កុំឲ្យគេបញ្ឆោតខ្លួន ដោយទុកចិត្តនឹងសេចក្ដីអសារឥតការឡើយ ដ្បិតយ៉ាងនោះ សេចក្ដីអសារឥតការ នឹងបានជារង្វាន់ដល់គេ។
សុភាសិត 24:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតនឹងគ្មានរង្វាន់ណា ឲ្យដល់មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ឡើយ ហើយចង្កៀងរបស់មនុស្សកោងកាច នឹងត្រូវរលត់ទៅ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតមនុស្សពាលគ្មានអនាគតទេ ហើយចង្កៀងរបស់មនុស្សអាក្រក់នឹងត្រូវបានពន្លត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សអាក្រក់គ្មានអនាគតភ្លឺស្វាងទេ ជីវិតរបស់គេប្រៀបដូចជាចង្កៀងរលត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតនឹងគ្មានរង្វាន់ណា ឲ្យដល់មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ឡើយ ហើយចង្កៀងរបស់មនុស្សកោងកាច នឹងត្រូវរលត់ទៅ។ អាល់គីតាប មនុស្សអាក្រក់គ្មានអនាគតភ្លឺស្វាងទេ ជីវិតរបស់គេប្រៀបដូចជាចង្កៀងរលត់។ |
កុំឲ្យគេបញ្ឆោតខ្លួន ដោយទុកចិត្តនឹងសេចក្ដីអសារឥតការឡើយ ដ្បិតយ៉ាងនោះ សេចក្ដីអសារឥតការ នឹងបានជារង្វាន់ដល់គេ។
តើប៉ុន្មានដងហើយ ដែលចង្កៀងរបស់មនុស្សអាក្រក់រលត់? តើប៉ុន្មានដងហើយ ដែលមានសេចក្ដីលំបាកកើតដល់គេ? តើប៉ុន្មានដងហើយ ដែលព្រះចែកសេចក្ដីវេទនា ដោយសេចក្ដីក្រោធរបស់ព្រះអង្គ?
សូមព្រះអង្គបង្អុរភ្លៀងជាអន្ទាក់ មកលើមនុស្សអាក្រក់ គឺជាភ្លើងឆេះ និងស្ពាន់ធ័រ ហើយខ្យល់ក្តៅក្រហាយ នឹងបានជាចំណែកក្នុងពែងរបស់គេ។
មនុស្សអាក្រក់នឹងត្រូវវិលទៅរក ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ គឺគ្រប់ទាំងសាសន៍ដែលភ្លេចព្រះ។
អ្នកណាដែលមានចិត្តវៀច មិនដែលបានសេចក្ដីល្អទេ ហើយអ្នកណាដែលមានអណ្ដាតចចើង នោះរមែងធ្លាក់ទៅក្នុងសេចក្ដីអន្តរាយ។
អ្នកណាដែលប្រទេចផ្ដាសាឪពុកម្តាយ ចង្កៀងរបស់អ្នកនោះនឹងត្រូវពន្លត់ នៅក្នុងទីងងឹតសូន្យសុង។
ឫកខ្ពស់ និងចិត្តអំនួត គឺជាចង្កៀងជារបស់មនុស្សអាក្រក់ នោះហៅថាជាអំពើបាបទាំងអស់។
វេទនាដល់មនុស្សអាក្រក់គេ នឹងត្រូវសេចក្ដីទុក្ខព្រួយ ដ្បិតការដែលដៃគេបានធ្វើនោះ នឹងបានសងដល់គេវិញ។
ស្ត្រីល្ងង់និយាយទៅស្ត្រីមានគំនិតថា "សូមចែកប្រេងឲ្យយើងខ្លះផង ព្រោះចង្កៀងរបស់យើងចង់រលត់ហើយ"
ប៉ុន្តែ អស់អ្នកដែលត្រូវទទួលព្រះរាជ្យ បែរជាត្រូវបោះទៅក្នុងសេចក្តីងងឹតខាងក្រៅ ដែលនៅទីនោះនឹងយំសោក ហើយសង្កៀតធ្មេញ»។
គេជារលកសមុទ្រដ៏កំណាច ដែលបក់បោកបែកពពុះជាសេចក្ដីអាម៉ាស់ ជាផ្កាយវង្វេងទិស ដែលបម្រុងឲ្យនៅក្នុងទីងងឹតសូន្យឈឹងអស់កល្បជានិច្ច។