Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 40:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ត្រូវ​នាំ​អើរ៉ុន និង​ពួក​កូន​របស់​គាត់​មក​ជិត​ទ្វារ​ត្រសាល​ជំនុំ ហើយ​យក​ទឹក​លាង​សម្អាត​ពួកគេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ចូរ​នាំ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ចូល​មក​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​ធ្វើ​ពិធី​ងូត​ទឹក​ឲ្យ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ត្រូវ​នាំ​អើរ៉ុន នឹង​ពួក​កូន​លោក​មក​ជិត​ទ្វារ​ត្រសាល​ជំនុំ ហើយ​ផ្ងូត​អ្នក​ទាំង​នោះ​ដោយ​ទឹក

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ចូរ​នាំ​ហារូន និង​កូន​ប្រុស​របស់​គាត់ ចូល​មក​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ហើយ​ធ្វើ​ពិធី​ងូត​ទឹក​ឲ្យ​ពួក​គេ។

សូមមើលជំពូក ចម្លង




និក្ខមនំ 40:12
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​លាប​ប្រេង​លើ​ចាន​ក្លាំ និង​ជើង​ទ្រ ដើម្បី​ញែក​ចេញ​ជា​បរិសុទ្ធ។


អ្នក​ត្រូវ​នាំ​ពួក​លេវី​មក​ខាង​មុខ​ត្រសាល​ជំនុំ ហើយ​ប្រមូល​ផ្ដុំ​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល។


ពេល​ព្រះ‌យេស៊ូវ​ទទួល​ពិធី​ជ្រមុជ​រួច​ហើយ ទ្រង់​ក៏​យាង​ឡើង​ពី​ទឹក រំពេច​នោះ​ស្រាប់​តែ​មេឃ​បើក​ចំហ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ឃើញ​ព្រះ‌វិញ្ញាណ​របស់​ព្រះ យាង​ចុះ​មក​សណ្ឋិត​លើ​ព្រះ‌អង្គ​ដូច​សត្វ​ព្រាប។


ទេវតា​ក៏​ឆ្លើយ​ទៅ​នាង​ថា៖ «ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក​សណ្ឋិត​លើ​នាង ហើយ​ព្រះ‌ចេស្តា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​នឹង​គ្រប​បាំង​នាង​ដោយ​ស្រមោល ហេតុ​នេះ បុត្រ​ដែល​នឹង​ប្រសូត​មក​នោះ ជា​បុត្រ​បរិសុទ្ធ គេ​នឹង​ហៅ​ទ្រង់​ថា "ព្រះ‌រាជ​បុត្រា​នៃ​ព្រះ"។


ដ្បិត​ព្រះ‌អង្គ​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក ទ្រង់​ថ្លែង​ព្រះ‌បន្ទូល​របស់​ព្រះ ព្រោះ​ព្រះ​ប្រទាន​ព្រះ‌វិញ្ញាណ​មក​ដោយ​គ្មាន​កម្រិត​ទេ។


ការ​ដែល​ក្រឹត្យ‌វិន័យ​ធ្វើ​មិន​កើត ដោយ​សារ​ភាព​ទន់​ខ្សោយ​ខាង​សាច់​ឈាម នោះ​ព្រះ​បាន​សម្រេច​រួច​ហើយ ដោយ​ចាត់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ​ផ្ទាល់​ឲ្យ​មក មាន​រូប​អង្គ​ដូច​ជា​មនុស្ស​ខាង​សាច់​ឈាម​ដែល​មាន​បាប ហើយ​ដើម្បី​ដោះ​ស្រាយ​អំពើ​បាប ព្រះ‌អង្គ​ដាក់​ទោស​បាប​នៅ​ក្នុង​សាច់​ឈាម


ប៉ុន្ដែ លុះ​ពេល​កំណត់​បាន​មក​ដល់ ព្រះ​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ឲ្យ​មកប្រសូតចេញ​ពី​ស្ត្រី គឺ​ប្រសូត​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម