ដ្បិតកាលយេសិបិលបានសម្លាប់ពួកហោរានៃព្រះយេហូវ៉ា នោះលោកក៏នាំយកពួកហោរានោះមួយរយនាក់ ទៅបំពួននៅក្នុងរអាង ក្នុងមួយពួកហាសិបនាក់ ហើយបានចិញ្ចឹម ដោយនំបុ័ង និងទឹក)។
អេសាយ 16:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរជួយប្រឹក្សា ហើយសម្រេចសេចក្ដីយុត្តិធម៌ចុះ ចូរធ្វើឲ្យស្រមោលអ្នកបានដូចជាពេលយប់ នៅវេលាថ្ងៃត្រង់ ចូរបំពួនពួកអ្នកដែលត្រូវពង្រាត់ចេញពីស្រុក ហើយកុំឲ្យក្បត់ពួកអ្នកដែលរត់យោងខ្លួនឡើយ។ ព្រះគម្ពីរខ្មែរសាកល ម៉ូអាប់ពោលថា៖ “សូមផ្ដល់សេចក្ដីប្រឹក្សាមក ហើយអនុវត្តសេចក្ដីយុត្តិធម៌; នៅកណ្ដាលថ្ងៃត្រង់ សូមធ្វើឲ្យម្លប់របស់អ្នកបានដូចជាយប់ សូមបំពួនពួកអ្នកដែលត្រូវបានបណ្ដេញចេញ សូមកុំបើកបង្ហាញពួកអ្នកដែលរត់គេចនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីទាំងនោះអង្វរជនជាតិយូដាថា៖ «សូមជួយផ្ដល់គំនិតឲ្យយើងខ្ញុំ សូមចាត់វិធានការជួយយើងខ្ញុំផង។ ក្នុងពេលថ្ងៃពេញកម្ដៅនេះ សូមធ្វើជាម្លប់ដល់យើងខ្ញុំ ដូចនៅពេលយប់ដែរ សូមឲ្យជនភៀសខ្លួនរបស់យើងខ្ញុំ ជ្រកកោនជាមួយបងប្អូន សូមលាក់ពួកយើងខ្ញុំដែលរត់មកនេះផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរជួយប្រឹក្សា ហើយសំរេចសេចក្ដីយុត្តិធម៌ចុះ ចូរធ្វើឲ្យស្រមោលឯងបានដូចជាពេលយប់ នៅវេលាថ្ងៃត្រង់ ចូរបំពួនពួកអ្នកដែលត្រូវពង្រាត់ចេញពីស្រុក ហើយកុំឲ្យក្បត់ពួកអ្នករត់យោងខ្លួនឡើយ អាល់គីតាប ស្ត្រីទាំងនោះអង្វរជនជាតិយូដាថា៖ «សូមជួយផ្ដល់គំនិតឲ្យយើងខ្ញុំ សូមចាត់វិធានការជួយយើងខ្ញុំផង។ ក្នុងពេលថ្ងៃពេញកំដៅនេះ សូមធ្វើជាម្លប់ដល់យើងខ្ញុំ ដូចនៅពេលយប់ដែរ សូមឲ្យជនភៀសខ្លួនរបស់យើងខ្ញុំ ជ្រកកោនជាមួយបងប្អូន សូមលាក់ពួកយើងខ្ញុំដែលរត់មកនេះផង។ |
ដ្បិតកាលយេសិបិលបានសម្លាប់ពួកហោរានៃព្រះយេហូវ៉ា នោះលោកក៏នាំយកពួកហោរានោះមួយរយនាក់ ទៅបំពួននៅក្នុងរអាង ក្នុងមួយពួកហាសិបនាក់ ហើយបានចិញ្ចឹម ដោយនំបុ័ង និងទឹក)។
ចូរហាត់រៀនធ្វើការល្អវិញ ចូរស្វែងរកឲ្យបានសេចក្ដីយុត្តិធម៌ ចូរជួយការពារចំពោះមនុស្ស ដែលត្រូវគេសង្កត់សង្កិន ចូរកាត់ក្តីដល់ពួកកំព្រា ហើយកាន់ក្តីជំនួសពួកស្ត្រីមេម៉ាយចុះ។
ដ្បិតព្រះអង្គបានធ្វើជាទីមាំមួនដល់មនុស្សទាល់ក្រ គឺជាទីមាំមួនដល់មនុស្សកម្សត់ទុគ៌ត ក្នុងគ្រាដែលមានទុក្ខលំបាក ជាទីជ្រកកោនឲ្យរួចពីព្យុះសង្ឃរា ជាម្លប់បាំងកម្ដៅ ក្នុងកាលដែលខ្យល់គំហុករបស់ពួកគួរស្ញែងខ្លាច បានដូចជាមានព្យុះបក់ប៉ះនឹងជញ្ជាំង។
ហើយមនុស្សម្នាក់នឹងបានដូចជាទីបាំងឲ្យរួចពីខ្យល់ និងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា ដូចផ្លូវទឹកហូរនៅទីហួតហែង ហើយដូចជាម្លប់នៃថ្មដាយ៉ាងធំនៅទីខ្សោះល្វើយ
