លេវីវិន័យ 16:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ត្រូវពាក់អាវខ្លូតទេសបរិសុទ្ធ និងស្លៀកខោស្នាប់ភ្លៅខ្លូតទេស ព្រមទាំងក្រវាត់ខ្សែក្រវាត់ខ្លូតទេស ហើយពាក់មួកខ្លូតទេសនៅក្បាល នោះជាសម្លៀកបំពាក់បរិសុទ្ធ បានជាត្រូវងូតទឹកសិន រួចសឹមស្លៀកពាក់របស់ទាំងនោះជាក្រោយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 គាត់ត្រូវពាក់អាវវែងសក្ការៈធ្វើពីអំបោះធ្មៃ និងស្លៀកខោខ្លីខាងក្នុងធ្វើពីអំបោះធ្មៃ ពាក់ខ្សែក្រវាត់ធ្វើពីអំបោះធ្មៃ ហើយពាក់ឈ្នួតក្បាលធ្វើពីអំបោះធ្មៃ។ ដោយសម្លៀកបំពាក់ទាំងនេះសក្ការៈ មុននឹងស្លៀកពាក់ គាត់ត្រូវយកទឹកមកធ្វើពិធីជម្រះកាយជាមុនសិន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ត្រូវឲ្យពាក់អាវខ្លូតទេសបរិសុទ្ធ នឹងស្លៀកខោស្នាប់ភ្លៅខ្លូតទេស ព្រមទាំងក្រវាត់ខ្សែក្រវាត់ខ្លូតទេស ហើយពាក់មួកខ្លូតទេសនៅក្បាល នោះជាសំលៀកបំពាក់បរិសុទ្ធ បានជាត្រូវឲ្យងូតទឹកសិន រួចសឹមស្លៀកពាក់របស់ទាំងនោះជាខាងក្រោយ សូមមើលជំពូកអាល់គីតាប4 គាត់ត្រូវពាក់អាវវែងសក្ការៈធ្វើពីអំបោះធ្មៃ និងស្លៀកខោខ្លីខាងក្នុងធ្វើពីអំបោះធ្មៃ ពាក់ខ្សែក្រវាត់ធ្វើពីអំបោះធ្មៃ ហើយពាក់ឆ្នួតក្បាលធ្វើពីអំបោះធ្មៃ។ ដោយសម្លៀកបំពាក់ទាំងនេះសក្ការៈ មុននឹងស្លៀកពាក់គាត់ត្រូវយកទឹកមកធ្វើពិធីជម្រះកាយជាមុនសិន។ សូមមើលជំពូក |
កាលណាគេចេញទៅទីលានខាងក្រៅ គឺទៅឯបណ្ដាជនដែលនៅទីលានខាងក្រៅ នោះគេត្រូវដោះសម្លៀកបំពាក់ដែលគេស្លៀកពាក់សម្រាប់ធ្វើការងារចេញ ដាក់ទុកក្នុងបន្ទប់បរិសុទ្ធទាំងប៉ុន្មាន ហើយត្រូវស្លៀកពាក់ផ្សេងវិញ ដើម្បីមិនឲ្យគេញែកបណ្ដាជនចេញជាបរិសុទ្ធ ដោយសារសម្លៀកបំពាក់របស់គេ។