Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 32:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដ្បិត​មនុស្ស​ល្ងី‌ល្ងើ​បញ្ចេញ​តែ​សេចក្ដី​ចម្កួត ហើយ​ចិត្ត​របស់​គេ​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដើម្បី​តែ​នឹង​សម្រេច​អំពើ​សៅ‌ហ្មង ហើយ​នឹង​ពោល​ពាក្យ​ខុស​ឆ្គង​ទាស់​នឹង​ព្រះ‌យេហូវ៉ា ដោយ​ប្រាថ្នា​នឹង​ធ្វើ​ឲ្យ​ព្រលឹង​មនុស្ស​ឃ្លានបាន​ទៅ​ទទេ ហើយ​បំបាត់​គ្រឿង​ផឹក​ពី​អ្នក​ដែល​ស្រេក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ដ្បិត​មនុស្ស​ឆោតល្ងង់​និយាយ​សេចក្ដីឆោតល្ងង់ ហើយ​ចិត្ត​របស់គេ​ប្រព្រឹត្ត​អំពើទុច្ចរិត គឺ​ដើម្បី​ប្រព្រឹត្ត​អំពើមិនគោរពព្រះ ដើម្បី​ពោល​សេចក្ដីខុសឆ្គង​ទាស់នឹង​ព្រះយេហូវ៉ា និង​ដើម្បី​បង្អត់​ចំណង់អាហារ​របស់​មនុស្ស​អត់ឃ្លាន ហើយ​ទុកឲ្យ​មនុស្ស​ស្រេក​ខ្វះ​ទឹកផឹក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ដ្បិត​មនុស្ស​ល្ងី‌ល្ងើ​ស្រដី​ចេញ​មក​តែ​ពាក្យ​ល្ងី‌ល្ងើ ចិត្ត​របស់​គេ​គិត​តែ​ពី​ការ​អាក្រក់ ពួក​គេ​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ ហើយ​ប្រមាថ​មើល‌ងាយ​ព្រះ‌អម្ចាស់ ពួក​គេ​មិន​ឲ្យ​អាហារ​ដល់​អ្នក​អត់​ឃ្លាន​ទេ ហើយ​ថែម​ទាំង​យក​ទឹក​ចេញ​ពី​អ្នក ដែល​ស្រេក​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដ្បិត​មនុស្ស​ល្ងី‌ល្ងើ​នឹង​បញ្ចេញ​តែ​សេចក្ដី​ចំកួត ហើយ​ចិត្ត​របស់​គេ​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដើម្បី​តែ​នឹង​សំរេច​អំពើ​សៅ‌ហ្មង ហើយ​នឹង​ពោល​ពាក្យ​ខុស‌ឆ្គង​ទាស់​នឹង​ព្រះ‌យេហូវ៉ា ដោយ​ប្រាថ្នា​នឹង​ធ្វើ​ឲ្យ​ព្រលឹង​មនុស្ស​ឃ្លាន បាន​ទៅ​ទទេ ហើយ​បំបាត់​គ្រឿង​ផឹក​ពី​អ្នក​ដែល​ស្រេក​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ដ្បិត​មនុស្ស​ល្ងី‌ល្ងើ​ស្រដី​ចេញ​មក​តែ​ពាក្យ​ល្ងី‌ល្ងើ ចិត្ត​របស់​គេ​គិត​តែ​ពី​ការ​អាក្រក់ ពួក​គេ​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ ហើយ​ប្រមាថ​មើល‌ងាយអុលឡោះ‌តាអាឡា ពួក​គេ​មិន​ឲ្យ​អាហារ​ដល់​អ្នក​អត់​ឃ្លាន​ទេ ហើយ​ថែម​ទាំង​យក​ទឹក​ចេញ​ពី​អ្នក ដែល​ស្រេក​ទៀត​ផង។

សូមមើលជំពូក ចម្លង




អេសាយ 32:6
33 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កុំ​ឲ្យ​ចិត្ត​ទូល‌បង្គំ ល្អៀង​ទៅ​ខាង​សេចក្ដី​អាក្រក់​ណា ដើម្បី​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​មួយ​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​សូម​កុំ​ឲ្យ​ទូល‌បង្គំ​ទទួល​ទាន ចំណី​ឆ្ងាញ់​របស់​គេ​ឡើយ!


សេចក្ដី​ចម្កួត​របស់​មនុស្ស រមែង​បង្ខូច​ផ្លូវ​របស់​ខ្លួន ហើយ​អ្នក​នោះ​ក៏​អន់​ចិត្ត​ចំពោះ​ព្រះ‌យេហូវ៉ា​ដែរ។


ប្រាជ្ញា​ជា​របស់​ខ្ពស់​ហួស​ល្បត់​មនុស្ស​ល្ងី‌ល្ងើ គេ​មិន​បើក​មាត់​នៅ​ត្រង់​ទ្វារ​ក្រុង​ឡើយ។


ដើម្បី​នឹង​បង្វែរ​ពួក​កម្សត់​ទុគ៌ត​ចេញ​ពី​សេចក្ដី​យុត្តិ‌ធម៌ ហើយ​ដក​យក​អំណាច​ច្បាប់​ចេញ​ពី​មនុស្ស​ទាល់​ក្រ ក្នុង​ពួក​ប្រជា‌រាស្ត្រ​របស់​យើង ឲ្យ​តែ​បាន​ពួក​ស្ត្រី​មេម៉ាយ​ទុក​ជា​របឹប ហើយ​ធ្វើ​ឲ្យ​ពួក​កំព្រា​បាន​ជា​រំពា​ដល់​ខ្លួន


យើង​នឹង​ចាត់​គេ​ឲ្យ​ទៅ​ទាស់​នឹង​នគរ​មួយ ដែល​ទមិឡ​ល្មើស ហើយ​នឹង​បង្គាប់​ការ​ដល់​គេ ឲ្យ​ទាស់​នឹង​សាសន៍១ ដែល​ត្រូវ​សេចក្ដី​ក្រោធ​របស់​យើង ឲ្យ​បាន​ចាប់​យក​របឹប ចាប់​រំពា ហើយ​ជាន់​ឈ្លី​សាសន៍​នោះ​ដូច​ជា​ភក់​នៅ​ផ្លូវ​ផង។


ប្រសិន‌បើ​ធ្វើ​គុណ​ដល់​មនុស្ស​អាក្រក់ នោះ​គេ​ក៏​មិន​រៀន​តាម​សេចក្ដី​សុចរិត​ដែរ គេ​នឹង​ប្រព្រឹត្ត​សេចក្ដី​កំហុស​នៅ​ក្នុង​ស្រុក​ទៀង​ត្រង់​ផង ឥត​ដែល​ពិចារ‌ណា​មើល​ឫទ្ធា‌នុភាព​នៃ​ព្រះ‌យេហូវ៉ា​ឡើយ។


ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា ហេតុ​អ្វី​អ្នក​រាល់​គ្នាធ្វើ​ទុក្ខ​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​បង្អាប់​ពួក​មនុស្ស​ទាល់​ក្រ​ដូច្នេះ?


ឯ​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​ក៏​មាន​ប្រាជ្ញា​ដែរ ព្រះ‌អង្គ​នឹង​នាំ​សេចក្ដី​វេទនា​មក ហើយ​មិន​ព្រម​ដក​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​វិញ​ឡើយ គឺ​ព្រះ‌អង្គ​នឹង​ក្រោក​ឡើង​ទាស់​នឹង​ពួក​វង្ស របស់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ហើយ​ទាស់​នឹង​អស់​អ្នក​ដែល​ចូល​ដៃ ជា‌មួយ​ពួក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នោះ។


គឺ​យើង​ខ្ញុំ​តែង‌តែ​ប្រព្រឹត្ត​រំលង ហើយ​មិន​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌យេហូវ៉ា ក៏​បែរ​ចេញ​លែង​តាម​ព្រះ​នៃ​យើង​ខ្ញុំ ហើយ​ពោល​តែ​ពី​ការ​សង្កត់‌សង្កិន និង​ការ​បះ‌បោរ ព្រម​ទាំង​គិត​បង្កើត ហើយ​ពោល​ពាក្យ​ភូត‌ភរ​ចេញ​ពី​ចិត្ត​មក។


ជើង​គេ​រត់​ទៅ​តាម​សេចក្ដី​អាក្រក់ គេ​ក៏​រហ័ស​នឹង​កម្ចាយ​ឈាម​ដែល​ឥត​ទោស គំនិត​របស់​គេ​គិត​តែ​ពី​អំពើ​ទុច្ចរិត មាន​សេចក្ដី​វិនាស និង​សេចក្ដី​បំផ្លាញ​នៅ​អស់​ទាំង​ផ្លូវ​របស់​គេ​ដែរ។


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់ មិន​រីក‌រាយ​នឹង​ពួក​កំលោះ​របស់​គេ​ឡើយ ក៏​មិន​អាណិត​អាសូរ​ពួក​កំព្រា និង​ស្ត្រី​មេម៉ាយ​របស់​គេ​ដែរ ព្រោះ​គ្រប់​គ្នា​ជា​អ្នក​ទមិឡ​ល្មើស ហើយ​ជា​អ្នក​ប្រព្រឹត្ត​អាក្រក់ មាត់​បញ្ចេញ​សុទ្ធ​តែ​សេចក្ដី​ចម្កួត។ ទោះ​បើ​ធ្វើ​ទោស​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ គង់​តែ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​នៅ​តែ​លូក​មក​ទៀត។


តើ​សាសន៍​អេធីយ៉ូពី នឹង​បំផ្លាស់​បំប្រែ សម្បុរ​ស្បែក​របស់​ខ្លួន​បាន​ឬ​ទេ? ឬ​ខ្លា​រខិន​នឹង​ផ្លាស់​សម្បុរ​ពព្លាក់​របស់​វា​ទៅ​បាន​ដែរ​ទេ? បើ​បាន នោះ​អ្នក​រាល់​គ្នា​ដែល​ធ្លាប់​ប្រព្រឹត្ត​អាក្រក់ នឹង​អាច​ប្រព្រឹត្ត​ល្អ​វិញ​ក៏​បាន​ដែរ។


ការ​ដែល​អ្នក​រាល់​គ្នា​បាន​ស៊ី​ស្មៅ​នៅ​ទី​វាល​ល្អ តើ​ជា​ការ​តិច​តួច​ដល់​អ្នក​ឬ បាន​ជា​អ្នក​ជាន់​ឈ្លី​ស្មៅ​ដែល​នៅ​សល់ ហើយ​ដែល​អ្នក​រាល់​គ្នា​បាន​ផឹក​ទឹក​ថ្លា​នោះ បាន​ជា​អ្នក​ទៅ​កកូរ​ឡើង​ឲ្យ​ល្អក់ ដោយ​ជើង​ដូច្នេះ?


មនុស្ស​ជា​ច្រើន​នឹង​សម្អាត​ខ្លួន ហើយ​ជម្រះ​ខ្លួន​ឲ្យ​បាន​ស‌ស្គុស ហើយ​ត្រូវ​បាន​បន្សុទ្ធ ឯ​មនុស្ស​អាក្រក់​វិញ នឹងនៅ​តែ​ប្រព្រឹត្ត​យ៉ាង​អាក្រក់ ហើយគ្មាន​មនុស្ស​អាក្រក់​ណា​យល់​ឡើយ តែ​អស់​អ្នក​ដែល​មាន​ប្រាជ្ញា គេ​នឹង​យល់។


ប្រ‌យោជន៍​ឲ្យ​យើង​បាន​ទិញ​មនុស្ស​ក្រីក្រ​ដោយ​ប្រាក់ និង​មនុស្ស​កម្សត់​ទុគ៌ត ដោយ​ស្បែក​ជើង​មួយ​គូ ព្រម​ទាំង​លក់​សំដី​ស្រូវ​ដែរ"។


ដ្បិត​បំណង​អាក្រក់ ការ​សម្លាប់​មនុស្ស អំពើ​ផិត​ក្បត់ សហាយ‌ស្មន់ ការ​លួច​ប្លន់ ការ​ធ្វើ​បន្ទាល់​ក្លែង‌ក្លាយ ពាក្យ​មួល​បង្កាច់ សុទ្ធ​តែ​ចេញ​មក​ពី​ក្នុង​ចិត្ត​ទាំង​អស់។


វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​បិទ​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​នៅ​ចំពោះ​មុខ​មនុស្ស។ ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ចូល​ទេ ហើយ​ក៏​មិន​បើក​ឲ្យ​អស់​អ្នក​ដែល​កំពុង​ចូល​នោះ ចូល​ដែរ។


សាសនា​ដែល​បរិសុទ្ធ ហើយ​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ព្រះ‌វរបិតា នោះ​គឺ​ទៅ​សួរ​សុខ​ទុក្ខ​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយដែល​មាន​ទុក្ខ​វេទនា ព្រម​ទាំង​រក្សា​ខ្លួន​មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ៍​នេះ​ឡើយ។


មាន​ពាក្យ​សុភា‌សិត​ពី​បុរាណ​ថា "មនុស្ស​កំណាច​តែង​តែ​បញ្ចេញ​សេចក្ដី​កំណាច" ប៉ុន្តែ ទូល‌បង្គំ​មិន​ព្រម​លូក​ដៃ​ទៅ​ទាស់​នឹង​ទ្រង់​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម