ពេលនោះ ព្រះយេហូវ៉ាខ្ញាល់នឹងអ៊ុសា ក៏ប្រហារគាត់នៅទីនោះ ដោយកំហុសរបស់គាត់ ហើយគាត់ស្លាប់នៅទីនោះ ជិតហិបនៃព្រះ។
ហេព្រើរ 9:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែផ្នែកខាងក្នុង មានតែសម្តេចសង្ឃម្នាក់ប៉ុណ្ណោះដែលចូលទៅបាន ក្នុងមួយឆ្នាំម្តង ទាំងយកឈាមដែលលោកថ្វាយសម្រាប់ខ្លួនលោក និងសម្រាប់អំពើបាបដែលប្រជាជនប្រព្រឹត្តដោយអចេតនា។ ព្រះគម្ពីរខ្មែរសាកល រីឯផ្នែកទីពីរវិញ មានតែមហាបូជាចារ្យប៉ុណ្ណោះដែលអាចចូលទៅបានក្នុងមួយឆ្នាំម្ដង គឺមិនមែនដោយគ្មានឈាមទេ; ឈាមនោះថ្វាយសម្រាប់ខ្លួនលោក និងសម្រាប់បាបដែលប្រជាជនបានប្រព្រឹត្តដោយគ្មានចេតនា។ Khmer Christian Bible ប៉ុន្ដែនៅផ្នែកទីពីរ មានតែសម្ដេចសង្ឃប៉ុណ្ណោះដែលអាចចូលបានក្នុងមួយឆ្នាំម្ដង ដោយមានឈាមដែលគាត់ត្រូវថ្វាយសម្រាប់ខ្លួនឯង និងសម្រាប់បាបរបស់ប្រជាជន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯព្រះពន្លាខាងក្នុងវិញ មានតែលោកមហាបូជាចារ្យប៉ុណ្ណោះ ដែលចូលទៅបាន មួយឆ្នាំម្ដង។ លោកត្រូវតែយកឈាមសត្វចូលទៅថ្វាយព្រះជាម្ចាស់ ដើម្បីលាងកំហុសរបស់ខ្លួនលោកផ្ទាល់ និងកំហុសរបស់ប្រជាជន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯផ្នែកខាងក្នុង នោះមានតែសំដេចសង្ឃតែឯងប៉ុណ្ណោះ ដែលចូលទៅបាន ក្នុង១ឆ្នាំ១ដង ក៏មិនមែនឥតយកឈាម ដែលលោកថ្វាយដោយព្រោះខ្លួនលោក នឹងអំពើបាបដែលប្រជាជនប្រព្រឹត្ត ដោយឥតដឹងនោះដែរ អាល់គីតាប រីឯជំរំសក្ការៈខាងក្នុងវិញ មានតែមូស្ទីប៉ុណ្ណោះ ដែលចូលទៅបានមួយឆ្នាំម្ដង។ គាត់ត្រូវតែយកឈាមសត្វចូលទៅជូនអុលឡោះ ដើម្បីលាងកំហុសរបស់ខ្លួនគាត់ផ្ទាល់ និងកំហុសរបស់ប្រជាជន។ |
ពេលនោះ ព្រះយេហូវ៉ាខ្ញាល់នឹងអ៊ុសា ក៏ប្រហារគាត់នៅទីនោះ ដោយកំហុសរបស់គាត់ ហើយគាត់ស្លាប់នៅទីនោះ ជិតហិបនៃព្រះ។
ប៉ុន្តែ ព្រះបាទម៉ាណាសេលួងលោមពួកយូដា និងពួកអ្នកក្រុងយេរូសាឡិម ឲ្យធ្វើការអាក្រក់លើសជាងសាសន៍ដទៃទាំងប៉ុន្មានទៅទៀត ជាសាសន៍ដែលព្រះយេហូវ៉ាបានបំផ្លាញពីមុខពួកកូនចៅអ៊ីស្រាអែល។
តើអ្នកណានឹងស្គាល់អំពើខុសឆ្គង របស់ខ្លួនបាន? សូមជម្រះទូលបង្គំឲ្យបានស្អាតពីកំហុស ដែលលាក់កំបាំងផង។
យើងមានចិត្តឆ្អែតឆ្អន់នឹងមនុស្សជំនាន់នោះ អស់រយៈពេលសែសិបឆ្នាំ ហើយថា «គេជាប្រជាជនដែលមានចិត្តវង្វេង គេមិនស្គាល់ផ្លូវរបស់យើងឡើយ»។
មួយឆ្នាំម្តង អើរ៉ុនត្រូវយកឈាមនៃតង្វាយលោះបាប ដែលថ្វាយសម្រាប់រំដោះបាបមកប្រឡាក់នៅស្នែងរបស់អាសនា គឺមួយឆ្នាំម្តង គាត់ត្រូវធ្វើពិធីរំដោះបាបនៅលើអាសនានេះ គ្រប់ជំនាន់របស់អ្នករាល់គ្នាតទៅ។ នេះជាអាសនាបរិសុទ្ធបំផុតចំពោះព្រះយេហូវ៉ា។
ឯពួកអ្នកទាំងនោះ គេក៏វិលទៅមក ដោយស្រាទំពាំងបាយជូរ ហើយទ្រេតទ្រោតដោយគ្រឿងស្រវឹងដែរ គឺទាំងពួកសង្ឃ និងពួកហោរា ក៏វិលទៅមកដោយគ្រឿងស្រវឹង គេត្រូវបំផ្លាញទៅដោយស្រាទំពាំងបាយជូរ គេទ្រេតទ្រោតដោយគ្រឿងស្រវឹង ក្នុងនិមិត្តគេយល់ខុសទទេ ក៏រមិលក្នុងការជំនុំជម្រះ។
ហេតុនោះ យើងនឹងធ្វើការមួយយ៉ាងអស្ចារ្យ នៅកណ្ដាលសាសន៍នេះទៀត ជាការអស្ចារ្យ ហើយចំឡែក នោះប្រាជ្ញានៃពួកអ្នកប្រាជ្ញរបស់គេនឹងត្រូវសាបសូន្យទៅ ហើយយោបល់នៃពួកវាងវៃរបស់នឹងត្រូវបិទបាំងដែរ។
ឯប្រជារាស្ត្ររបស់យើង គឺជាកូនក្មេងដែលសង្កត់សង្កិនគេ ហើយជាស្រីៗដែលមានអំណាចលើគេដែរ ឱប្រជារាស្ត្ររបស់យើងអើយ ពួកអ្នកដែលនាំមុខអ្នក គេនាំឲ្យវង្វេង ក៏បំផ្លាញផ្លូវដែលអ្នកដើរដែរ។
ដ្បិតពួកអ្នកដែលដឹកនាំសាសន៍នេះ គេនាំឲ្យវង្វេងទេ ហើយពួកអ្នកដែលគេនាំមុខ នោះក៏ត្រូវបំផ្លាញទៅ។
ប្រជារាស្ត្ររបស់យើងទៅសុំយោបល់ពីដុំឈើ ហើយឲ្យដំបងរបស់គេនិយាយប្រាប់គេ ដ្បិតនិស្ស័យនៃអំពើពេស្យាចារបាននាំឲ្យគេវង្វេង គេបានប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះរបស់ខ្លួន។
នេះហើយជាច្បាប់សម្រាប់អ្នករាល់គ្នា នៅអស់កល្បជានិច្ច ដើម្បីឲ្យបានធួននឹងពួកកូនចៅអ៊ីស្រាអែលមួយឆ្នាំម្តង ដោយព្រោះអស់ទាំងអំពើបាបរបស់គេ»។ លោកក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
ត្រូវឲ្យអ្នកនោះយកចៀមឈ្មោលមួយឥតខ្ចោះពីហ្វូងសត្វ មកប្រគល់ដល់សង្ឃតាមដែលគិតថ្លៃ សម្រាប់ជាតង្វាយដែលថ្វាយដោយព្រោះការរំលង សង្ឃត្រូវថ្វាយឲ្យធួននឹងកំហុស ដែលអ្នកនោះបានប្រព្រឹត្តដោយឥតដឹង រួចអ្នកនោះនឹងបានរួចពីទោស។
អំណាចរត់រួចនឹងចេញបាត់ពីមនុស្សលឿន ឯមនុស្សមានកម្លាំងក៏មិនអាច បញ្ចេញកម្លាំងរបស់ខ្លួនបាន ហើយមនុស្សខ្លាំងពូកែក៏សង្គ្រោះខ្លួនមិនបានដែរ
សង្ឃត្រូវធ្វើពិធីរំដោះបាបសម្រាប់ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូល ហើយព្រះយេហូវ៉ានឹងអត់ទោសឲ្យគេ ព្រោះជាកំហុសដោយអចេតនា។ គេបាននាំយកតង្វាយរបស់គេ ជាតង្វាយចម្អិនថ្វាយព្រះយេហូវ៉ា និងតង្វាយលោះបាបនៅចំពោះយេហូវ៉ា ដោយព្រោះកំហុសរបស់គេ។
គំនិតរបស់គេត្រូវងងឹត ហើយគេដាច់ចេញពីព្រះជន្មរបស់ព្រះ ដោយសារសេចក្តីល្ងង់ខ្លៅ និងចិត្តរឹងរូសរបស់គេ។
យើងមានសេចក្ដីសង្ឃឹមនេះ ដូចជាយុថ្កានៃព្រលឹងដ៏ជាប់មាំមួន ថានឹងបានចូលទៅខាងក្នុងវាំងនន
ព្រះអង្គមិនចាំបាច់នឹងថ្វាយយញ្ញបូជារាល់ថ្ងៃ ដូចសម្តេចសង្ឃ ដែលថ្វាយដោយព្រោះបាបខ្លួនឯងជាមុន រួចមក ដោយព្រោះបាបរបស់ប្រជាជននោះទេ ដ្បិតព្រះអង្គបានថ្វាយយញ្ញបូជា ម្ដងជាសូរេច គឺនៅពេលដែលព្រះអង្គថ្វាយអង្គទ្រង់នោះឯង។