អេសាយ 21:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរពួកឌូម៉ា។ មានម្នាក់នៅស្រុកសៀរស្រែកមករកខ្ញុំថា៖ អ្នកយាមអើយ តើយប់យ៉ាងណាទៅ? អ្នកយាមអើយ តើយប់យ៉ាងណាទៅ? ព្រះគម្ពីរខ្មែរសាកល នេះជាទំនាយស្ដីអំពីពួកឌូម៉ា: មានម្នាក់ស្រែកមកខ្ញុំពីសៀរថា៖ “អ្នកយាមអើយ យប់ថ្មើរណាហើយ? អ្នកយាមអើយ យប់ថ្មើរណាហើយ?”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីប្រកាសស្ដីអំពីក្រុងឌូម៉ា: មានគេស្រែកប្រាប់ខ្ញុំពីស្រុកសៀរមកថា: អ្នកយាមអើយ យប់ថ្មើរណាហើយ? អ្នកយាមអើយ យប់ថ្មើរណាហើយ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរពួកឌូម៉ា។ មានម្នាក់នៅស្រុកសៀរស្រែកមករកខ្ញុំថា អ្នកយាមអើយ តើយប់យ៉ាងណាទៅ អ្នកយាមអើយ តើយប់យ៉ាងណាទៅ អាល់គីតាប សេចក្ដីប្រកាសស្ដីអំពីក្រុងឌូម៉ា: មានគេស្រែកប្រាប់ខ្ញុំពីស្រុកសៀរមកថា: អ្នកយាមអើយ យប់ថ្មើរណាហើយ? អ្នកយាមអើយ យប់ថ្មើរណាហើយ? |
លោកយ៉ាកុបចាត់ពួកអ្នកនាំសារឲ្យទៅមុន ដើម្បីជួបលោកអេសាវជាបង នៅស្រុកសៀរ ក្នុងទឹកដីអេដុម
ដោយផ្ដាំអ្នកទាំងនោះថា៖ «ចូរអ្នករាល់គ្នាជម្រាបលោកអេសាវជាម្ចាស់របស់ខ្ញុំថា "យ៉ាកុប ជាអ្នកបម្រើរបស់លោកផ្តាំមកដូច្នេះថា ខ្ញុំបានស្នាក់នៅជាមួយលោកឡាបាន់រហូតមកដល់ឥឡូវនេះ។
៙ ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីពួកអេដុម នៅថ្ងៃដែលក្រុងយេរូសាឡិមដួលរលំ គេពោលថា៖ «ចូររំលំវា ចូររំលំវាទៅ រំលំវាឲ្យដល់គ្រឹះទៅ!»
ពួកយាមល្បាតដែលដើរក្រវែលក្នុងទីក្រុង គេប្រទះនឹងខ្ញុំ ហើយខ្ញុំសួរគេថា «តើអ្នករាល់គ្នាបានឃើញម្ចាស់ដួងចិត្ត ដែលខ្ញុំស្រឡាញ់ឬទេ?»
អ្នកយាមក៏ឆ្លើយតបថា៖ ពេលព្រឹកកំពុងតែមក ហើយយប់ក៏មកដែរ បើអ្នកចង់ដឹង ចូរសួរចុះ ចូរត្រឡប់មកវិញ ចូរមកចុះ។
ដ្បិតព្រះអម្ចាស់បានមានព្រះបន្ទូលមកខ្ញុំដូច្នេះថា៖ ចូរទៅដាក់អ្នកល្បាតម្នាក់ឲ្យចាំយាម ឲ្យគេប្រាប់ហេតុការណ៍អ្វីដែលគេឃើញ។
ព្រះបាទសេដេគាបានចាត់គេឲ្យទៅនាំលោកមក ស្ដេចសួរលោកដោយសម្ងាត់នៅក្នុងដំណាក់ថា៖ «តើមានព្រះបន្ទូលណាមកពីព្រះយេហូវ៉ាឬទេ?»។ ហោរាយេរេមាទូលតបថា៖ «មាន»។ លោកក៏ទូលទៀតថា៖ «ទ្រង់នឹងត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃស្តេចបាប៊ីឡូន»។
យើងក៏បានដាក់ពួកចាំយាមឲ្យត្រួតលើអ្នករាល់គ្នា ឲ្យប្រាប់ថា៖ ចូរប្រុងស្តាប់សូរត្រែ តែគេប្រកែកថា៖ យើងមិនព្រមស្តាប់ទេ។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ដោយព្រោះពួកសាសន៍អេដុមបានប្រព្រឹត្តទាស់នឹងពួកវង្សយូដាដោយការសងសឹក ហើយមានទោសយ៉ាងធ្ងន់ ដោយការសងសឹកតបនឹងគេដូច្នេះ
កូនមនុស្សអើយ គឺយ៉ាងនោះដែលយើងបានតាំងអ្នកឡើងឲ្យធ្វើជាអ្នកចាំយាមដល់ពួកវង្សអ៊ីស្រាអែល ដូច្នេះ ចូរស្តាប់ពាក្យពីមាត់យើង ហើយប្រកាសប្រាប់គេ។
ស្រុកអេស៊ីព្ទនឹងទៅជាស្ងាត់ច្រៀប ហើយស្រុកអេដុមនឹងទៅជាទីរហោស្ថាន ព្រោះតែអំពើឃោរឃៅដែលគេ បានប្រព្រឹត្តចំពោះប្រជាជនយូដា ដ្បិតគេបានកម្ចាយឈាមមនុស្សស្លូតត្រង់ នៅក្នុងស្រុករបស់គេ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់ក្រុងកាសា អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានកៀរយកពួកឈ្លើយទាំងអស់ ដើម្បីប្រគល់ឲ្យសាសន៍អេដុម។
អេដុមនឹងត្រឡប់ទៅជាកេរអាកររបស់គេ ស្រុកសៀរដែលជាខ្មាំងសត្រូវរបស់គេ នឹងត្រឡប់ទៅជារបស់គេ ហើយអ៊ីស្រាអែលនឹងមានកម្លាំងយ៉ាងខ្លាំង។
កុំច្បាំងនឹងគេឡើយ ដ្បិតយើងមិនប្រគល់ស្រុកគេឲ្យអ្នករាល់គ្នាទេ សូម្បីឲ្យល្មមគ្រាន់នឹងដាក់បាតជើងចុះក៏មិនឲ្យដែរ ព្រោះយើងបានប្រគល់ភ្នំសៀរឲ្យអេសាវទុកជាកេរអាករហើយ។