Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 7:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 សង្ឃ​នោះ​មិន​បាន​តាំង​ឡើង​តាម​ក្រឹត្យ‌វិន័យ ដែល​មាន​បញ្ញត្តិ​ខាង​សាច់​ឈាម​ទេ គឺ​តាម​ព្រះ‌ចេស្តា​នៃ​ព្រះជន្ម​ដ៏​មិន​ចេះ​សាប​សូន្យ​នោះ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 ដោយ​ធ្វើជា​បូជាចារ្យ​មិនមែន​ស្របតាម​ក្រឹត្យវិន័យ​នៃ​បទបញ្ជា​ខាងសាច់ឈាម​នោះ​ទេ គឺ​ស្របតាម​អំណាច​នៃ​ជីវិត​ដែលមិនអាចបំផ្លាញបាន

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 គឺ​មិន​មែន​ជា​សង្ឃ​ស្រប​ទៅ​តាម​ក្រឹត្យវិន័យ​ដែល​ជា​បញ្ញត្ដិ​ខាង​សាច់ឈាម​ទេ​ ប៉ុន្ដែ​ស្រប​ទៅ​តាម​អំណាច​នៃ​ជីវិត​ដ៏​មិន​សាបសូន្យ​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ព្រះអង្គ មិន​បាន​ទទួល​មុខងារ​ជា​បូជា‌ចារ្យ តាម​វិន័យ ដែល​ជា​បទ‌បញ្ជា​របស់​មនុស្ស​ឡើយ គឺ​ព្រះអង្គ​បាន​ទទួល​មុខងារ​នេះ តាម​ឫទ្ធា‌នុភាព​នៃ​ព្រះ‌ជន្ម​មិន​ចេះ​សាប‌សូន្យ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 សង្ឃ​នោះ​មិន​បាន​តាំង​ឡើង​តាម​ក្រិត្យ‌វិន័យ ដែល​មាន​សេចក្ដី​បញ្ញត្ត​ខាង​សាច់​ឈាម​ទេ គឺ​តាម​ព្រះ‌ចេស្តា​របស់​ជីវិត​ដ៏​មិន​ចេះ​សូន្យ​ឡើយ​នោះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 អ៊ីសា‌អាល់ម៉ា‌ហ្សៀស​មិន​បាន​ទទួល​មុខ‌ងារ​ជា​អ៊ីមុាំ តាម​ហ៊ូកុំ​ដែល​ជា​បទ​បញ្ជា​របស់​មនុស្ស​ឡើយ គឺ​គាត់​បាន​ទទួល​មុខ‌ងារ​នេះ​តាម​អំណាច​នៃ​ជីវិត​មិន​ចេះ​សាប​សូន្យ

សូមមើលជំពូក ចម្លង




ហេព្រើរ 7:16
15 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ដឹង​ថា ក្រឹត្យ‌វិន័យ​ត្រូវ​ខាង​វិញ្ញាណ តែ​ខ្ញុំ​ជា​មនុស្ស​ខាង​សាច់​ឈាម ដែល​លក់​ខ្លួន​ជា​ទាសករ​ឲ្យ​បាប។


ឯ​យើង​វិញក៏​ដូច្នោះ​ដែរ កាល​យើង​នៅ​ក្មេងនៅ​ឡើយ យើង​នៅ​ជាប់​ក្រោម​គោល​ការណ៍​ផ្សេងៗ​ខាង​បឋម​សិក្សា​របស់​លោកីយ៍នេះ។


តែ​ឥឡូវ​នេះ ដែល​អ្នក​បាន​ស្គាល់​ព្រះ​ហើយ ឬ​ថា ព្រះ​បាន​ស្គាល់​អ្នក​រាល់​គ្នា​វិញ​ប្រសើរ​ជាង នោះ​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​រកគោល​ការណ៍​ផ្សេងៗ​ខាង​បឋម​សិក្សា ដែល​ខ្សោយ ហើយ​ឥត​បាន​ការ​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​ចង់​នៅ​ជាប់​ជា​បាវ​បម្រើ​ដល់​ការ​ទាំង​នោះ​ទៀត​ឬ?


ទាំង​លុប​ចោល​សេចក្តី​ដែល​កត់​ទុក​ទាស់​នឹង​យើង ក្នុង​បញ្ញត្តិ​ដែល​ប្រឆាំង​នឹង​យើង ហើយ​ព្រះ‌អង្គ​បាន​លើក​ចោល ដោយ​បោះ​ភ្ជាប់​នៅ​នឹង​ឈើ​ឆ្កាង។


ប្រសិន‌បើ​អ្នក​រាល់​គ្នា​បាន​ស្លាប់​ជា​មួយ​ព្រះ‌គ្រីស្ទ ខាង​វិញ្ញាណ​បថម​សិក្សា​របស់​លោកីយ៍​នេះ​មែន ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ជា​រស់​នៅ​ជាប់​ក្នុង​លោកីយ៍​នៅ​ឡើយ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចុះ​ចូល​នឹង​បញ្ញត្តិ​ទាំង​ឡាយ


ដោយ​សារ​ក្រឹត្យ‌វិន័យ ជា​ស្រមោល​ពី​សេចក្ដី​ល្អ​ដែល​ត្រូវ​មក ហើយ​មិន​មែន​ជា​រូប​ពិត​នៃ​សេចក្ដីទាំង​នេះ នោះ​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ចូល​មក​ថ្វាយ​យញ្ញ‌បូជា​ដដែលៗរាល់​ឆ្នាំ បាន​គ្រប់​លក្ខណ៍​ឡើយ។


សេចក្ដី​នេះ​ក៏​រឹង​រឹត​តែ​ច្បាស់ថែម​ទៀត នៅ​ពេល​មាន​សង្ឃ​មួយ​ផ្សេង​ទៀត​កើត​ឡើង តាម​បែប​លោក​ម៉ិលគី‌ស្សាដែក។


ដ្បិត​មាន​បន្ទាល់​ពី​ព្រះ‌អង្គ​ថា «អ្នក​ជា​សង្ឃ​នៅ​អស់​កល្ប​ជានិច្ច តាម​របៀប​លោក​ម៉ិលគី‌ស្សាដែក» ។


តែ​ព្រះ‌អង្គ​នេះ​វិញ ទ្រង់​បាន​ទទួល​មុខ​ងារ​ជា​សង្ឃ មាន​ទាំង​ពាក្យ​សម្បថ ដោយ​សារ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌អង្គ​ថា «ព្រះ‌អម្ចាស់​បាន​ស្បថ ហើយ​ទ្រង់​មិន​ផ្លាស់​ប្ដូរ​គំនិត​ឡើយថា "អ្នក​ជា​សង្ឃ​នៅ​អស់​កល្ប​ជានិច្ច"» ។


ដ្បិត​ក្រឹត្យ‌វិន័យ​តែង​តាំង​មនុស្ស​ឲ្យ​ធ្វើ​ជា​សម្តេច​សង្ឃ ដោយ​គេ​មាន​ភាព​ទន់​ខ្សោយ តែ​ពាក្យ​សម្បថ​ដែល​មក​ក្រោយ​ក្រឹត្យ‌វិន័យ បាន​តែង​តាំង​ព្រះ‌រាជ‌បុត្រា ដែល​គ្រប់​លក្ខណ៍​នៅ​អស់​កល្ប​ជានិច្ច​វិញ។


លោក​គ្មាន​មាតា‌បិតា គ្មាន​ពង្សា‌វតារ ក៏​គ្មាន​ដើម​កំណើត ឬ​ចុង​បញ្ចប់​ឡើយ គឺ​មាន​ភាព​ដូច​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ហើយ​នៅ​ជា​សង្ឃ​រហូត​តទៅ។


នោះ​ចំណង់​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ទ ដែល​ព្រះ‌អង្គ​បាន​ថ្វាយ​អង្គ​ទ្រង់​ដោយ​ឥត​សៅ‌ហ្មង​ដល់​ព្រះ ដោយ​សារ​ព្រះ‌វិញ្ញាណ​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច នឹង​សម្អាត​មនសិការរប​ស់​យើង​ឲ្យ​បាន​បរិសុទ្ធ ពី​កិច្ច‌ការ​ដែល​ស្លាប់ ដើម្បី​គោរព​បម្រើ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។


ជា​ព្រះ​ដែល​រស់​នៅ យើង​បាន​ស្លាប់ តែ​មើល៍ យើង​រស់​នៅ​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ យើង​មាន​កូន​សោ​នៃ​សេចក្ដី​ស្លាប់ ហើយ​ក៏​មាន​កូន​សោ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម