Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 25:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​ព្រោះ​ពួក​សាសន៍​អេដុម​បាន​ប្រព្រឹត្ត​ទាស់​នឹង​ពួក​វង្ស​យូដា​ដោយ​ការ​សង‌សឹក ហើយ​មាន​ទោស​យ៉ាង​ធ្ងន់ ដោយ​ការ​សង‌សឹក​តប​នឹង​គេ​ដូច្នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​ជន‌ជាតិ​អេដុម​សង‌សឹក​ជន‌ជាតិ​យូដា​យ៉ាង​ឃោរ‌ឃៅ ពួក​គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ទោស»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា ដោយ​ព្រោះ​ពួក​សាសន៍​អេដំម បាន​ប្រព្រឹត្ត​ទាស់​នឹង​ពួក​វង្ស​យូដា​ដោយ​ការ​សង‌សឹក ហើយ​មាន​ទោស​យ៉ាង​ធ្ងន់ ដោយ​ការ​សង‌សឹក​តប​នឹង​គេ​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ថា៖ «ដោយ​ជន‌ជាតិ​អេដុម​សង‌សឹក​ជន‌ជាតិ​យូដា​យ៉ាង​ឃោរ‌ឃៅ ពួក​គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​មាន​ទោស»។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 25:12
16 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​នឹក​ចាំ​ពី​ពួក​អេដុម នៅ​ថ្ងៃ​ដែល​ក្រុង​យេរូ‌សាឡិម​ដួល​រលំ គេ​ពោល​ថា៖ «ចូរ​រំលំ​វា ចូរ​រំលំ​វា​ទៅ រំលំ​វា​ឲ្យ​ដល់​គ្រឹះ​ទៅ!»


នេះ​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ពួក​ឌូម៉ា។ មាន​ម្នាក់​នៅ​ស្រុក​សៀរ​ស្រែក​មក​រក​ខ្ញុំ​ថា៖ អ្នក​យាម​អើយ តើ​យប់​យ៉ាង​ណា​ទៅ? អ្នក​យាម​អើយ តើ​យប់​យ៉ាង​ណា​ទៅ?


ពេល​ដាវ​របស់​យើង​បាន​ឆ្អែត​នៅ​លើ​មេឃ​ហើយ មើល៍ នឹង​ចុះ​មក​លើ​ស្រុក​អេដុម គឺ​លើ​សាសន៍​ដែល​យើង​បាន​ដាក់​បណ្ដាសា ដើម្បី​នឹង​ធ្វើ​ទោស​ដល់​គេ​ទៀត។


តើ​អ្នក​ណា​ហ្ន៎ ដែល​មក​ពី​ស្រុក​អេដុម ស្លៀក‌ពាក់​ដោយ​សំពត់​ពណ៌​ពី​ក្រុង​បុសរ៉ា គឺ​អ្នក​នោះ​ដែល​មាន​សម្លៀក‌បំពាក់​រុងរឿង ហើយ​ក៏​ដើរ​មក​ដោយ​ឫទ្ធិ​យ៉ាង​ខ្លាំង គឺ​យើង​នេះ​ដែល​និយាយ​ដោយ​សេចក្ដី​សុចរិត ជា​អ្នក​ពូកែ​នឹង​សង្គ្រោះ។


យើង​នឹង​ជំនុំជម្រះ​សាសន៍​ម៉ូអាប់ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​មែន»។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​ព្រោះ​សាសន៍​ភីលី‌ស្ទីន​បាន​ប្រព្រឹត្ត​ដោយ​ការ​សង‌សឹក គឺ​បាន​សង‌សឹក​តប ដោយ​សេចក្ដី​មើល‌ងាយ​នៅ​ក្នុង​ចិត្ត​គេ ដើម្បី​នឹង​បំផ្លាញ ដោយ​ចង​គំនុំ​ជាប់​ត​មក​ជា‌និច្ច


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ដោយ​ព្រោះ​ស្រុក​ម៉ូអាប់ និង​ស្រុក​សៀរ​ពោល​ថា មើល៍ ពួក​វង្ស​យូដា​គេ​ក៏​ដូច​ជា​អស់​ទាំង​សាសន៍​ដែរ


អេដុម​ក៏​នៅ​ទី​នោះ ព្រម​ទាំង​ពួក​ស្តេច និង​ពួក​ចៅ‌ហ្វាយ​វា​ផង ជា​ពួក​អ្នក​ដែល​ទោះ​បើ​ខ្លាំង​ពូកែ​ក៏​ដោយ គង់​តែ​ត្រូវ​ដេក​នៅ​ជា‌មួយ​ពួក​អ្នក​ដែល​ស្លាប់​ដោយ​ដាវ​ដែរ គេ​ត្រូវ​ដេក​នៅ​ជា‌មួយ​ពួក​ដែល​មិន​ទទួល​កាត់​ស្បែក ហើយ​ជា‌មួយ​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ។


គឺ​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា សំណល់​នៃ​អស់​ទាំង​សាសន៍ ព្រម​ទាំង​ស្រុក​អេដុម​ទាំង​មូល ដែល​បាន​តម្រូវ​ស្រុក​យើង​ទុក​ជា​របស់​គេ ដោយ​អំណរ​អស់​ពី​ចិត្ត ទាំង​មាន​ចិត្ត​មើល‌ងាយ​ផង ដើម្បី​បោះ‌បង់​ចោល​ទុក​ជា​រំពា នោះ​ប្រាកដ​ជា​យើង​បាន​តប​នឹង​គេ​ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​យើង។


នេះ​ជា​និមិត្ត​របស់​ហោរា​អូបាឌា។ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​សាសន៍​អេដុម​ដូច្នេះ​ថា៖ ពួក​យើង​បាន​ឮ​ដំណឹង​មក​ពី​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​បាន​ចាត់អ្នក​នាំ​ពាក្យម្នាក់ ឲ្យ​ទៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ឡាយ​ថា ចូរ​ក្រោក​ឡើង! ចូរ​យើង​លើក​គ្នា​ទៅ​ច្បាំង​នឹង​គេ!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម