Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 7:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ពេល​មក​ពី​ផ្សារ គេ​មិន​បរិ‌ភោគ​អ្វី​ឡើយ ប្រសិន‌បើ​មិន​បាន​លាង​សម្អាត​ខ្លួន​ជា​មុន ហើយ​ក៏​មាន​ទំនៀម​ទម្លាប់​ជា​ច្រើន​ទៀត​ដែល​គេ​កាន់​តាម ដូច​ជា​ការ​លាង​ពែង លាង​ប៉ាន់ លាង​ប្រដាប់​លង្ហិន និង​លាង​តុ​អាហារ​ជា​ដើម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 នៅពេល​មកពី​ផ្សារ​វិញ ពួកគេ​មិន​ហូប​ឡើយ ប្រសិនបើ​មិន​បាន​ធ្វើពិធីជម្រះខ្លួន​ទេ​។ មាន​ទំនៀមទម្លាប់​ផ្សេងៗទៀត​ជាច្រើន ដែល​ពួកគេ​បាន​ទទួល​ដើម្បី​កាន់តាម ដូចជា​ការលាង​ពែង ថូ ភាជនៈទង់ដែង និង​តុកៅអី​ជាដើម​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ហើយ​ពេល​មក​ពី​ផ្សារ​វិញ​ គេ​មិន​បរិភោគ​ឡើយ​ លុះ​ត្រាតែ​បាន​សំអាត​ខ្លួន​សិន​ ហើយ​គេ​កាន់​តាម​ទំនៀម​ទម្លាប់​ជា​ច្រើន​ទៀត​ ដូចជា​ លាង​ពែង​ លាង​ប៉ាន់​ លាង​ឆ្នាំង​ និង​លាង​តុ​អាហារ​ជា​ដើម។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 នៅ​ពេល​ត្រឡប់​មក​ពី​ផ្សារ​វិញ ដរាប​ណា​គេ​មិន​បាន​ធ្វើ​ពិធី​លាង​សម្អាត​ខ្លួន​ជា​មុន​ទេ គេ​មិន​បរិ‌ភោគ​ឡើយ។ គេ​កាន់​ទំនៀម‌ទម្លាប់​ផ្សេងៗ​ទៀត​ជា​ច្រើន ដូច​ជា​ពិធី​លាង​ពែង លាង​ថូ​ទឹក លាង​ឆ្នាំង លាង​តុ​ជា​ដើម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ហើយ​កាល​គេ​មក​ពី​ផ្សារ នោះ​គេ​មិន​បរិភោគ​ទេ ទាល់​តែ​បាន​ងូត​ទឹក​រួច​សិន ក៏​មាន​សេចក្ដី​ឯ​ទៀត​ជា​ច្រើន ដែល​គេ​ទទួល​កាន់​តាម​ដែរ ដូច​ជា​ការ​លាង​ពែង លាង​ឆ្នាំង លាង​ប្រដាប់​លង្ហិន ហើយ​នឹង​តុ​ជា​ដើម

សូមមើលជំពូក ចម្លង

អាល់គីតាប

4 នៅ​ពេល​ត្រឡប់​មក​ពី​ផ្សារ​វិញ ដរាប​ណា​គេ​មិន​បាន​ធ្វើ​ពិធី​លាង​សំអាត​ខ្លួន​ជា​មុន​ទេ គេ​មិន​បរិភោគ​ឡើយ។ គេ​កាន់​ទំនៀម‌ទម្លាប់​ផ្សេងៗ​ទៀត​ជា​ច្រើន ដូច​ជា​ពិធី​លាង​ពែង លាង​ថូ​ទឹក លាង​ឆ្នាំង លាង​តុ​ជា​ដើម។

សូមមើលជំពូក ចម្លង




ម៉ាកុស 7:4
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​លាង​ដៃ​ជា​សម្គាល់​ថា ទូល‌បង្គំគ្មាន​ទោស​ទេ ហើយ​ទូល‌បង្គំ​ដើរ​ជុំ​វិញ​អាសនា​របស់​ព្រះ‌អង្គ


ចូរ​លាង​ចេញ ចូរ​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​ចុះ ចូរ​បំបាត់​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា ប្រព្រឹត្ត​ពី​ចំពោះ​ភ្នែក​យើង​ចេញ ហើយ​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ​ទៀត។


រួច​ខ្ញុំ​ដាក់​ដប​ស្រា​ទំពាំង‌បាយ‌ជូរ និង​ពែង​នៅ​មុខ​កូន​ចៅ​ពួក​រេកាប ហើយ​ប្រាប់​ថា អញ្ជើញ​ពិសា​ស្រា​ទំពាំង‌បាយ‌ជូរ​ចុះ។


ឱ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​លាង​ចិត្ត​អ្នក​ឲ្យ​ជ្រះ​ចេញ​ពី​អំពើ​ទុច្ចរិត ដើម្បី​ឲ្យ​អ្នក​បាន​សង្គ្រោះ តើ​គំនិត​អាក្រក់​នឹង​ចេះ​តែ​នៅ​ជាប់​ក្នុង​ចិត្ត​ខ្លួន ដល់​កាល​ណា​ទៀត។


វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​មាន​ពុត​អើយ! ដ្បិត​អ្នក​រាល់​គ្នា​លាង​ពែង លាង​ចាន​តែ​ខាង​ក្រៅ ប៉ុន្តែ ខាង​ក្នុង​ពេញ​ដោយ​សេចក្ដី​លោភ‌លន់ និង​តណ្ហា​របស់​ខ្លួន។


ឱ​ពួក​ផារិស៊ី​កង្វាក់​អើយ! ចូរ​លាង​ពែង លាង​ចាន​ខាង​ក្នុង​ជា​មុន​សិន នោះ​ទើប​ខាង​ក្រៅ​បាន​ស្អាត​ដែរ។


កាល​លោក​ពីឡាត់​ឃើញ​ថា លោក​មិន​អាច​ធ្វើ​អ្វី​ទៀត​បាន ហើយ​ថែម​ទាំង​ចាប់​ផ្ដើម​មាន​ចលាចល​កាន់​តែ​ខ្លាំង​ឡើង​ផង លោក​ក៏​យក​ទឹក​មក​លាង​ដៃ​នៅ​មុខ​បណ្តា‌ជន ទាំង​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គ្មាន​ទោស​ដោយ‌សារ​ឈាម​របស់​អ្នក​នេះ​ទេ អ្នក​រាល់​គ្នា​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង​ចុះ»។


អ្នក​រាល់​គ្នា​បោះ‌បង់​ចោល​បទ‌បញ្ជា​របស់​ព្រះ ហើយ​ទៅ​កាន់​តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស​វិញ [ដូច​ជា​ការ​លាង​ប៉ាន់ លាង​ពែង និង​ការ​បែប​នោះ​ដទៃ​ទៀត​ជា​ច្រើន]»។


នៅ​ទី​នោះ មាន​ពាង​ថ្ម​ប្រាំ​មួយ ដែល​សាសន៍​យូដា​ប្រើ​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ ពាង​មួយៗ​ចំណុះ​ទឹក​ពីរ​ឬ​បី​អម្រែក។


ពេល​នោះ ពួក​សិស្ស​លោក​យ៉ូហាន និង​សាសន៍​យូដា​ម្នាក់​ជជែក​គ្នា​ពី​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ។


គឺ​ដោះ​ស្រាយ​បាន​តែ​ខាង​ម្ហូប​អាហារ ភេសជ្ជៈ ហើយ​ការ​លាង​សម្អាត​ផ្សេងៗ ជា​បញ្ញត្តិ​ខាង​សាច់​ឈាម​ដែល​បង្គាប់​មក​ប៉ុណ្ណោះ ទម្រាំ​ដល់​ពេល​កែ​ទម្រង់​អ្វីៗ​ឡើង​វិញ។


សូម​ចូល​ទៅ​ជិត​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​យាង​មក​ជិត​អ្នក​រាល់​គ្នា​វិញ​ដែរ។ មនុស្ស​បាប​អើយ ចូរ​លាង​ដៃ​ឲ្យ​ស្អាតចុះ មនុស្ស​មាន​ចិត្ត​ពីរ​អើយ ចូរ​សម្អាត​ចិត្ត​ឲ្យ​ស្អាត​ឡើង។


តែ​បើ​យើង​ដើរ​ក្នុង​ពន្លឺ​វិញ ដូច​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្នុង​ពន្លឺ នោះ​យើង​មាន​សេចក្ដី​ប្រកប​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ‌លោហិត​របស់​ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ក៏​សម្អាត​យើង​ពី​គ្រប់​អំពើ​បាប​ទាំង​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម