Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 32:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 គេ​បាន​ថ្វាយ​យញ្ញ‌បូជាដល់​ពួក​អារក្ស ដែល​មិន​មែន​ជា​ព្រះ គឺ​ដល់​ព្រះ​ដែល​គេ​មិន​បាន​ស្គាល់ ជា​ព្រះ​ថ្មី​ដែល​ទើប​នឹង​កើត​ឡើង ដែល​បុព្វបុរស​របស់អ្នក​មិនដែល​កោត​ខ្លាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ពួក​គេ​សែន‌ព្រេន​អារក្ស​ដែល​មិន​មែន​ជា​ព្រះ ព្រម​ទាំង​សែន‌ព្រេន​ដល់​ព្រះ​ទាំង‌ឡាយ ដែល​ខ្លួន​ពុំ​ស្គាល់ គឺ​ជា​ព្រះ​ថ្មីៗ​ដែល​បុព្វបុរស​របស់​ខ្លួន​ពុំ​ធ្លាប់​គោរព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 គេ​បាន​ថ្វាយ​យញ្ញ‌បូជា​ដល់​ពួក​អារក្ស ដែល​មិន​មែន​ជា​ព្រះ​សោះ គឺ​ដល់​ព្រះ​ដែល​គេ​មិន​បាន​ស្គាល់ ជា​ព្រះ​ថ្មី​ដែល​ទើប​នឹង​កើត​ឡើង ដែល​ពួក​ឰយុកោ​ឯង​មិន​បាន​កោត‌ខ្លាច​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ពួក​គេ​សែន​ព្រេន​អារក្ស​ដែល​មិន​មែន​ជា​អុលឡោះ ព្រម​ទាំង​សែន​ព្រេន​ដល់​ព្រះ​ទាំង​ឡាយ ដែល​ខ្លួន​ពុំ​ស្គាល់ គឺ​ជា​ព្រះ​ថ្មីៗ​ដែល​បុព្វ‌បុរស​របស់​ខ្លួន​ពុំ​ធ្លាប់​គោរព។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 32:17
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក‌គេ​រហ័ស​នឹង​ងាក​បែរ​ចេញ​ពី​ផ្លូវ​ដែល​យើង​បាន​បង្គាប់ពួក‌គេ គឺ​ពួក‌គេ​បាន​សិត​ធ្វើ​រូប​កូន​គោ ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ​បង្គំ​រូប​នោះ រួច​បាន​ថ្វាយ​យញ្ញ‌បូជា ដោយ​ប្រកាស​ថា "ឱ​អ៊ី‌ស្រា‌អែល​អើយ នេះ​ហើយ​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក"»។


កុំ​ភ័យ​ឡើយ ក៏​កុំ​ខ្លាច​ដែរ តើ​យើង​មិន​បាន​ប្រាប់ ហើយ​បង្ហាញ​ដល់​អ្នក​តាំង​តែ​ពី​ដើម​មក​ទេ​ឬ? គឺអ្នក​រាល់​គ្នា​ជា​ស្មរ​បន្ទាល់​របស់​យើង តើ​មាន​ព្រះ​ណា​ក្រៅ​ពី​យើង​ឬ​ទេ? គ្មាន​ថ្មដា​ណា​ផ្សេង​ទៀត​ឡើយ យើង​មិន​ស្គាល់​មួយ​សោះ។


វា​សុទ្ធ​តែ​អសារ​ឥត​ការ ជា​ការ​បព្ឆោាតទេ នៅ​គ្រា​ដែល​ផ្ចាញ់‌ផ្ចាល វា​នឹង​វិនាស​បាត់​ទៅ។


ដ្បិត​គេ​បាន​បោះ‌បង់​យើង ហើយ​បាន​បង្អាប់​ទី​នេះ ព្រម​ទាំង​ដុត​កំញាន​នៅ​ទី​នេះ​ថ្វាយ​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល ទោះ​ទាំង​ខ្លួន​គេ បុព្វ‌បុរស​គេ ឬ​ពួក​ស្តេច​សាសន៍​យូដា ក៏​មិន​បាន​ស្គាល់​ផង ហើយ​បាន​ធ្វើ​ឲ្យ​ទី​នេះ​ពេញ​ដោយ​ឈាម​មនុស្ស ដែល​ឥត​មាន​ទោស​ដែរ។


ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត ជា​ការ​ដែល​នាំ​ឲ្យ​យើង​ខឹង ដោយ​គេ​បាន​ទៅ​ដុត​កំញាន​គោរព​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល​គេ ឬ​អ្នក​រាល់​គ្នា ឬ​បុព្វ‌បុរស​អ្នក មិន​បាន​ស្គាល់​ផង។


ដូច្នេះ គេ​នឹង​មិន​ថ្វាយ​យញ្ញ‌បូជា​របស់​គេ​ចំពោះ​រូប​សត្វ​ដែល​គេ​ផិត​ទៅ​តាម​នោះ​ទៀត​ឡើយ នេះ​ហើយ​ជា​ច្បាប់​នៅ​អស់‌កល្ប​ជា‌និច្ច សម្រាប់​គ្រប់​ទាំង​តំណ​គេ​ត​រៀង​ទៅ។


ឱ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ក្នុង​រយៈ​ពេល​សែសិប​ឆ្នាំ តើ​អ្នក​រាល់​គ្នា​បាន​យក​យញ្ញ‌បូជា និង​តង្វាយ​ផ្សេងៗ មក​ឲ្យ​យើង​នៅ​ទី​រហោ‌ស្ថាន​ឬទេ?


ដូច្នេះ ចំពោះ​ការ​បរិ‌ភោគ​ចំណី​អាហារ ដែល​គេ​បាន​សែន​ដល់​រូប​ព្រះ នោះ​យើង​ដឹង​ថា «ក្នុង​លោក​នេះ រូប​ព្រះ​មិន​មែន​ជា​អ្វី​ទេ» ហើយ​ថា «ក្រៅ​ពី​ព្រះ​មួយ​ព្រះ‌អង្គ គ្មាន​ព្រះ​ឯ​ណា​ទៀត​សោះ»។


នោះ​មិន​ត្រូវ​យល់​ព្រម ឬ​ស្តាប់​តាម​អ្នក​នោះ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ភ្នែក​របស់​អ្នក​អាណិត ឬ​ប្រណី ឬ​បិទ​បាំង​អ្នក​នោះ​ឡើយ។


ព្រះ‌យេហូវ៉ា​នឹង​កម្ចាត់​កម្ចាយ​អ្នក ឲ្យ​ទៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ពី​ចុង​ផែន‌ដី​ម្ខាង រហូត​ដល់​ចុង​ផែន‌ដី​ម្ខាង។ នៅ​ទី​នោះ អ្នក​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ដែល​អ្នក និង​ដូនតា​របស់​អ្នក​មិន​ដែល​ស្គាល់។


គេ​បានធ្វើ​ឲ្យ​យើង​ប្រចណ្ឌ ដោយ‌សារ​របស់​ដែល​មិន​មែន​ជា​ព្រះ ក៏​បាន​បណ្ដាល​ឲ្យ​យើង​ខឹង ដោយ‌សារ​រូប​ព្រះ​របស់​គេ។ ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​គេ​ប្រចណ្ឌ​ដែរ ដោយ‌សារ​ពួក​អ្នក​ដែល​មិន​មែន​ជា​ប្រជា‌ជន​ណា​មួយ យើង​បណ្ដាល​ឲ្យ​គេ​ខឹង ដោយ‌សារ​សាសន៍​មួយ​ដែល​ឥត​ប្រាជ្ញា។


ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុង​ក្រោយ អ្នក​ខ្លះ​នឹង​ងាក​ចេញ​ពី​ជំនឿ ដោយ​ស្តាប់​តាម​វិញ្ញាណ​បញ្ឆោត និង​សេចក្ដី​បង្រៀន​របស់​អារក្ស


រីឯ​សំណល់​មនុស្ស​ដែល​មិន​បាន​ស្លាប់​ដោយ‌សារ​គ្រោះ​កាច​នោះ មិន​ព្រម​ប្រែ​ចិត្ត​ចេញ​ពី​កិច្ច‌ការ​ដែល​ដៃ​គេ​ធ្វើ​ឡើយ ក៏​មិន​ព្រម​លះ​បង់​ការ​ថ្វាយ​អារក្ស និង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ថ្ម ឬ​ពី​ឈើ ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ហើយ​ដើរ​មិន​រួច​នោះ​ដែរ។


កាល​គេ​បាន​ជ្រើស‌រើស​ព្រះ​ថ្មី នោះ​ក៏​កើត​មាន​សង្គ្រាម​តាម​ទ្វារ​ក្រុង។ ក្នុង​ពួក​អ៊ីស្រា‌អែល​បួន​ម៉ឺន​នាក់ តើ​គេ​ឃើញ​មាន​ខែល ឬ​លំពែង​ណា​មួយ​ឬទេ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម