ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហូសេ 10:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ភាព​វឹក​វរ​ក្នុង​សង្គ្រាម នឹង​កើត​ឡើង​ក្នុង​ចំណោម​ជន​‌ជាតិ​របស់​អ្នក បន្ទាយ​ទាំង​ប៉ុន្មាន​របស់​អ្នក​នឹង​ត្រូវ​បំផ្លាញ ដូច​ស្តេច​សាលម៉ាន​បាន​បំផ្លាញ​ក្រុង​បេត-អើបេល នៅ​ថ្ងៃ​ធ្វើ​សង្គ្រាម គេ​បោក​កម្ទេច​ម្តាយ ព្រម​ទាំង​កូន​ឲ្យ​ខ្ទេច​ខ្ទី​ជាមួយ​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ សម្រែក​បរា‌ជ័យ​លេច​ឮ ក្នុង​កង‌ទ័ព​របស់​អ្នក ទីក្រុង​ដ៏​មាន​កំពែង​រឹង‌មាំ​របស់​អ្នក នឹង​ត្រូវ​ខ្មាំង​បំផ្លាញ ដូច​ស្ដេច​សាល‌ម៉ាន បាន​បំផ្លាញ​ក្រុង​បេត-‌អើបេល នៅ​ថ្ងៃ​ធ្វើ​សឹក​សង្គ្រាម គេ​បាន​កិន​កម្ទេច​ម្ដាយ​ពី​លើ​កូន​របស់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​នោះ នឹង​មាន​ការ​ជ្រួល‌ជ្រើម​កើត​ឡើង​ក្នុង​ជន‌ជាតិ​ឯង អស់​ទាំង​បន្ទាយ​របស់​ឯង​នឹង​ត្រូវ​បំផ្លាញ ដូច​ជា​ស្តេច​សាលម៉ាន​បាន​បំផ្លាញ​ក្រុង​បេត-អើបេល ក្នុង​ថ្ងៃ​ចំបាំង នៅ​គ្រា​នោះ​ទាំង​ម្តាយ នឹង​កូន​ផង ក៏​ត្រូវ​បោក​ខ្ទេច‌ខ្ទី​ជា​មួយ​គ្នា

សូមមើលជំពូក

អាល់គីតាប

ហេតុ​នេះ សំរែក​បរា‌ជ័យ​លេច​ឮ ក្នុង​កង‌ទ័ព​របស់​អ្នក ទីក្រុង​ដ៏​មាន​កំពែង​រឹង‌មាំ​របស់​អ្នក នឹង​ត្រូវ​ខ្មាំង​បំផ្លាញ ដូច​ស្ដេច​សាល‌ម៉ាន បាន​បំផ្លាញ​ក្រុង​បេត-‌អើបេល នៅ​ថ្ងៃ​ធ្វើ​សឹក​សង្គ្រាម គេ​បាន​កិន​កំទេច​ម្ដាយ​ពី​លើ​កូន​របស់​ខ្លួន។

សូមមើលជំពូក



ហូសេ 10:14
21 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ព្រះ‌អង្គ​ប្រោស​ឲ្យ​ទូល‌បង្គំ​បាន​រួច​ពី​កណ្ដាប់​ដៃ​អេសាវ គឺ​ពី​បង​របស់​ទូល‌បង្គំ​ផង ដ្បិត​ទូល‌បង្គំ​ខ្លាច​ក្រែង​គាត់​មក​វាយ​ប្រហារ​ទូល‌បង្គំ ទាំង​ម្តាយ ទាំង​កូន។


គេ​បោះ‌បង់​ចោល​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន ក៏​សិត​ធ្វើ​រូប គឺ​ជា​រូប​កូន​គោ​ពីរ ហើយ​ធ្វើ​បង្គោល​សក្ការៈ ព្រម​ទាំង​ថ្វាយ​បង្គំ​ដល់​អស់​ទាំង​ពល​បរិវារ​នៅ​លើ​មេឃ ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌បាល​ផង។


សាលម៉ា‌នេស៊ើរ​ជា​ស្តេច​ស្រុក​អាស‌ស៊ើរ បាន​ឡើង​មក​ទាស់​នឹង​ហូស៊ា ហើយ​ទ្រង់​ក៏​ចុះ​ចូល ព្រម​ទាំង​បង់​សួយ‌អាករ​ថ្វាយ​ផង។


តើ​មាន​ព្រះ​របស់​សាសន៍​ដទៃ​ណា ដែល​ជួយ​ស្រុក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ​បាន?


ឯ​បន្ទាយ​នឹង​បាត់​ចេញ​ពី​ស្រុក​អេប្រាអិម​ទៅ ព្រម​ទាំង​រាជ​អំណាច​ពី​ក្រុង​ដាម៉ាស និង​ពី​សំណល់​សាសន៍​ស៊ីរី​ផង គេ​នឹង​ត្រូវ​ហិន‌ហោច ដូច​ជា​សិរី‌ល្អ របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល‌បរិវារ។


ពួក​មនុស្ស​មាន​បាប​នៅ​ក្រុង​ស៊ីយ៉ូន គេ​ភ័យ​ខ្លាច សេចក្ដី​ញាប់‌ញ័រ​បាន​ចាប់​ពួក​មនុស្ស​គគ្រក់​ហើយ តើ​មាន​អ្នក​ណា​ក្នុង​ពួក​យើង​អាច​នឹង​នៅ​ចំពោះ ភ្លើង​ឆេះ​បន្សុស​នេះ​បាន? តើ​មាន​អ្នក​ណា​អាច​នឹង​នៅ​ចំពោះ​ភ្លើង​ឆេះ នៅ​អស់​កល្ប​ជា‌និច្ច​បាន?


