ត្រូវនាំអើរ៉ុន និងកូនប្រុសៗរបស់គាត់ចូលមកឯទ្វារត្រសាលជំនុំ រួចយកទឹកមកលាងសម្អាតពួកគេ។
ហេព្រើរ 9:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺដោះស្រាយបានតែខាងម្ហូបអាហារ ភេសជ្ជៈ ហើយការលាងសម្អាតផ្សេងៗ ជាបញ្ញត្តិខាងសាច់ឈាមដែលបង្គាប់មកប៉ុណ្ណោះ ទម្រាំដល់ពេលកែទម្រង់អ្វីៗឡើងវិញ។ ព្រះគម្ពីរខ្មែរសាកល ពីព្រោះរបស់ទាំងនោះទាក់ទងនឹងអាហារ គ្រឿងផឹក និងពិធីលាងសម្អាតផ្សេងៗតែប៉ុណ្ណោះ ជាបទបញ្ជាខាងសាច់ឈាមដែលគេអនុវត្ត រហូតដល់ពេលនៃការកែទម្រង់។ Khmer Christian Bible ទាំងនោះគ្រាន់តែជាក្បួនតម្រាខាងសាច់ឈាមអំពីម្ហូបអាហារ ភេសជ្ជៈ និងការលាងសំអាតផ្សេងៗប៉ុណ្ណោះដែលបានប្រើរហូតដល់ពេលដែលមានការកែប្រែឡើងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពិធីទាំងនោះគ្រាន់តែជាក្បួនតម្រារបស់មនុស្ស អំពីម្ហូបអាហារ ភេសជ្ជៈ និងអំពីការប្រោះទឹកផ្សេងៗប៉ុណ្ណោះ ជាពិធីដែលប្រជាជនត្រូវធ្វើ ទម្រាំដល់ពេលព្រះជាម្ចាស់កែទម្រង់អ្វីៗទាំងអស់ឡើងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមានតែសេចក្ដីបញ្ញត្តខាងសាច់ឈាមទេ ដែលសំដែងពីម្ហូបម្ហា នឹងគ្រឿងផឹក ហើយការលាងសំអាតផ្សេងៗ ដែលបង្គាប់មក ដរាបដល់វេលាដែលរៀបចំឲ្យត្រឹមត្រូវឡើងវិញ។ អាល់គីតាប ពិធីទាំងនោះគ្រាន់តែជាក្បួនតម្រារបស់មនុស្ស អំពីម្ហូបអាហារភេសជ្ជៈ និងអំពីពិធីជ្រមុជទឹកផ្សេងៗប៉ុណ្ណោះ ជាពិធីដែលប្រជាជនត្រូវធ្វើ ទំរាំដល់ពេលអុលឡោះកែទំរង់អ្វីៗទាំងអស់ឡើងវិញ។ |
ត្រូវនាំអើរ៉ុន និងកូនប្រុសៗរបស់គាត់ចូលមកឯទ្វារត្រសាលជំនុំ រួចយកទឹកមកលាងសម្អាតពួកគេ។
ត្រូវនាំអើរ៉ុន និងពួកកូនរបស់គាត់មកជិតទ្វារត្រសាលជំនុំ ហើយយកទឹកលាងសម្អាតពួកគេ
ខ្ញុំក៏ប្រកែកថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល៍ ព្រលឹងទូលបង្គំមិនដែលត្រូវស្មោកគ្រោកឡើយ តាំងពីក្មេងរហូតដល់សព្វថ្ងៃនេះ ទូលបង្គំមិនដែលទទួលទានអ្វីដែលស្លាប់ ឬដែលត្រូវសត្វណាហែកហួរឡើយ ក៏មិនដែលមានសាច់គួរខ្ពើមចូលក្នុងមាត់ទូលបង្គំដែរ»។
តែសម្លៀកបំពាក់ណា ទោះតាមអំបោះអន្ទង ឬតាមអំបោះចាក់ក្តី ឬរបស់អ្វីធ្វើពីស្បែកដែលបានលាងហើយ ប្រសិនបើរោគនោះចេញជ្រះស្រឡះ នោះត្រូវលាងម្តងទៀត នោះនឹងបានស្អាត។
គាត់ត្រូវងូតទឹកត្រង់កន្លែងបរិសុទ្ធ ហើយស្លៀកពាក់ឡើងវិញ ចេញមកថ្វាយតង្វាយដុតរបស់ខ្លួន និងតង្វាយដុតរបស់ពួកជន ដើម្បីឲ្យបានធួននឹងខ្លួន និងពួកជនផង។
ត្រូវពាក់អាវខ្លូតទេសបរិសុទ្ធ និងស្លៀកខោស្នាប់ភ្លៅខ្លូតទេស ព្រមទាំងក្រវាត់ខ្សែក្រវាត់ខ្លូតទេស ហើយពាក់មួកខ្លូតទេសនៅក្បាល នោះជាសម្លៀកបំពាក់បរិសុទ្ធ បានជាត្រូវងូតទឹកសិន រួចសឹមស្លៀកពាក់របស់ទាំងនោះជាក្រោយ។
