Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 9:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 រីឯសេចក្ដី​សញ្ញា​ទីមួយ មាន​របៀប​ថ្វាយ​បង្គំ​ព្រះ និង​មាន​ទី​បរិសុទ្ធ​នៅ​លើ​ផែន​ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ដោយហេតុនេះ សម្ពន្ធមេត្រី​ទីមួយ មាន​ទាំង​បទបញ្ជា​នៃ​ការបម្រើ និង​ទីវិសុទ្ធ​ខាងផែនដី​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 នៅ​ក្នុង​កិច្ច​ព្រមព្រៀង​មុន​ មាន​ក្បួន​តម្រា​សម្រាប់​ការ​បម្រើ​ ហើយ​ក៏មាន​ទី​បរិសុទ្ធ​នៅ​លោកិយ៍​នេះ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ក្នុង​សម្ពន្ធ‌មេត្រី​ទី​មួយ​មាន​ក្បួន​ផ្សេងៗ​សម្រាប់​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ និង​មាន​ទី‌សក្ការៈ​នៅ​លើ​ផែនដី​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ចំណែក​សេចក្ដី​សញ្ញា​មុន​នោះ គឺ​មាន​របៀប​ថ្វាយ‌បង្គំ​ព្រះ ក៏​មាន​ទី​បរិសុទ្ធ ដែល​នៅ​លោកីយ​នេះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ក្នុង​សម្ពន្ធ‌មេត្រី​ទី​មួយ មាន​ក្បួន​ផ្សេងៗ​សម្រាប់​គោរព​បម្រើ​អុលឡោះ និង​មាន​ទី‌សក្ការៈ​នៅ​លើ​ផែនដី​នេះ

សូមមើលជំពូក ចម្លង




ហេព្រើរ 9:1
14 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ឲ្យ​គេ​សង់​ទី​បរិសុទ្ធ​មួយ​ឲ្យ​យើង ដើម្បី​ឲ្យ​យើង​បាន​ស្នាក់​នៅ​កណ្ដាល​ពួក‌គេ។


បើ​គេ​មាន​សេចក្ដី​ខ្មាស​ចំពោះ​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រព្រឹត្ត​នោះ ត្រូវ​ឲ្យ​គេ​ស្គាល់​រាង និង​បែប​ផែន​នៃ​ព្រះ‌វិហារ ព្រម​ទាំង​ផ្លូវ​ចេញ​ចូល និង​សណ្ឋាន​គ្រប់​យ៉ាង ហើយ​ក្រឹត្យ‌ក្រម​គ្រប់​ជំពូក នូវ​អស់​ទាំង​បញ្ញត្តិ​ច្បាប់​នៃ​ព្រះ‌វិហារ​ផង ចូរ​កត់​ទុក​ទាំង​អស់​នៅ​ចំពោះ​ភ្នែក​គេ ដើម្បី​ឲ្យ​គេ​បាន​រក្សា​ទុក​នូវ​សណ្ឋាន​គ្រប់​យ៉ាង និង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន ព្រម​ទាំង​ធ្វើ​តាម​ផង។


ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​រក្សា​បញ្ញើ​របស់​យើង ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​តាម​ទម្លាប់​គួរ​ខ្ពើម​ទាំង​នោះ ដែល​គេ​បាន​ប្រព្រឹត្ត​មុន​អ្នក​រាល់​គ្នា​ឡើយ ហើយ​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​នាំ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ដោយ‌សារ​អំពើ​ទាំង​នោះ​ផង យើង​នេះ​ជា​យេហូវ៉ា ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ហើយ»។


ដូច្នេះ គេ​ត្រូវ​រក្សា​បញ្ញើ​របស់​យើង ក្រែង​គេ​ធ្វើ​ឲ្យ​បញ្ញើ​នោះ​ទៅ​ជា​អាប់‌ឱន ហើយ​គេ​ជាប់​មាន​បាប រួច​ត្រូវ​ស្លាប់ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ។


គេ​មិន​ត្រូវ​ទុក​អ្វី​ឲ្យ​សល់​រហូត​ដល់​ព្រឹក​ឡើយ ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ឡើយ គឺ​គេ​ត្រូវ​ធ្វើ​តាម​ច្បាប់​ទាំង​អស់​សម្រាប់​ពិធី​បុណ្យ​រំលង។


អ្នក​ទាំង​ពីរ​នោះ​ជា​មនុស្ស​សុចរិត​នៅ​ចំពោះ​ព្រះ បាន​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​របស់​ព្រះ‌អម្ចាស់​ទាំង​ប៉ុន្មាន ឥត​កន្លែង​បន្ទោស​បាន​ឡើយ។


គឺ​សាសន៍​អ៊ីស្រា‌អែល ព្រះ​បាន​រើស​គេ​ធ្វើ​ជា​កូន គេ​មាន​សិរី‌ល្អ មាន​សេចក្តី​សញ្ញា ការ​ប្រទាន​ក្រឹត្យ‌វិន័យ របៀប​ថ្វាយ​បង្គំ និង​សេចក្តី​សន្យា​ជា​របស់​ខ្លួន


ចូរ​ប្រយ័ត្ន ក្រែង​មាន​អ្នក​ណា​ម្នាក់​ចាប់​អ្នក​រាល់​គ្នា​ជា​រំពា ដោយ​ប្រើ​ទស្សន‌វិជ្ជា និង​ពាក្យ​បោក​បញ្ឆោត​ឥត​ខ្លឹមសារ តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស តាម​វិញ្ញាណ​បថម​សិក្សា​របស់​លោកីយ៍ គឺ​មិន​តាម​ព្រះ‌គ្រីស្ទ​ទេ។


នៅ​ពេល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​អំពី​សេចក្ដី​សញ្ញាថ្មី ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​សេចក្ដី​សញ្ញា​មុន​ត្រឡប់​ជា​ចាស់ ឯ​អ្វី​ដែល​ចាស់ ហើយ​លែង​ប្រើ នោះ​ក៏​ជិត​នឹងសាប​សូន្យ​ទៅ​ដែរ។


ជា​អ្នក​មាន​ការ​ងារ​នៅ​ក្នុង​ទី​បរិសុទ្ធ និង​ក្នុង​រោង‌ឧបោ‌សថ​ដ៏​ពិត ដែល​ព្រះ‌អម្ចាស់​បាន​ដំឡើង មិន​មែន​មនុស្ស​ទេ។


ដ្បិត​ប្រសិន‌បើ​សេចក្ដី​សញ្ញា​ចាស់​មិន​មាន​កំហុស នោះ​ក៏​គ្មាន​ឱកាស​នឹង​រក​សេចក្ដី​សញ្ញា​មួយ​ទៀត​ដែរ។


ដ្បិត​ព្រះ‌គ្រីស្ទ​មិន​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​ធ្វើ​ដោយ​ដៃ​មនុស្ស ដែល​ជា​គំរូ​ពី​អ្វីៗដ៏​ពិត​នោះ​ទេ គឺ​ចូល​ទៅ​ក្នុង​ស្ថាន‌សួគ៌​តែ​ម្ដង ដើម្បី​នឹង​បង្ហាញ​ព្រះ‌អង្គ​ទ្រង់​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​របស់​ព្រះ​ជំនួស​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម