លោកអ៊ីស្រាអែលក៏នាំយករបស់លោកទាំងអស់ ធ្វើដំណើរចេញទៅ។ លុះទៅដល់បៀរ-សេបា លោកថ្វាយយញ្ញបូជាដល់ព្រះនៃលោកអ៊ីសាក ជាឪពុករបស់លោក។
អេម៉ុស 7:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងទីខ្ពស់ៗរបស់អ៊ីសាកនឹងត្រូវខូចបង់ ឯទីបរិសុទ្ធទាំងប៉ុន្មានរបស់អ៊ីស្រាអែល នឹងត្រូវវិនាសទៅ យើងក៏នឹងក្រោកឡើង ទាស់នឹងពូជពង្សយេរ៉ូបោមដោយដាវ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗរបស់ពួកគេ នឹងត្រូវខ្ទេចខ្ទី ហើយកន្លែងដ៏សក្ការៈផ្សេងៗរបស់អ៊ីស្រាអែល ក៏នឹងត្រូវវិនាសដែរ។ យើងនឹងប្រហារក្រុមគ្រួសារ របស់ស្ដេចយេរ៉ូបោម ដោយមុខដាវ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងទីខ្ពស់របស់អ៊ីសាកនឹងត្រូវខូចបង់ ឯទីគោរពទាំងប៉ុន្មានរបស់អ៊ីស្រាអែល នឹងត្រូវបំផ្លាញទៅអញក៏នឹងក្រោកឡើង ទាស់នឹងពួកវង្សយេរ៉ូបោម ដោយដាវដែរ។ អាល់គីតាប កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗរបស់ពួកគេ នឹងត្រូវខ្ទេចខ្ទី ហើយកន្លែងដ៏សក្ការៈផ្សេងៗរបស់អ៊ីស្រអែល ក៏នឹងត្រូវវិនាសដែរ។ យើងនឹងប្រហារក្រុមគ្រួសារ របស់ស្ដេចយេរ៉ូបោម ដោយមុខដាវ»។ |
លោកអ៊ីស្រាអែលក៏នាំយករបស់លោកទាំងអស់ ធ្វើដំណើរចេញទៅ។ លុះទៅដល់បៀរ-សេបា លោកថ្វាយយញ្ញបូជាដល់ព្រះនៃលោកអ៊ីសាក ជាឪពុករបស់លោក។
ទ្រង់បានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ទ្រង់នៅតែប្រព្រឹត្តតាមអស់ទាំងអំពើបាបរបស់យេរ៉ូបោម ជាកូននេបាត ដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាបតាម។
ប្រជារាស្ត្របរិសុទ្ធរបស់ព្រះអង្គ បានស្រុកនោះមិនយូរប៉ុន្មានទេ ឯពួកខ្មាំងសត្រូវរបស់យើងខ្ញុំ បានជាន់ឈ្លីទីបរិសុទ្ធរបស់ព្រះអង្គ
យើងរាល់គ្នាត្រូវខ្មាស ដោយបានឮពាក្យត្មះតិះដៀល យើងរាល់គ្នាបានឡើងមុខក្រហមហើយ ដ្បិតមានសាសន៍ដទៃចូលទៅក្នុងទីបរិសុទ្ធ របស់ព្រះវិហារនៃព្រះយេហូវ៉ា។
ភ្នំទាំងឡាយនៅស្រុកអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដល់ទាំងភ្នំធំ ភ្នំតូច ទាំងជ្រោះទឹក និងច្រកភ្នំទាំងប៉ុន្មានថា គឺយើងនេះហើយ នឹងនាំដាវមកលើអ្នករាល់គ្នា ហើយយើងនឹងបំផ្លាញអស់ទាំងទីខ្ពស់របស់អ្នក។
ទីខ្ពស់ទាំងប៉ុន្មាននៃក្រុងអាវេន គឺអំពើបាបរបស់អ៊ីស្រាអែល នឹងត្រូវបំផ្លាញចោល។ បន្លា និងអញ្ចាញនឹងដុះឡើងនៅលើអាសនារបស់គេ ហើយគេនឹងពោលទៅកាន់ភ្នំធំៗថា សូមគ្របបាំងពួកយើងផង ហើយពោលទៅកាន់ភ្នំតូចៗថា សូមធ្លាក់មកលើយើងមក!
នៅថ្ងៃដែលយើងដាក់ទោស ដោយព្រោះអំពើរំលងរបស់អ៊ីស្រាអែល យើងក៏នឹងដាក់ទោសអាសនានៅបេត-អែលដែរ ហើយស្នែងអាសនាទាំងនោះ នឹងត្រូវកាត់ចេញឲ្យធ្លាក់ដល់ដី។
កុំស្វែងរកបេត-អែល ឬចូលទៅក្នុងគីលកាលឡើយ ក៏កុំឆ្លងទៅបៀរ-សេបាដែរ ដ្បិតគីលកាលប្រាកដជានឹងត្រូវនាំទៅជាឈ្លើយ ហើយបេត-អែលនឹងត្រូវសូន្យបាត់ទៅ។
ដ្បិតអេម៉ុសនេះបានពោលដូច្នេះថា "ព្រះបាទយេរ៉ូបោមនឹងត្រូវសុគតដោយដាវ ហើយអ៊ីស្រាអែលនឹងត្រូវនិរទេស ចេញពីស្រុករបស់ខ្លួន"»។
កុំឲ្យទាយនៅត្រង់បេត-អែលទៀតឲ្យសោះ ដ្បិតនេះជាទីបរិសុទ្ធរបស់ស្តេច ហើយជាវិហារហ្លួងផង»។
អស់អ្នកដែលស្បថដោយអំពើបាបរបស់សាម៉ារី ពោលថា "ដូចដែលព្រះរបស់អ្នករស់នៅ ឱដាន់អើយ" ហើយថា "ដូចដែលផ្លូវប្រព្រឹត្ត របស់បៀរ-សេបារស់នៅ" យ៉ាងណា នោះគេនឹងដួល ហើយក្រោកឡើងវិញមិនរួចឡើយ»។
ខ្ញុំឃើញព្រះអម្ចាស់ឈរក្បែរ អាសនា ហើយព្រះអង្គមានព្រះបន្ទូលថា៖ «ចូរវាយក្បាលសសរឲ្យកក្រើក រហូតដល់ជើងសសរ ហើយបំបែកនៅលើក្បាលរបស់មនុស្សទាំងអស់ រួចអស់អ្នកដែលសល់ យើងនឹងប្រហារដោយដាវ គ្មានអ្នកណាម្នាក់អាចរត់ចេញ គ្មានអ្នកណាម្នាក់អាចគេចផុតបានឡើយ។
នេះគឺដោយព្រោះអំពើរំលងរបស់ពួកយ៉ាកុប និងអំពើបាបរបស់ពួកវង្សអ៊ីស្រាអែល អំពើរំលងរបស់ពួកយ៉ាកុបនោះជាអ្វី? តើមិនមែនជាក្រុងសាម៉ារីទេឬ? ហើយអស់ទាំងទីខ្ពស់របស់ពួកយូដាជាអ្វី? តើមិនមែនជាក្រុងយេរូសាឡិមទេឬ?