Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេម៉ុស 3:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 សិង្ហ​បាន​គ្រហឹម​ហើយ តើមាន​អ្នក​ណា​មិន​ខ្លាច? ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ តើ​មាន​អ្នក​ណា​ទប់​មិន​ថ្លែង​ទំនាយ​បាន?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ពេល​សត្វ​សិង្ហ​គ្រហឹម តើ​នរណា​មិន​ខ្លាច? ពេល​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល តើ​នរណា​មិន​ថ្លែង​ព្រះ‌បន្ទូល​នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 រីឯ​សិង្ហ​បាន​ស្រែក​គ្រហឹម​ហើយ តើ​មាន​អ្នក​ណា​ដែល​មិន​ព្រម​ខ្លាច ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា ទ្រង់​បាន​ចេញ​វាចា​ហើយ តើ​មាន​អ្នក​ណា​នឹង​ទប់​មិន​ទាយ​បាន​ឬ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ពេល​សត្វ​សិង្ហ​គ្រហឹម តើ​នរណា​មិន​ខ្លាច? ពេលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល តើ​នរណា​មិន​ថ្លែង​បន្ទូល​នេះ?

សូមមើលជំពូក ចម្លង




អេម៉ុស 3:8
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ពួក​អ្នក​ដែល​ត្រូវ​បញ្ជាន់ ជា​គ្រាប់​ពូជ​នៅ​ទី‌លាន​របស់​យើង​អើយ សេចក្ដី​ដែល​បាន​ឮ​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល នោះ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ហើយ។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច្នេះ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​នឹង​យាង​ចុះ​មក​ច្បាំង​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​លើ​ទី​ទួល​នៃ​ភ្នំ​នោះ ប្រៀប​ដូច​ជា​សិង្ហ និង​កូន​វា ដែល​គ្រហឹម​ពី​លើ​រំពា ទោះ​បើ​គេ​ហៅ​ពួក​គង្វាល​ជា​ច្រើន​មក​បង្ក្រាប​វា​ក៏​ដោយ តែ​វា​មិន​ភ័យ​ខ្លាច ដោយ​ឮ​សំឡេង​គេ ឬ​ក្រាប​ចុះ ដោយ​ព្រោះ​សូរ​យុក‌យាក់​របស់​គេ​ឡើយ។


ប្រសិន​បើ​ទូល‌បង្គំ​សម្រេច​ថា មិន​និយាយ​ដំណាល​ពី​ព្រះ‌អង្គ ឬ​និយាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អង្គ​ទៀត នោះ​នៅ​ក្នុង​ចិត្ត​ទូល‌បង្គំ កើត​មាន​ដូច​ជា​ភ្លើង​ឆេះ ដែល​កប់​នៅ​ក្នុង​ឆ្អឹង​របស់​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ក៏​នឿយ​ហត់​ដោយ​ខំ​ទ្រាំ​ទប់ ទាល់​តែ​ទ្រាំ​មិន​បាន​ទៀត។


ហោរា​យេរេមា​ក៏​ជម្រាប​ដល់​ពួក​ចៅ‌ហ្វាយ និង​ជន​ទាំង​អស់​ថា៖ ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ថ្លែងទំនាយ​ប្រាប់​គ្រប់​ពាក្យ​ដែល​អ្នក​រាល់​គ្នា​បាន​ឮ ទាស់​នឹង​ព្រះ‌វិហារ ហើយ​ទី​ក្រុង​នេះ។


នៅ​ថ្ងៃ​នោះ យើង​នឹង​ឲ្យ​ស្នែង​មួយ​ប៉ិច​ឡើង ដល់​ពួក​វង្ស​អ៊ីស្រា‌អែល ហើយ​យើង​នឹង​បើក​មាត់​អ្នក នៅ​កណ្ដាល​ពួក​គេ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត»។


លោក​ពោល​ថា ព្រះ‌យេហូវ៉ា​គ្រហឹម​ពី​ស៊ីយ៉ូន ហើយ​បញ្ចេញ​ព្រះ‌សូរ‌សៀង​ពី​ក្រុង​យេរូ‌សាឡិម នោះ​វាល​ស្មៅ​របស់​ពួក​គង្វាល​ក៏​សោក​សៅ ហើយ​កំពូល​ភ្នំ​កើមែល​ក៏​ហួត​ហែង​ទៅ។


ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​បង្ខំ​ឲ្យ​ពួក​ណាសារីត ផឹក​ស្រា ហើយ​បាន​ហាម​ដល់​ពួក​ហោរា​ថា "កុំ​ទាយ​ឡើយ"។


តើ​សិង្ហ​គ្រហឹម​នៅ​ក្នុង​ព្រៃ នៅ​ពេល​ចាប់​រំពា​មិន​ទាន់​បាន​ឬ? បើ​សិង្ហ​ស្ទាវ​ចាប់​មិន​បាន​អ្វី​សោះ តើ​វា​ស្រែក​ពី​ក្នុង​រូង​របស់​វា​ឬ?


ដ្បិត​យើង​ខ្ញុំ​មិន​អាច​ឈប់​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ និង​ឮ​នោះ​បាន​ឡើយ»។


«ចូរ​ទៅ​ឈរ​ក្នុង​ព្រះ‌វិហារ ហើយ​ប្រកាស​ឲ្យ​ប្រជា‌ជនស្ដាប់ គ្រប់​ទាំង​ព្រះ‌បន្ទូល​នៃ​ជីវិត​នេះ​ទៅ»។


ប៉ុន្ដែ លោក​ពេត្រុស និង​សាវក​ឯ​ទៀតឆ្លើយ​ឡើង​ថា៖ «យើង​ខ្ញុំ​ត្រូវ​តែ​ស្តាប់​បង្គាប់​ព្រះ ជា​ជាង​ស្ដាប់​បង្គាប់​មនុស្ស។


ដ្បិត​ទោះ​បើ​ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​មែន តែ​នោះ​មិន​មែន​ជា​ហេតុ​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ទេ ព្រោះ​ជា​កាតព្វ‌កិច្ច​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ខាន​មិន​បាន ហើយ​បើ​ខ្ញុំ​មិន​ប្រកាស​ដំណឹង​ល្អ​ទេ នោះ​វរ​ដល់​ខ្ញុំ​ហើយ។


ពេល​នោះ មាន​ចាស់​ទុំ​ម្នាក់​ពោល​មក​ខ្ញុំ​ថា៖ «កុំ​យំ​អី មើល៍! សិង្ហ​ដែល​កើត​ពី​កុល‌សម្ព័ន្ធ​យូដា ជា​ឫស‌កែវ​ព្រះបាទ​ដាវីឌ ទ្រង់​បាន​ឈ្នះ ហើយ​អាច​នឹង​បើក​ក្រាំង និង​បក​ត្រា​ទាំង​ប្រាំពីរ​នោះ​បាន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម