មិនត្រឹមតែទ្រង់ប្រព្រឹត្តតាមអំពើបាបរបស់យេរ៉ូបោម ជាបុត្រនេបាតប៉ុណ្ណោះទេ គឺទ្រង់បានយកនាងយេសិបិល ជាបុត្រីអេតបាល ស្តេចពួកស៊ីដូនមកធ្វើជាភរិយា ព្រមទាំងទៅគោរពប្រតិបត្តិថ្វាយបង្គំដល់ព្រះបាលថែមទៀតផង។
ហូសេ 9:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានប្រទះនឹងអ៊ីស្រាអែល ដូចជាប្រទះនឹងផ្លែទំពាំងបាយជូរនៅក្នុងទីរហោស្ថាន យើងបានឃើញដូនតារបស់អ្នករាល់គ្នា ដូចជាផ្លែដំបូងនៅលើដើមល្វា គឺនៅរដូវដំបូង។ ប៉ុន្ដែ គេបានទៅដល់បាល-ពេអរ ហើយបានថ្វាយខ្លួនដល់រូបព្រះគួរខ្មាស ក៏ត្រឡប់ជាគួរខ្ពើមឆ្អើម ដូចរបស់ដែលគេស្រឡាញ់នោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ពីដើម យើងឃើញអ៊ីស្រាអែល ដូចជាផ្លែទំពាំងបាយជូរនៅវាលរហោស្ថាន យើងបានឃើញដូនតារបស់អ្នករាល់គ្នា ដូចជាផ្លែដំបូងរបស់ដើមឧទុម្ពរ។ ពួកគេទៅដល់បាល-ពេអ៊រ ហើយនាំគ្នាគោរពបម្រើព្រះដ៏គម្រក់ ពួកគេក្លាយទៅជាជនគួរស្អប់ខ្ពើម ដូចព្រះក្លែងក្លាយជាទីស្រឡាញ់របស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបានប្រទះនឹងអ៊ីស្រាអែល ដូចជាប្រទះនឹងផ្លែទំពាំងបាយជូរនៅក្នុងទីរហោស្ថាន អញបានឃើញពួកឰយុកោឯងរាល់គ្នា ដូចជាផ្លែនៅដើមល្វាដែលទុំមុនគេនៅរដូវជាដំបូង តែគេបានទៅដល់បាល-ពេអរ ហើយបានថ្វាយខ្លួនដល់រូបព្រះគួរខ្មាស ក៏ត្រឡប់ជាគួរខ្ពើមឆ្អើមដូចជារបស់ដែលគេស្រឡាញ់នោះ អាល់គីតាប «ពីដើម យើងឃើញអ៊ីស្រអែល ដូចជាផ្លែទំពាំងបាយជូរនៅវាលរហោស្ថាន យើងបានឃើញដូនតារបស់អ្នករាល់គ្នា ដូចជាផ្លែដំបូងរបស់ដើមឧទុម្ពរ។ ពួកគេទៅដល់បាល-ពេអ៊រ ហើយនាំគ្នាគោរពបម្រើព្រះដ៏គំរក់ ពួកគេក្លាយទៅជាជនគួរស្អប់ខ្ពើម ដូចព្រះក្លែងក្លាយជាទីស្រឡាញ់របស់ខ្លួន។ |
មិនត្រឹមតែទ្រង់ប្រព្រឹត្តតាមអំពើបាបរបស់យេរ៉ូបោម ជាបុត្រនេបាតប៉ុណ្ណោះទេ គឺទ្រង់បានយកនាងយេសិបិល ជាបុត្រីអេតបាល ស្តេចពួកស៊ីដូនមកធ្វើជាភរិយា ព្រមទាំងទៅគោរពប្រតិបត្តិថ្វាយបង្គំដល់ព្រះបាលថែមទៀតផង។
ឯនៅលើអស់ទាំងទីខ្ពស់នោះ គេក៏ដុតកំញានដូចជាសាសន៍ដទៃ ដែលព្រះយេហូវ៉ាបានបណ្តេញពីមុខគេចេញ គេប្រព្រឹត្តអំពើអាក្រក់ ជាការដែលនាំឲ្យព្រះយេហូវ៉ាមានសេចក្ដីក្រោធ។
អស់អ្នកដែលធ្វើ អស់អ្នកដែលទុកចិត្ត នឹងរូបទាំងនោះ នឹងបានដូចជារូបទាំងនោះដែរ។
ដូច្នេះ យើងក៏បណ្ដោយឲ្យគេ ទៅតាមចិត្តរឹងចចេសរបស់គេ ឲ្យគេប្រព្រឹត្តតាមគំនិតរបស់ខ្លួនគេ។
តើអ្នកណាឡើងពីរហោស្ថានមក ហុយដូចជាផ្សែង មានក្លិនក្រអូបដោយខ្លឹមចន្ទន៍ និងកំញាន ព្រមទាំងមានម្សៅក្រអូបគ្រប់យ៉ាង របស់ពួកជំនួញដូច្នេះ?
ហើយផ្កាដែលកំពុងតែស្រពោន ជាសេចក្ដីលម្អដ៏រុងរឿងរបស់គេ ដែលនៅលើក្បាលច្រកភ្នំដុះដាល នឹងបានដូចជាផ្លែល្វាដែលទុំដំបូងមុនរដូវក្តៅ កាលណាគេក្រឡេកទៅឃើញ នោះក៏បេះមកដល់ដៃពមចូលទៅភ្លាម។
ដ្បិត ឱពួកយូដាអើយ ចំនួនព្រះរបស់អ្នកមានច្រើនដូចទីក្រុងទាំងប៉ុន្មានរបស់អ្នកដែរ ហើយដែលមានផ្លូវនៅក្រុងយេរូសាឡិមប៉ុណ្ណា នោះអ្នកក៏បានស្អាងអាសនាថ្វាយដល់របស់គួរខ្មាសនោះ ចំនួនប៉ុណ្ណោះដែរ គឺជាអាសនាសម្រាប់ដុតកំញានថ្វាយដល់ព្រះបាលផង។
ល្អីមួយមានផ្លែល្វាល្អណាស់ ដូចជាផ្លែល្វាដែលទុំមុនគេ ឯល្អីមួយទៀតមានផ្លែល្វាអាក្រក់ណាស់ ដែលបរិភោគមិនបាន ដោយព្រោះអាក្រក់ពេក។
ប៉ុន្តែ របស់គួរខ្មាសបានស៊ីបង្ហិន ការដែលពួកឪពុកយើងបានខំធ្វើ តាំងពីយើងនៅក្មេងមក គឺហ្វូងចៀម ហ្វូងគោ និងកូនប្រុសកូនស្រីរបស់គាត់។
គួរឲ្យយើងរាល់គ្នាដេក ក្នុងសេចក្ដីខ្មាសរបស់យើង ហើយឲ្យសេចក្ដីអាប់ឱនគ្រប់ដណ្តប់យើងដែរ ពីព្រោះយើងបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា គឺទាំងខ្លួនយើង និងពួកឪពុកយើងផង ចាប់តាំងពីយើងនៅក្មេងដរាបដល់សព្វថ្ងៃនេះ យើងក៏មិនបានស្តាប់តាមសំឡេងរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ពួកជនដែលសល់នៅពីដាវ គឺជាពួកអ៊ីស្រាអែល គេបានប្រកបដោយគុណនៅទីរហោស្ថាន ក្នុងកាលដែលយើងទៅប្រោស ឲ្យបានសេចក្ដីសម្រាក។
គឺពួកហោរាបានថ្លែងទំនាយកុហក ពួកសង្ឃក៏គ្រប់គ្រងដោយកម្លាំងដៃខ្លួន ឯប្រជារាស្ត្រយើងក៏ឃើញយ៉ាងនោះដែរ ដូច្នេះ ដល់ចុងបំផុត តើអ្នករាល់គ្នាធ្វើដូចម្តេច?
តែគេបានរឹងចចេសនឹងយើង ឥតព្រមស្តាប់តាមយើងឡើយ ក៏មិនបានលះចោលរបស់គួរស្អប់ខ្ពើម ដែលនៅគាប់ដល់ភ្នែកគេរៀងខ្លួនសោះ ឬបោះបង់ចោលរូបព្រះរបស់សាសន៍អេស៊ីព្ទដែរ ដូច្នេះ យើងបានថា យើងនឹងចាក់សេចក្ដីឃោរឃៅរបស់យើងទៅលើគេ ដើម្បីនឹងសម្រេចកំហឹងរបស់យើង ទាស់នឹងគេនៅកណ្ដាលស្រុកអេស៊ីព្ទ។
កាលអ៊ីស្រាអែលនៅក្មេងនៅឡើយ យើងបានស្រឡាញ់អ៊ីស្រាអែល ក៏បានហៅកូនរបស់យើងចេញពីស្រុកអេស៊ីព្ទ។
នៅទីនោះ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរ របស់នាងឲ្យនាងវិញ ហើយធ្វើឲ្យជ្រលងភ្នំអាកោរ ក្លាយជាទ្វារនៃសេចក្ដីសង្ឃឹម។ នៅទីនោះ នាងនឹងឆ្លើយតបមកយើង ដូចគ្រានៅពីក្មេង គឺដូចគ្រាដែលនាងបានចេញពីស្រុកអេស៊ីព្ទ។
យើងនឹងមិនដាក់ទោសកូនស្រីរបស់អ្នករាល់គ្នា នៅពេលគេប្រព្រឹត្តអំពើពេស្យាចារ ក៏មិនដាក់ទោសកូនប្រសាស្រីរបស់អ្នករាល់គ្នា នៅពេលគេប្រព្រឹត្តអំពើផិតក្បត់ដែរ ដ្បិតខ្លួនគេជាបុរស ក៏បានដកខ្លួនទៅជាមួយស្រីពេស្យាដែរ គេថ្វាយយញ្ញបូជាជាមួយពួកស្រីពេស្យាក្នុងទីសក្ការៈ ប្រជាជនដែលឥតគំនិតយោបល់បែបនេះ នឹងត្រូវវិនាសទៅ។
កាលគេផឹកស្រារបស់គេអស់ហើយ គេក៏ទៅប្រព្រឹត្តអំពើពេស្យាចារ ពួកមេដឹកនាំរបស់គេចូលចិត្តតែអំពើដ៏អាម៉ាស់។
ចូរថ្វាយយញ្ញបូជានៃការអរព្រះគុណដែលមានដំបែ ហើយប្រកាសប្រាប់យ៉ាងច្បាស់ ឲ្យបានថ្វាយតង្វាយស្ម័គ្រពីចិត្តទៅ ដ្បិតអ្នករាល់គ្នាចូលចិត្តធ្វើដូច្នេះ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ព្រះយេហូវ៉ា។
វរហើយខ្ញុំ ដ្បិតខ្ញុំដូចជាអ្នកដែលប្រមូលផលបន្ទាប់ពីផ្លែរដូវក្តៅ បន្ទាប់ពីគេបានប្រឡេះផ្លែទំពាំងបាយជូរជាន់អស់ហើយ គ្មានចង្កោមណាសល់ឲ្យបានស៊ីទេ ក៏គ្មានផ្លែល្វាទុំដើមរដូវ ដែលខ្ញុំចូលចិត្តដែរ។
អាវរបស់អ្នករាល់គ្នាត្រូវមានរំយោល ដើម្បីកាលណាអ្នករាល់គ្នាឃើញរំយោលនោះ នោះអ្នករាល់គ្នានឹងនឹកចាំពីអស់ទាំងបញ្ញត្តិរបស់ព្រះយេហូវ៉ា រួចប្រព្រឹត្តតាម ហើយមិនដើរតាមសេចក្ដីប៉ងប្រាថ្នាតាមតែចិត្ត និងភ្នែករបស់អ្នករាល់គ្នាឡើយ។
ផលដំបូងពីរបស់ទាំងអស់ដែលនៅក្នុងស្រុករបស់គេ ដែលគេយកមកថ្វាយព្រះយេហូវ៉ា នឹងបានជារបស់អ្នក។ អស់អ្នកណាដែលស្អាតនៅក្នុងគ្រួសាររបស់អ្នក អាចបរិភោគរបស់ទាំងនោះបាន។
កាលណោះ តើអ្នករាល់គ្នាបានផលអ្វីខ្លះពីសេចក្ដីដែលឥឡូវនេះ អ្នករាល់គ្នាអៀនខ្មាស? ដ្បិតចុងបំផុតនៃសេចក្ដីទាំងនោះជាសេចក្តីស្លាប់!
ព្រះអង្គឃើញលោកនៅតំបន់ស្ងាត់ ក្នុងទីរហោស្ថានហួតហែង មានតែសំឡេងថ្ងួចថ្ងូរ ព្រះអង្គបានព័ទ្ធលោកជុំវិញ ហើយបានថែទាំ ព្រមទាំងរក្សាលោក ទុកដូចជាប្រស្រីព្រះនេត្ររបស់ព្រះអង្គ។
គេបានថ្វាយយញ្ញបូជាដល់ពួកអារក្ស ដែលមិនមែនជាព្រះ គឺដល់ព្រះដែលគេមិនបានស្គាល់ ជាព្រះថ្មីដែលទើបនឹងកើតឡើង ដែលបុព្វបុរសរបស់អ្នកមិនដែលកោតខ្លាច។
ភ្នែករបស់អ្នករាល់គ្នាបានឃើញការដែលព្រះយេហូវ៉ាបានធ្វើ ដោយព្រោះដំណើរព្រះបាល-ពេអរ ដ្បិតអស់អ្នកណាដែលបានតាមព្រះបាល-ពេអរ នោះព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា បានបំផ្លាញគេពីចំណោមអ្នករាល់គ្នាចេញ
ដូច្នេះ នៅថ្ងៃនោះ គេហៅគេឌាន ថា «យេរូ-បាល» ដែលមានន័យថា «ទុកឲ្យព្រះបាលតវ៉ានឹងគាត់ទៅ ព្រោះគាត់បានរំលំអាសនារបស់លោក»។