អ្នកដែលពាល់មនុស្សយ៉ាងនោះ នឹងត្រូវនៅជាមិនស្អាតរហូតដល់ល្ងាច ហើយមិនត្រូវបរិភោគរបស់បរិសុទ្ធឡើយ ទាល់តែបានងូតទឹកជាមុនសិន។
អ្នកនោះត្រូវញែកខ្លួនចេញពីស្រាទំពាំងបាយជូរ និងគ្រឿងស្រវឹង មិនត្រូវបរិភោគទឹកខ្មេះដែលធ្វើពីស្រាទំពាំងបាយជូរ ឬទឹកខ្មេះដែលធ្វើពីគ្រឿងស្រវឹងណាផ្សេងឡើយ ក៏មិនត្រូវផឹកទឹកទំពាំងបាយជូរ ឬបរិភោគផ្លែទំពាំងបាយជូរឡើយ ទោះស្រស់ ឬក្រៀមក្ដី។
ពេលមកពីផ្សារ គេមិនបរិភោគអ្វីឡើយ ប្រសិនបើមិនបានលាងសម្អាតខ្លួនជាមុន ហើយក៏មានទំនៀមទម្លាប់ជាច្រើនទៀតដែលគេកាន់តាម ដូចជាការលាងពែង លាងប៉ាន់ លាងប្រដាប់លង្ហិន និងលាងតុអាហារជាដើម។
តែឥឡូវនេះ ដែលអ្នកបានស្គាល់ព្រះហើយ ឬថា ព្រះបានស្គាល់អ្នករាល់គ្នាវិញប្រសើរជាង នោះម្ដេចបានជាអ្នករាល់គ្នាត្រឡប់ទៅរកគោលការណ៍ផ្សេងៗខាងបឋមសិក្សា ដែលខ្សោយ ហើយឥតបានការដូច្នេះ? តើអ្នករាល់គ្នាចង់នៅជាប់ជាបាវបម្រើដល់ការទាំងនោះទៀតឬ?
ជាគម្រោងការមួយសម្រាប់ពេលកំណត់មកដល់ ដើម្បីប្រមូលអ្វីៗទាំងអស់នៅក្នុងព្រះគ្រីស្ទ ទាំងអ្វីៗនៅស្ថានសួគ៌ និងអ្វីៗនៅលើផែនដី។
ព្រះអង្គបានបំបាត់ក្រឹត្យវិន័យដែលមានបទបញ្ជា និងបញ្ញត្តិទាំងឡាយចេញ ដើម្បីឲ្យព្រះអង្គបានយកទាំងពីរមកបង្កើតជាមនុស្សថ្មីតែមួយក្នុងព្រះអង្គទ្រង់ ដោយតាំងឲ្យមានសេចក្ដីសុខសាន្ត
ពួកចាស់ទុំទាំងអស់របស់ទីក្រុងណាមួយដែលជិតខ្មោចនោះជាងគេ ត្រូវលាងដៃពីលើគោស្ទាវ ដែលបានបំបាក់កនៅក្នុងជ្រោះនោះ
តែនៅពេលល្ងាច អ្នកនោះត្រូវងូតទឹកចេញ ហើយនៅពេលថ្ងៃលិច អ្នកនោះអាចចូលទៅក្នុងជំរំវិញបាន។
ដូច្នេះ កុំឲ្យអ្នកណាម្នាក់និន្ទាអ្នករាល់គ្នា អំពីរឿងចំណីអាហារ ភេសជ្ជៈ ឬអំពីរឿងថ្ងៃបុណ្យ ថ្ងៃចូលខែ ឬថ្ងៃសប្ប័ទនោះឡើយ។
នោះត្រូវឲ្យយើងចូលទៅជិត ដោយចិត្តទៀងត្រង់ ពេញដោយជំនឿ ព្រមទាំងមានចិត្តបរិសុទ្ធ ប្រោះញែកជាស្អាតពីមនសិការសៅហ្មង ហើយរូបកាយរបស់យើងបានលាងដោយទឹកដ៏បរិសុទ្ធ។
កុំបណ្តោយខ្លួនទៅតាមសេចក្ដីបង្រៀនផ្សេងៗ និងប្លែកៗឡើយ ដ្បិតគួរតាំងចិត្តឲ្យបានរឹងប៉ឹងដោយសារព្រះគុណ មិនមែនដោយចំណីអាហារទេ អស់អ្នកប្រព្រឹត្តតាមសេចក្តីទាំងនោះ មិនបានប្រយោជន៍អ្វីឡើយ។
អំពីសេចក្តីបង្រៀនខាងការជ្រមុជទឹក ការដាក់ដៃលើ ការរស់ពីស្លាប់ឡើងវិញ និងការជំនុំជម្រះទោសអស់កល្បជានិច្ចនោះទៀតឡើយ។
ប្រសិនបើការងារជាសង្ឃមានការផ្លាស់ប្ដូរ នោះក្រឹត្យវិន័យក៏ត្រូវតែមានការផ្លាស់ប្ដូរដែរ។
សង្ឃនោះមិនបានតាំងឡើងតាមក្រឹត្យវិន័យ ដែលមានបញ្ញត្តិខាងសាច់ឈាមទេ គឺតាមព្រះចេស្តានៃព្រះជន្មដ៏មិនចេះសាបសូន្យនោះវិញ។