Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 14:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទ្រង់​នៅ​តែ​ប្រព្រឹត្ត​តាម​អស់​ទាំង​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ស្ដេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ដោយ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ព្រះ‌បាទ​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជា‌ជន​អ៊ីស្រា‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទ្រង់​មិន​បាន​លាកបង់​លែង​ប្រព្រឹត្ត​តាម​អស់​ទាំង​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រាអែល​ធ្វើ​បាប​តាម​នោះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា ដោយ​ពុំ​បាន​ងាក​ចេញ​ពី​អំពើ​បាប ដែល​ស្តេច​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត នាំ​ប្រជា‌ជន​អ៊ីស្រ‌អែល​ឲ្យ​ប្រព្រឹត្ត​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 14:24
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ អ៊ើរ កូន​ច្បង​របស់លោក​យូដា ជា​មនុស្ស​អាក្រក់​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌យេហូវ៉ាក៏​ប្រហារ​គាត់​ទៅ។


ទ្រង់​នឹង​បោះ‌បង់​ពួក​អ៊ីស្រា‌អែល​ចោល ដោយ​ព្រោះ​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​ការ​ដែល​ស្តេច​បាន​ធ្វើ​ហើយ ព្រម​ទាំង​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធើ្វ​បាប​ផង ដោយ‌សារ​ការ​នោះ​ឯង»។


(គ្មាន​អ្នក​ណា​ម្នាក់​ដូចព្រះបាទ​អ័ហាប់ឡើយ ដែល​លក់​ខ្លួន​ឲ្យ​ធ្វើ​អំពើ​ដ៏​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដែល​យេសិ‌បិល​ជា​មហេសី​បាន​ញុះ‌ញង់​នោះ។


ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទ្រង់​មិន​បាន​បោះ​បង់​អស់​ទាំង​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ទេ គឺ​ទ្រង់​នៅ​តែ​ប្រព្រឹត្ត​តាម​អំពើ​ទាំង​នោះ។


ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ប្រព្រឹត្ត​តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម​ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ដែរ ទ្រង់​មិន​បាន​ងាក​ចេញ​ឡើយ។


ប៉ុន្តែ គេ​មិន​លែង​ធ្វើ​តាម​អំពើ​បាប​របស់​ជំនួរ​វង្ស​យេរ៉ូ‌បោម ដែល​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​នោះ​ទេ គឺ​គេចេះ​តែ​ប្រព្រឹត្ត តាម​អំពើ​ទាំង​នោះ ហើយ​នៅ​ក្នុង​ក្រុង​សាម៉ារី​ក៏​មាន​អស់​ទាំង​បង្គោល​សក្ការៈ នៅ​ឡើយ​ដែរ។)


នៅ​ឆ្នាំ​ទី​ដប់ប្រាំ​ក្នុង​រាជ្យ​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រ​ព្រះបាទ​យ៉ូអាស​ស្តេច​ស្រុក​យូដា ព្រះបាទ​យេរ៉ូ‌បោម ជា​បុត្រា​ព្រះបាទ​យ៉ូអាស ស្តេច​ស្រុក​អ៊ីស្រា‌អែល​ក៏​ឡើង​សោយ‌រាជ្យ​នៅ​ក្រុង​សាម៉ារី ទ្រង់​សោយ‌រាជ្យ​បាន​សែសិប​មួយ​ឆ្នាំ។


ទ្រង់​បាន​តាំង​ព្រំ​ប្រទល់​អ៊ីស្រា‌អែល​ឡើង​វិញ ចាប់​តាំង​ពី​ទ្វារ​ចូល​ស្រុក​ហាម៉ាត រហូត​ដល់​សមុទ្រ​នៅ​ស្រុក​វាល តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​ហោរា​យ៉ូណាស​ជា​កូន​អ័មី‌ថាយ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​នៅ​កាថ-ហេភើរ។


ទ្រង់​ធ្វើ​ឲ្យ​បុត្រា​ទ្រង់​ឆ្លង​កាត់​ភ្លើង ក៏​កាន់​នក្ខត្ត‌ឫក្ស ហើយ​អង្គុយ​ធម៌ ព្រម​ទាំង​ប្រកប​នឹង​គ្រូ​ខាប ហើយ​គ្រូ​គាថា​ផង ទ្រង់​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ច្រើន នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​អំពើ​ដែល​នាំ​ឲ្យ​ព្រះ​មាន​សេចក្ដី​ក្រោធ។


ប៉ុន្តែ ស្ដេច​នៅ​តែ​កាន់​តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​តាម ទ្រង់​មិន​បាន​លះ‌បង់​អំពើ​បាប​នោះ​ទេ។


គេ​បាន​ប្តូរ​យក​រូប​ដូច​គោ​ដែល​ស៊ី​ស្មៅ ជំនួស​ព្រះ​ដែល​ប្រកប​ដោយ​សិរី‌ល្អ​វិញ ។


ពេល​នោះ អ័ម៉ាស៊ា ជា​សង្ឃ​នៅ​ត្រង់​បេត-អែល ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ​បាទ​យេរ៉ូ‌បោម ជា​ស្តេច​អ៊ីស្រា‌អែល​ថា៖ «អេម៉ុស​បាន​បង្កើត​គំនិត​ក្បត់​នឹង​ព្រះ‌ករុណា នៅ​កណ្ដាល​ពូជ‌ពង្ស​អ៊ីស្រា‌អែល។ ស្រុក​នេះ​មិន​អាច​ស៊ូ​ទ្រាំ​នឹង​ពាក្យ​ទាំង​ប៉ុន្មាន​របស់​គាត់​បាន​ឡើយ។


កុំ​ឲ្យ​ទាយ​នៅ​ត្រង់​បេត-អែល​ទៀត​ឲ្យ​សោះ ដ្បិត​នេះ​ជា​ទី​បរិសុទ្ធ​របស់​ស្តេច ហើយ​ជា​វិហារ​ហ្លួង​ផង»។


ដូច្នេះ ចូរ​លោក​ស្តាប់​ព្រះ‌បន្ទូល របស់​ព្រះ‌យេហូវ៉ា​ឥឡូវ​នេះ​ចុះ។ លោក​ប្រាប់​ខ្ញុំ​ថា "កុំ​ទាយ​ទាស់​នឹង​អ៊ីស្រា‌អែល ហើយ​កុំ​ប្រកាស​ពាក្យ​ណា​ទាស់​នឹង​ពូជ‌ពង្ស​អ៊ីសាក"។


អស់​ទាំង​ទី​ខ្ពស់​ៗ​របស់​អ៊ីសាក​នឹង​ត្រូវ​ខូច‌បង់ ឯ​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល នឹង​ត្រូវ​វិនាស​ទៅ យើង​ក៏​នឹង​ក្រោក​ឡើង ទាស់​នឹង​ពូជ‌ពង្ស​យេរ៉ូ‌បោម​ដោយ​ដាវ»។


បន្ទាប់​មក ខ្ញុំ​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ាដូចពី​មុន អស់​សែសិប​ថ្ងៃសែសិប​យប់ ខ្ញុំ​មិន​បរិ‌ភោគនំ​ប៉័ង ឬ​ផឹក​ទឹក​ឡើយ ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​ដែល​អ្នក​រាល់​គ្នា​បានប្រព្រឹត្ត ដោយ​ធ្វើ​ការ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ការ​ដែល​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម