ទូលបង្គំបានវាយគេឲ្យខ្ទេចខ្ទី ដូចធូលីដីបានជាន់ឈ្លីគេ ដូចជាភក់នៅក្នុងផ្លូវ ហើយកម្ចាត់កម្ចាយអស់ទៅ។
អេសាយ 10:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងចាត់គេឲ្យទៅទាស់នឹងនគរមួយ ដែលទមិឡល្មើស ហើយនឹងបង្គាប់ការដល់គេ ឲ្យទាស់នឹងសាសន៍១ ដែលត្រូវសេចក្ដីក្រោធរបស់យើង ឲ្យបានចាប់យករបឹប ចាប់រំពា ហើយជាន់ឈ្លីសាសន៍នោះដូចជាភក់នៅផ្លូវផង។ ព្រះគម្ពីរខ្មែរសាកល យើងនឹងចាត់ពួកគេឲ្យទៅទាស់នឹងប្រជាជាតិមួយដែលមិនគោរពព្រះ យើងនឹងបញ្ជាពួកគេឲ្យទាស់នឹងប្រជាជននៃសេចក្ដីក្រេវក្រោធរបស់យើង គឺឲ្យដណ្ដើមយកជ័យភណ្ឌ ប្លន់យករបឹប ព្រមទាំងធ្វើឲ្យប្រជាជននោះត្រូវបានជាន់ឈ្លីដូចភក់នៅតាមផ្លូវផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងចាត់ជនជាតិអាស្ស៊ីរីឲ្យទៅធ្វើទោស ប្រជាជាតិទមិឡ យើងនឹងនាំពួកគេទៅវាយប្រហារប្រជាជន ដែលបានបង្កឲ្យយើងមានកំហឹង ពួកគេនឹងប្លន់ រឹបអូសយកទ្រព្យសម្បត្តិ ហើយជាន់ឈ្លីប្រជាជាតិនេះ ដូចគេដើរជាន់ភក់នៅតាមផ្លូវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងចាត់គេឲ្យទៅទាស់នឹងនគរ១ដែលទមិលល្មើស ហើយនឹងបង្គាប់ការដល់គេ ឲ្យទាស់នឹងសាសន៍១ដែលត្រូវសេចក្ដីក្រោធរបស់អញ ឲ្យបានចាប់យករបឹប ចាប់រំពា ហើយជាន់ឈ្លីសាសន៍នោះដូចជាភក់នៅផ្លូវផង អាល់គីតាប យើងចាត់ជនជាតិអាស្ស៊ីរីឲ្យទៅធ្វើទោស ប្រជាជាតិទមិឡ យើងនឹងនាំពួកគេទៅវាយប្រហារប្រជាជន ដែលបានបង្កឲ្យយើងមានកំហឹង ពួកគេនឹងប្លន់ រឹបអូសយកទ្រព្យសម្បត្តិ ហើយជាន់ឈ្លីប្រជាជាតិនេះ ដូចគេដើរជាន់ភក់នៅតាមផ្លូវ។ |
ទូលបង្គំបានវាយគេឲ្យខ្ទេចខ្ទី ដូចធូលីដីបានជាន់ឈ្លីគេ ដូចជាភក់នៅក្នុងផ្លូវ ហើយកម្ចាត់កម្ចាយអស់ទៅ។
ម្យ៉ាងទៀត យើងឡើងមកដើម្បីច្បាំងបំផ្លាញទីនេះ ដោយមានព្រះយេហូវ៉ា គឺព្រះយេហូវ៉ាដែលព្រះអង្គបានមានព្រះបន្ទូលបង្គាប់យើងថា "ចូរឡើងទៅច្បាំងបំផ្លាញស្រុកនេះចុះ"»។
ហើយស្រុកយូដានឹងត្រឡប់ជាទីស្ញែងខ្លាចដល់សាសន៍អេស៊ីព្ទ អ្នកណាដែលឮនិយាយពីស្រុកនោះនឹងភ័យខ្លាច ដោយព្រោះគំនិតដែលព្រះយេហូវ៉ានៃពួកពលបរិវារបានសម្រេចពីដំណើរស្រុកនោះហើយ។
ដ្បិតនេះជាថ្ងៃចលាចល ថ្ងៃជាន់ឈ្លី ហើយវល់គំនិត ដែលមកពីព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ នៅត្រង់ច្រកភ្នំនៃនិមិត្ត គឺជាការរំលំរំលាយកំផែង ហើយជាការស្រែកឮខ្ទរនៅក្នុងភ្នំ។