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​បោក​គេ​ម្នាក់​ផ្ទប់​នឹង​ម្នាក់​ទៀត គឺ​ឪពុក​ផ្ទប់​នឹង​កូន យើង​មិន​ព្រម​ប្រណី ឬ​សំចៃ ឬ​មេត្តា ដើម្បី​មិន​ឲ្យ​បំផ្លាញ​គេ​ឡើយ។


កេរីយ៉ុត​ត្រូវ​ចាប់​យក​ហើយ គេ​ក៏​ចាប់​បាន​ទី​មាំ‌មួន​ទាំង​ប៉ុន្មាន​ដែរ នៅ​ថ្ងៃ​នោះ ចិត្ត​នៃ​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​សាសន៍​ម៉ូអាប់ នឹង​បាន​ដូច​ជា​ចិត្ត​របស់​ស្រី​ដែល​ឈឺ​នឹង​សម្រាល​កូន។


ឱ​បេត-អែល​អើយ គឺ​ការ​យ៉ាង​នេះ​នឹង​កើត​ឡើង​ដល់​អ្នក ដោយ​ព្រោះ​អំពើ​អាក្រក់​ដ៏​ធំ​ក្រៃ‌លែង​របស់​អ្នក។ នៅ​ពេល​ព្រលឹម​ស្រាង ស្តេច​អ៊ីស្រា‌អែល​នឹង​ត្រូវ​វិនាស​សូន្យ​ទៅ។


សាម៉ារី​នឹង​ត្រូវ​រង​ទ្រាំ​ទោស​របស់​ខ្លួន ព្រោះ​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ​របស់​ខ្លួន គេ​នឹង​ដួល​ស្លាប់​ដោយ​ដាវ កូន​តូចៗ​របស់​គេ​នឹង​ត្រូវ​សត្រូវ​បោក​ខ្ទេច​ខ្ចី ហើយ​ស្ដ្រី​ដែល​មាន​ទម្ងន់​នឹង​ត្រូវ​វះ​ពោះ។


នៅ​ថ្ងៃ​ដែល​យើង​ដាក់​ទោស ដោយ​ព្រោះ​អំពើ​រំលង​របស់​អ៊ីស្រា‌អែល យើង​ក៏​នឹង​ដាក់​ទោស​អាសនា​នៅ​បេត-អែល​ដែរ ហើយ​ស្នែង​អាសនា​ទាំង​នោះ នឹង​ត្រូវ​កាត់​ចេញ​ឲ្យ​ធ្លាក់​ដល់​ដី។


សិង្ហ​បាន​គ្រហឹម​ហើយ តើមាន​អ្នក​ណា​មិន​ខ្លាច? ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ តើ​មាន​អ្នក​ណា​ទប់​មិន​ថ្លែង​ទំនាយ​បាន?


ព្រះ‌អម្ចាស់ ជា​ព្រះ‌នៃ​ពួក​ពល​បរិវារ ព្រះ‌អង្គ​ជា​ព្រះ​ដែល​ពាល់​ផែនដី នោះ​ផែនដី​ក៏​រលាយ​ទៅ ហើយ​អស់​អ្នក​ដែល​អា‌ស្រ័យ​នៅ​ផែន​ដី​ទាំង​ប៉ុន្មាន ក៏​សោក‌សៅ ឯ​ស្រុក​ទាំង​មូល​នឹង​ឡើង​ដូច​ជា​ទន្លេ​ធំ រួច​ស្រក​ទៅ​វិញ​ដូច​ជា​ទន្លេ​នៃ​ស្រុក​អេស៊ីព្ទ


យើង​នឹង​ដក​ទី​ក្រុង​នានា​ចេញ​ពីស្រុក​របស់​អ្នក និង​ផ្ដួល​រំលំ​ទី​មាំមួន​របស់​អ្នក​រាល់​គ្នា។


ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​ត្រូវ​ចាប់​ទៅ​ជា​ឈ្លើយ កូន​តូចៗ​របស់​គេ​ត្រូវ​បោក​កម្ទេច​នៅ​តាម​ផ្លូវ ក៏​បាន​បោះ​ឆ្នោត​ចាប់​មនុស្ស​មាន​ត្រកូល​ខ្ពស់​របស់​គេ ហើយ​អស់​អ្នក​ធំ​របស់​គេ​ត្រូវ​ជាប់​ច្រវាក់


អស់​ទាំង​បន្ទាយ​របស់​ឯង​នឹង​ដូច​ជា​ដើម​ល្វា ដែល​មាន​ផ្លែ​ទុំ​ជា​ដំបូង បើ​អ្នក​ណា​អង្រួន នោះ​ផ្លែ​ក៏​ជ្រុះ​ចូល​ក្នុង​មាត់​របស់​អ្នក​ដែល​ស៊ី


គេ​ឡក‌ឡឺយ​ឲ្យ​ស្តេច​នានា ហើយ​មើល​ងាយ​ពួក​ចៅ‌ហ្វាយ គេ​សើច​ដាក់​អស់​ទាំង​ទី​មាំ‌មួន ដ្បិត​គេ​គ្រាន់​តែ​ពូន​ធូលី​ដី​ឡើង​ចាប់​យក​បាន​ហើយ