ដាវីឌមានប្រសាសន៍ថា៖ «សូមឲ្យឈាមរបស់អ្នកធ្លាក់លើក្បាលអ្នកវិញចុះ ដ្បិតមាត់អ្នកបានធ្វើបន្ទាល់ទាស់នឹងខ្លួនឯងថា "ខ្ញុំបានសម្លាប់មនុស្សដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង"»។
សាស្តា 10:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពាក្យដែលចេញពីមាត់ របស់មនុស្សមានប្រាជ្ញា នោះសុទ្ធតែប្រកបដោយគុណ តែបបូរមាត់របស់មនុស្សល្ងីល្ងើនឹងពន្លិចខ្លួនវិញ ព្រះគម្ពីរខ្មែរសាកល ពាក្យសម្ដីពីមាត់របស់មនុស្សមានប្រាជ្ញា ប្រកបដោយសេចក្ដីសន្ដោស រីឯបបូរមាត់របស់មនុស្សល្ងង់ បំផ្លាញខ្លួនឯងវិញ—— ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពាក្យសម្ដីរបស់អ្នកប្រាជ្ញរមែងធ្វើឲ្យអ្នកដទៃពេញចិត្ត តែពាក្យសម្ដីរបស់មនុស្សល្ងីល្ងើរមែងបណ្ដាលឲ្យខ្លួនវិនាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពាក្យដែលចេញពីមាត់របស់មនុស្សមានប្រាជ្ញា នោះសុទ្ធតែប្រកបដោយគុណ តែបបូរមាត់របស់មនុស្សល្ងីល្ងើនឹងពន្លិចខ្លួនវិញ អាល់គីតាប ពាក្យសំដីរបស់អ្នកប្រាជ្ញរមែងធ្វើឲ្យអ្នកដទៃពេញចិត្ត តែពាក្យសំដីរបស់មនុស្សល្ងីល្ងើរមែងបណ្ដាលឲ្យខ្លួនវិនាស។ |
ដាវីឌមានប្រសាសន៍ថា៖ «សូមឲ្យឈាមរបស់អ្នកធ្លាក់លើក្បាលអ្នកវិញចុះ ដ្បិតមាត់អ្នកបានធ្វើបន្ទាល់ទាស់នឹងខ្លួនឯងថា "ខ្ញុំបានសម្លាប់មនុស្សដែលព្រះយេហូវ៉ាបានចាក់ប្រេងតាំង"»។
ប៉ុន្តែ ខ្ញុំនឹងបញ្ចេញពាក្យចម្រើនកម្លាំង ដល់អ្នករាល់គ្នាវិញ ហើយបបូរមាត់ខ្ញុំនឹងរកបន្ធូរទុក្ខ របស់អ្នករាល់គ្នា។
៙ រីឯក្បាលនៃអស់អ្នកដែលឡោមព័ទ្ធទូលបង្គំ សូមឲ្យអំពើអាក្រក់នៃបបូរមាត់របស់គេ បានធ្លាក់ទៅលើគេវិញទៅ!
៙ មាត់របស់មនុស្សសុចរិត ពោលចេញជាប្រាជ្ញា ហើយអណ្ដាតរបស់គេ ស្រដីចេញជាពាក្យយុត្តិធម៌។
អ្នកណាដែលមិចភ្នែក រមែងនាំឲ្យកើតទុក្ខ រីឯមនុស្សល្ងីល្ងើដែលមានមាត់រពឹស នឹងឈានទៅរកសេចក្ដីអន្តរាយ។
អ្នកដែលមានចិត្តប្រកបដោយប្រាជ្ញា នោះតែងទទួលបង្គាប់ តែមនុស្សល្ងីល្ងើដែលមានមាត់រពឹស នោះនឹងត្រូវដួលវិញ។
មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ តែសម្ដីរបស់មនុស្សមានប្រាជ្ញាជាថ្នាំផ្សះវិញ។
អណ្ដាតរបស់មនុស្សមានប្រាជ្ញា ថ្លែងប្រាប់ពីចំណេះដឹង តែមាត់របស់មនុស្សខ្លៅ បង្ហូរចេញជាសេចក្ដីចម្កួត។
មនុស្សរមែងមានអំណរ ដោយពាក្យឆ្លើយរបស់ខ្លួន ហើយពាក្យមួយម៉ាត់ដែលនឹងពោលត្រូវពេល នោះល្អណាស់ហ្ន៎។
សាក្សីភូតភរនឹងមិនរួចចាកទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហក ក៏គេចមិនរួចដែរ។
អ្នកណាដែលស្រឡាញ់សេចក្ដីបរិសុទ្ធ ហើយមានបបូរមាត់ប្រកបដោយគុណដ៏ល្អ ស្តេចនឹងសូមអ្នកនោះធ្វើជាមិត្តសម្លាញ់។
បន្លាមុតចូលក្នុងដៃរបស់មនុស្សស្រវឹង ជាយ៉ាងណា នោះពាក្យសុភាសិតនៅក្នុងមាត់មនុស្សល្ងីល្ងើ ក៏យ៉ាងនោះដែរ
ពាក្យរបស់មនុស្សមានប្រាជ្ញា ធៀបដូចជាជន្លួញ ហើយពាក្យរបស់ពួកអ្នកដែលប្រមូលកត់ទុកពាក្យប្រាជ្ញនោះ ក៏ដូចជាដែកគោលបោះភ្ជាប់ ជាពាក្យដែលមកពីគង្វាលតែម្នាក់
កុំឲ្យចិត្តឯងរហ័សពេក ក៏កុំឲ្យមាត់ឯងពោលឥតបើគិតនៅចំពោះព្រះឡើយ ដ្បិតព្រះគង់នៅឯស្ថានសួគ៌ ហើយឯងនៅផែនដីទេ ដូច្នេះ អ្នកត្រូវមានសម្ដីតិចវិញ។
កុំបើកមាត់ឯងបណ្ដាលឲ្យរូបសាច់ឯងធ្វើបាបឡើយ ក៏កុំឲ្យពោលនៅមុខទេវតាថា នេះជាការច្រឡំទេ តើចង់ឲ្យព្រះមានសេចក្ដីក្រោធ ដោយសំឡេងឯង ហើយបំផ្លាញការនៃដៃឯងធ្វើឬ?
ការដែលស្តាប់ពាក្យរបស់មនុស្ស មានប្រាជ្ញានៅក្នុងទីស្ងាត់ នោះវិសេសជាងសម្រែករបស់អ្នក ដែលគ្រប់គ្រងលើពួកមនុស្សល្ងីល្ងើ។
មនុស្សល្អ តែងបញ្ចេញសេចក្តីល្អ ពីកំណប់ដ៏ល្អដែលមានក្នុងចិត្ត រីឯមនុស្សអាក្រក់ ក៏តែងបញ្ចេញសេចក្តីអាក្រក់ ពីកំណប់អាក្រក់របស់គេដែរ។
ព្រះរាជាមានរាជឱង្ការទៅអ្នកនោះថា "នែ៎បាវបម្រើអាក្រក់! យើងនឹងដាក់ទោសអ្នក តាមសម្ដីរបស់អ្នក។ ចុះបើអ្នកថា យើងជាមនុស្សប្រិតប្រៀប ទាំងប្រមូលយកអ្វីដែលយើងមិនបានដាក់ ហើយច្រូតអ្វីដែលយើងមិនបានសាបព្រោះ
គ្រប់គ្នាស្ងើចសរសើរព្រះអង្គ ហើយមានសេចក្ដីអស្ចារ្យក្នុងចិត្តនឹងព្រះបន្ទូលប្រកបដោយព្រះគុណ ដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ ហើយគេនិយាយថា៖ «តើអ្នកនេះមិនមែនជាកូនយ៉ូសែបទេឬ?»
មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អៗ សម្រាប់ស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់។
ចូរឲ្យពាក្យសម្ដីរបស់អ្នករាល់គ្នាបានប្រកបដោយព្រះគុណជានិច្ច ទាំងបង់អំបិលផង ដើម្បីឲ្យដឹងថា អ្នករាល់គ្នាគួរឆ្លើយដល់មនុស្សគ្រប់គ្នាយ៉ាងណា។