និក្ខមនំ 30:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 មួយឆ្នាំម្តង អើរ៉ុនត្រូវយកឈាមនៃតង្វាយលោះបាប ដែលថ្វាយសម្រាប់រំដោះបាបមកប្រឡាក់នៅស្នែងរបស់អាសនា គឺមួយឆ្នាំម្តង គាត់ត្រូវធ្វើពិធីរំដោះបាបនៅលើអាសនានេះ គ្រប់ជំនាន់របស់អ្នករាល់គ្នាតទៅ។ នេះជាអាសនាបរិសុទ្ធបំផុតចំពោះព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 មួយឆ្នាំម្ដង អើរ៉ុនត្រូវធ្វើពិធីជម្រះអាសនៈឲ្យបានបរិសុទ្ធ ដោយយកឈាមសត្វដែលថ្វាយជាយញ្ញបូជាលោះបាប ទៅលាបតាមស្នែងរបស់អាសនៈ។ ពិធីនេះត្រូវតែធ្វើជារៀងរាល់ឆ្នាំ គ្រប់ជំនាន់តរៀងទៅ។ ត្រូវញែកអាសនៈនេះជារបស់ដ៏វិសុទ្ធបំផុត នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 ក្នុង១ឆ្នាំម្តង អើរ៉ុនត្រូវយកឈាមនៃដង្វាយលោះបាប ដែលថ្វាយសំរាប់ឲ្យធួននឹងបាបមកប្រឡាក់នៅស្នែង ឲ្យធួននឹងអាសនានេះផង គឺនៅគ្រប់ទាំងដំណឯងរាល់គ្នាត្រូវធ្វើដូច្នេះ ដើម្បីឲ្យធួននឹងអាសនានេះក្នុង១ឆ្នាំម្តងជានិច្ច ដ្បិតជាការបរិសុទ្ធបំផុតនៅចំពោះព្រះយេហូវ៉ា។ សូមមើលជំពូកអាល់គីតាប10 មួយឆ្នាំម្តង ហារូនត្រូវធ្វើពិធីជម្រះអាសនៈឲ្យបានបរិសុទ្ធ ដោយយកឈាមសត្វដែលធ្វើជាគូរបានលោះបាប ទៅលាបតាមស្នែងរបស់អាសនៈ។ ពិធីនេះត្រូវតែធ្វើជារៀងរាល់ឆ្នាំ គ្រប់ជំនាន់តរៀងទៅ។ ត្រូវញែកអាសនៈនេះជារបស់បរិសុទ្ធបំផុតនៅចំពោះអុលឡោះតាអាឡា»។ សូមមើលជំពូក |
ដូច្នេះ គាត់បានធ្វើឲ្យធួននឹងទីបរិសុទ្ធ ដោយព្រោះសេចក្ដីស្មោកគ្រោករបស់ពួកកូនចៅអ៊ីស្រាអែល និងអស់ទាំងអំពើរំលងរបស់គេ គឺអស់ទាំងបាបដែលគេបានប្រព្រឹត្តទាំងប៉ុន្មាន ត្រូវធ្វើដូច្នោះឲ្យបានធួននឹងត្រសាលជំនុំ ដែលនៅជាមួយគេ គឺនៅកណ្ដាលអស់ទាំងសេចក្ដីស្មោកគ្រោករបស់គេ