមទាំងកូនមនុស្សណាដែលកាន់សេចក្ដីនេះឲ្យខ្ជាប់ខ្ជួនផង គឺជាអ្នកដែលថែរក្សាថ្ងៃសប្ប័ទឥតបង្អាប់ ហើយរក្សាដៃមិនឲ្យធ្វើការអាក្រក់ណាឡើយ។
គឺយើងដែលបង្កើតពាក្យចេញពីបបូរមាត់ ព្រះយេហូវ៉ាមានព្រះបន្ទូលថា សូមសេចក្ដីសុខ សេចក្ដីសុខ ដល់អ្នកណាដែលនៅឆ្ងាយ ហើយដល់អ្នកដែលនៅជិតផង យើងនឹងប្រោសគេឲ្យជា។
គ្មានអ្នកណាអំពាវនាវដល់ព្រះនាមព្រះអង្គ ឬដាស់តឿនខ្លួនអ្នកឲ្យចាប់តោងព្រះអង្គឡើង ដ្បិតព្រះអង្គបានគេចព្រះភក្ត្រចេញពីយើងខ្ញុំហើយ ក៏បានធ្វើឲ្យយើងខ្ញុំរលាយទៅ ដោយសារអំពើទុច្ចរិតរបស់យើងខ្ញុំផង។
ឱយេរូសាឡិម ក្រុងយេរូសាឡិម ជាទីក្រុងដែលសម្លាប់ពួកហោរា ហើយគប់ដុំថ្មលើអស់អ្នកដែលបានចាត់មកឯងអើយ តើប៉ុន្មានដងហើយ ដែលយើងចង់ប្រមូលកូនរបស់ឯង ដូចជាមេមាន់ប្រមូលកូនក្រុងក្រោមស្លាប តែឯងមិនព្រមសោះ។
ប្រសិនបើឃើញថាមិនអាចតទល់បាន នោះទ្រង់នឹងចាត់រាជទូតឲ្យទៅសុំចងស្ពានមេត្រីនឹងគ្នា ក្នុងកាលដែលស្តេចមួយអង្គទៀតនៅឆ្ងាយនៅឡើយ។
«ឱឯង ឯងអើយ នៅថ្ងៃរបស់ឯងនេះ គួរណាស់តែឯងបានស្គាល់សេចក្តី សម្រាប់ឲ្យឯងបានសុខសាន្ត! ប៉ុន្តែ ឥឡូវនេះ សេចក្តីទាំងនោះបានកំបាំងពីភ្នែកឯងហើយ។
ដើម្បីឲ្យយើងដែលបានរត់មកជ្រកកោន បានទទួលការលើកចិត្តយ៉ាងខ្លាំង ប្រយោជន៍នឹងចាប់យកសេចក្តីសង្ឃឹម ដែលដាក់នៅមុខយើង តាមរយៈសេចក្ដីពីរយ៉ាងដែលមិនចេះប្រែប្រួល ហើយព្រះទ្រង់មិនចេះកុហកឡើយ។
អ្នកក្រុងគីបៀនក៏ចាត់គេឲ្យមកជួបលោកយ៉ូស្វេនៅជំរំគីលកាល ជម្រាបថា៖ «សូមកុំបោះបង់អ្នកបម្រើរបស់លោកឡើយ សូមឡើងមកជាប្រញាប់ ហើយជួយសង្គ្រោះយើងខ្ញុំផង ដ្បិតពួកសាសន៍អាម៉ូរីទាំងអស់ដែលនៅស្រុកភ្នំ បានប្រមូលគ្នាទាស់នឹងយើងខ្ញុំហើយ»។