ផែនដីត្រូវស្មោកគ្រោកដោយសារពួកអ្នក ដែលអាស្រ័យនៅ ពីព្រោះគេបានរំលងអស់ទាំងក្រឹត្យក្រម គេបានធ្វើខុសនឹងច្បាប់ទាំងប៉ុន្មាន ហើយផ្តាច់សេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ដោយព្រោះសាសន៍នេះចូលមកជិតយើង ហើយគោរពប្រតិបត្តិដល់យើង ដោយសម្ដី និងបបូរមាត់របស់គេ តែបានដកចិត្តចេញទៅឆ្ងាយពីយើង ហើយការដែលគេកោតខ្លាចដល់យើង គ្រាន់តែជាបង្គាប់របស់មនុស្ស ដែលបង្រៀនគេប៉ុណ្ណោះ
ដ្បិតមនុស្សល្ងីល្ងើបញ្ចេញតែសេចក្ដីចម្កួត ហើយចិត្តរបស់គេនឹងប្រព្រឹត្តអំពើទុច្ចរិត ដើម្បីតែនឹងសម្រេចអំពើសៅហ្មង ហើយនឹងពោលពាក្យខុសឆ្គងទាស់នឹងព្រះយេហូវ៉ា ដោយប្រាថ្នានឹងធ្វើឲ្យព្រលឹងមនុស្សឃ្លានបានទៅទទេ ហើយបំបាត់គ្រឿងផឹកពីអ្នកដែលស្រេក។
វេទនាដល់អ្នកដែលបំផ្លាញគេ ឥតដែលមានអ្នកណាបំផ្លាញអ្នក ហើយដែលក្បត់គេ ឥតមានអ្នកណាក្បត់នឹងអ្នកឡើយ កាលណាអ្នកបានលែងបំផ្លាញហើយ នោះអ្នកនឹងត្រូវបំផ្លាញវិញ កាលណាអ្នកបានសម្រេចការក្បត់ហើយ នោះនឹងមានគេក្បត់នឹងអ្នកដែរ។
ពួកមនុស្សមានបាបនៅក្រុងស៊ីយ៉ូន គេភ័យខ្លាច សេចក្ដីញាប់ញ័របានចាប់ពួកមនុស្សគគ្រក់ហើយ តើមានអ្នកណាក្នុងពួកយើងអាចនឹងនៅចំពោះ ភ្លើងឆេះបន្សុសនេះបាន? តើមានអ្នកណាអាចនឹងនៅចំពោះភ្លើងឆេះ នៅអស់កល្បជានិច្ចបាន?
យើងបានតាំងម្នាក់ពីទិសខាងជើងឡើង អ្នកនោះបានមកដល់ហើយ អ្នកនោះនឹងអំពាវនាវរកឈ្មោះយើងពីទិសខាងកើត ក៏នឹងញាំញីពួកគ្រប់គ្រង ដូចជាគេជាន់បាយអ ហើយដូចជាជាងស្មូនជាន់ដីឥដ្ឋ។
ពួកអ្នកសង់អ្នកឡើងនឹងប្រញាប់ប្រញាល់ធ្វើ ពួកបំផ្លាញ និងពួកបង្ហិនបង្ហោចអ្នក គេនឹងចាកចេញទៅ។
តែព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ទោះទាំងពួកឈ្លើយរបស់មនុស្សខ្លាំងពូកែ ក៏នឹងត្រូវឆក់យកទៅ ហើយអ្វីៗដែលពួកខ្លាំងបានរឹបអូសទៅ យើងនឹងតតាំងចំពោះអ្នកដែលតតាំងនឹងអ្នក ហើយយើងនឹងជួយសង្គ្រោះកូនចៅអ្នកដែរ។
ហេតុនោះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆេះឡើងទាស់នឹងប្រជារាស្ត្រនៃព្រះអង្គ ហើយព្រះអង្គបានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាម នៅកណ្ដាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តរបស់ព្រះអង្គចេះតែលូកមកទៀត។
សូរសន្ធឹករបស់ពួកនោះ នឹងដូចជាសូរគ្រហឹមរបស់មេសិង្ហ គេនឹងគ្រហឹមដូចជាកូនសិង្ហ គេនឹងគ្រហឹម ហើយចាប់រំពាយកទៅ ឥតមានអ្នកណាជួយឲ្យរួចបានឡើយ។
ឥឡូវនេះ យើងនឹងប្រាប់អ្នករាល់គ្នាឲ្យដឹងថា យើងនឹងធ្វើអ្វីដល់ចម្ការទំពាំងបាយជូរ របស់យើងនោះ គឺយើងនឹងរើរបងចេញ នោះសត្វនឹងចូលស៊ីបំផ្លាញ យើងនឹងរំលំកំផែងចេញ នោះចម្ការនឹងត្រូវជាន់ឈ្លីទៅ។
នេះគឺយើងបានជាន់ក្នុងធុងទំពាំងបាយជូរតែម្នាក់ឯង ឥតមានអ្នកណាក្នុងពួកជនជាតិទាំងឡាយ នៅជាមួយយើងឡើយ យើងបានជាន់គេដោយសេចក្ដីកំហឹង ហើយឈ្លីគេដោយសេចក្ដីឃោរឃៅរបស់យើង ឈាមគេបានខ្ទាតមកលើសម្លៀកបំពាក់របស់យើង សម្លៀកបំពាក់យើងបានត្រូវប្រឡាក់ទាំងអស់ហើយ។
យើងបានជាន់ឈ្លីជនជាតិទាំងឡាយ ដោយកំហឹងរបស់យើង ក៏ធ្វើឲ្យគេស្រវឹង ដោយសេចក្ដីឃោរឃៅរបស់យើង ហើយបានចាក់ឈាមគេចុះដល់ដីផង។
ព្រះយេហូវ៉ានឹងនាំហេតុការណ៍មួយមកលើអ្នក លើប្រជារាស្ត្រអ្នក ហើយលើពួកវង្សរបស់ឪពុកអ្នក គឺជាស្តេចស្រុកអាសស៊ើរ ជាការដែលមិនបានកើតមាន ចាប់តាំងពីគ្រាដែលអេប្រាអិមបែកចេញពីពួកយូដាមក។
ដ្បិតមុនដែលកូននេះចេះហៅថា "ឪអើយ ម៉ែអើយ" នោះគេនឹងដឹកយកទ្រព្យសម្បត្តិរបស់ក្រុងដាម៉ាស ហើយនឹងរបឹបនៅស្រុកសាម៉ារី នាំទៅនៅចំពោះស្តេចស្រុកអាសស៊ើរហើយ»។
ក៏នឹងសាយចូលទៅក្នុងស្រុកយូដាដែរ ព្រមទាំងលិចហូរកាត់ស្រុកឡើងត្រឹមក ហើយនឹងជន់រាចពេញស្រុករបស់អ្នក ឱអេម៉ាញូអែលអើយ។
ហេតុនេះហើយបានជាព្រះអម្ចាស់ មិនរីករាយនឹងពួកកំលោះរបស់គេឡើយ ក៏មិនអាណិតអាសូរពួកកំព្រា និងស្ត្រីមេម៉ាយរបស់គេដែរ ព្រោះគ្រប់គ្នាជាអ្នកទមិឡល្មើស ហើយជាអ្នកប្រព្រឹត្តអាក្រក់ មាត់បញ្ចេញសុទ្ធតែសេចក្ដីចម្កួត។ ទោះបើធ្វើទោសខ្លាំងយ៉ាងណាក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តរបស់ព្រះអង្គនៅតែលូកមកទៀត។
ដោយសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ នោះស្រុកត្រូវឆេះរលីងទៅ ហើយបណ្ដាជន ក៏ដូចជាចំណីភ្លើង គ្មានអ្នកណាប្រណីដល់បងប្អូនខ្លួនទេ
យើងនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង និងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៀតថា៖ យើងនឹងនាំគេមកទាស់នឹងស្រុកនេះ និងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង យើងនឹងបំផ្លាញពួកអ្នកស្រុកនេះឲ្យអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេហួសចិត្ត ហើយជាទីខូចបង់នៅអស់កល្បជានិច្ច។