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា យើងនឹងប្រមូលអស់អ្នកដែលត្រូវគេបោះបង់ ក្នុងសាសន៍អ៊ីស្រាអែល យើងនឹងប្រមូលមនុស្សដទៃមកជាមួយដែរ គឺជាពួកអ្នកក្រៅពីពួកអ៊ីស្រាអែល ដែលបានប្រមូលហើយ។
តើមិនមែនជាការចែកអាហារដល់អ្នកស្រែកឃ្លាន ហើយនាំមនុស្សក្រដែលត្រូវដេញពីផ្ទះគេមកឯផ្ទះអ្នកទេឬ? ឬបើកាលណាអ្នកឃើញមនុស្សឥតមានសម្លៀកបំពាក់ តើអ្នកមិនឲ្យបិទបាំងទេឬ? ឬឥតដែលពួនពីសាច់ញាតិរបស់អ្នកទេឬ?
ដ្បិតមានបុត្រមួយកើតដល់យើង ព្រះទ្រង់ប្រទានបុត្រាមួយមកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមព្រះអង្គថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព។
ឱពួកវង្សដាវីឌអើយ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរសម្រេចតាមសេចក្ដីយុត្តិធម៌ ចាប់តាំងពីពេលព្រលឹមស្រាងចុះ ហើយដោះអ្នកណាដែលត្រូវគេប្លន់ ឲ្យរួចពីកណ្ដាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះផង ក្រែងសេចក្ដីក្រោធរបស់យើងចេញទៅដូចជាភ្លើង ហើយឆេះជាខ្លាំង ដល់ម៉្លេះបានជាគ្មានអ្នកណាអាចនឹងពន្លត់បានឡើយ ដោយព្រោះអំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្ត។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ហើយដោះអ្នកដែលត្រូវគេប្លន់ ឲ្យបានរួចពីកណ្ដាប់ដៃនៃពួកអ្នកដែលសង្កត់សង្កិននោះ កុំជិះជាន់ ឬគំហកកំហែងដល់អ្នកដទៃ ដែលមកស្នាក់នៅ ឬដល់ពួកកំព្រា និងស្ត្រីមេម៉ាយឡើយ ក៏កុំកម្ចាយឈាមរបស់មនុស្សដែលឥតទោសនៅទីនេះដែរ។
ដូច្នេះ បពិត្រព្រះករុណា សូមទ្រង់ប្រោសមេត្តាទទូលយោបល់ទូលបង្គំចុះ សូមទ្រង់លះបង់អំពើបាប ដោយប្រព្រឹត្តសេចក្ដីសុចរិតវិញ ហើយលះបង់អំពើទុច្ចរិតផង ដោយសម្ដែងសេចក្ដីមេត្តាករុណាដល់ពួកក្រីក្រ ដើម្បីឲ្យព្រះករុណាបានចម្រុងចម្រើនយូរអង្វែង»។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «ចូរវិនិច្ឆ័យដោយយុត្តិធម៌ មានចិត្តសប្បុរស និងអាណិតមេត្តាដល់គ្នាទៅវិញទៅមក
ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានឲ្យទឹកយើងផឹក កាលយើងជាអ្នកដទៃ អ្នករាល់គ្នាបានទទួលយើង
កុំភ្លេចទទួលអ្នកដទៃដោយរាក់ទាក់ ដ្បិតដោយការទទួលរាក់ទាក់ដូច្នេះ អ្នកខ្លះបានទទួលទេវតា មិនទាំងដឹងខ្លួន។
គុម្ពបន្លាក៏ឆ្លើយទៅដើមឈើទាំងនោះថា "ប្រសិនបើអ្នករាល់គ្នាចង់ចាក់ប្រេងតាំងខ្ញុំ ឲ្យធ្វើជាស្តេចលើអ្នករាល់គ្នាមែននោះ ចូរនាំគ្នាមកជ្រកក្រោមម្លប់ខ្ញុំចុះ បើមិនដូច្នោះទេ នឹងមានភ្លើងចេញពីគុម្ពបន្លា មកបញ្ឆេះដើមតាត្រៅនៅភ្នំល្បាណូនទៀតផង"។