ទោះបើមានយ៉ាងនោះក៏ដោយ យូដាជាប្អូនគេ ដែលមានចិត្តក្បត់នោះ មិនបានវិលមកឯយើងដោយអស់ពីចិត្តដែរ គឺមានពុតត្បុត» នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍! យើងនឹងបង្គាប់ ហើយធ្វើឲ្យគេវិលមកឯទីក្រុងនេះវិញ គេនឹងច្បាំងចាប់យកទីក្រុងនេះបាន រួចដុតចោល យើងនឹងធ្វើឲ្យទីក្រុងទាំងប៉ុន្មាននៅស្រុកយូដាត្រូវខូចបង់ ឥតមានអ្នកណានៅ។
ឱក្រុងយេរូសាឡិមអើយ ចូរលាងចិត្តអ្នកឲ្យជ្រះចេញពីអំពើទុច្ចរិត ដើម្បីឲ្យអ្នកបានសង្គ្រោះ តើគំនិតអាក្រក់នឹងចេះតែនៅជាប់ក្នុងចិត្តខ្លួន ដល់កាលណាទៀត។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា យើងបានឲ្យស្រុកអេស៊ីព្ទដល់គេ ទុកជាបំណាច់នៃការដែលគេបានបម្រើនោះ ពីព្រោះគេបានធ្វើការនោះបម្រើដល់យើង។
ដើម្បីនឹងចាប់យកជ័យភណ្ឌ និងរំពា ហើយត្រឡប់ទៅទាស់នឹងកន្លែងបាក់បែក ដែលមានមនុស្សរស់នៅឡើងវិញ ហើយទាស់នឹងបណ្ដាមនុស្ស ដែលបានប្រមូលចេញពីគ្រប់ទាំងសាសន៍ ជាពួកអ្នកដែលចម្រើនបានហ្វូងសត្វ និងទ្រព្យសម្បត្តិ ក៏នៅចំកណ្ដាលផែនដី។
ឯពួកសេបា ពួកដេដាន់ ពួកជំនួញរបស់ស្រុកតើស៊ីស ព្រមទាំងពួកមេដឹកនាំ ទាំងប៉ុន្មានរបស់គេ នឹងសួរមកអ្នកថា "តើលោកមកចាប់យកជ័យភណ្ឌឬ? តើបានប្រមូលពួកទាំងប៉ុន្មានរបស់លោក ដើម្បីនឹងចាប់យករំពាឬ? តើចង់ដឹកយកប្រាក់ និងមាស ហើយនាំយកហ្វូងសត្វ ទ្រព្យសម្បត្តិ និងយកជ័យភណ្ឌយ៉ាងច្រើនឬ?"។
គ្រានោះ ខ្មាំងសត្រូវរបស់ខ្ញុំនឹងឃើញដែរ ហើយសេចក្ដីអាម៉ាសនឹងគ្របលើនាង ដែលពោលមកខ្ញុំថា "តើព្រះយេហូវ៉ាជាព្រះរបស់អ្នកនៅឯណា?" ឯភ្នែកខ្ញុំនឹងឃើញការធ្លាក់ចុះ របស់នាង នាងនឹងត្រូវគេជាន់ឈ្លី ដូចគេជាន់ភក់នៅតាមផ្លូវ។
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ ជាព្រះដ៏បរិសុទ្ធនៃទូលបង្គំអើយ តើព្រះអង្គមិនគង់នៅតាំងពីអស់កល្បរៀងមកទេឬ? យើងខ្ញុំរាល់គ្នា នឹងមិនស្លាប់ទេ ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានតម្រូវឲ្យគេត្រូវជំនុំជម្រះ ហើយឱថ្មដាអើយ ព្រះអង្គបានតាំងគេឡើងដើម្បីវាយផ្ចាល។
គេនឹងបានដូចជាមនុស្សខ្លាំងពូកែ ដែលកំពុងជាន់ឈ្លីភក់នៅត្រង់ផ្លូវក្នុងចម្បាំង គេនឹងតស៊ូ ពីព្រោះព្រះយេហូវ៉ាគង់ជាមួយគេ ហើយពួកពលសេះនឹងស្រឡាំងកាំង។