សាស្តា 5:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 កុំបើកមាត់ឯងបណ្ដាលឲ្យរូបសាច់ឯងធ្វើបាបឡើយ ក៏កុំឲ្យពោលនៅមុខទេវតាថា នេះជាការច្រឡំទេ តើចង់ឲ្យព្រះមានសេចក្ដីក្រោធ ដោយសំឡេងឯង ហើយបំផ្លាញការនៃដៃឯងធ្វើឬ? សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល6 កុំឲ្យមាត់របស់អ្នក ធ្វើឲ្យរូបកាយរបស់អ្នកប្រព្រឹត្តបាបឡើយ ក៏កុំពោលនៅចំពោះអ្នកនាំសារថា នេះជាការយល់ច្រឡំដែរ។ ម្ដេចក៏ត្រូវឲ្យព្រះទ្រង់ព្រះពិរោធនឹងសំឡេងរបស់អ្នក ហើយបំផ្លាញកិច្ចការនៃដៃរបស់អ្នកដូច្នេះ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 កុំបណ្តោយឲ្យមាត់របស់អ្នក នាំខ្លួនអ្នកទាំងមូលឲ្យមានទោស ហើយដោះសាជាមួយបូជាចារ្យ*ថាអ្នកបានបន់ដោយច្រឡំឡើយ។ ធ្វើដូច្នេះ ព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ព្រោះតែពាក្យសម្ដីរបស់អ្នក ហើយព្រះអង្គរំលាយកិច្ចការដែលអ្នកបានធ្វើ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 កុំបើកឲ្យមាត់ឯងបណ្តាលឲ្យរូបសាច់ឯងធ្វើបាបឡើយ ក៏កុំឲ្យពោលនៅមុខទេវតាថា នេះជាការច្រឡំទេ តើចង់ឲ្យព្រះមានសេចក្ដីខ្ញាល់ ដោយសំឡេងឯង ហើយបំផ្លាញការនៃដៃឯងធ្វើអី សូមមើលជំពូកអាល់គីតាប6 កុំបណ្តោយឲ្យមាត់របស់អ្នក នាំខ្លួនអ្នកទាំងមូលឲ្យមានទោស ហើយដោះសាជាមួយអ៊ីមុាំថាអ្នកបានសន្យាដោយច្រឡំឡើយ។ ធ្វើដូច្នេះអុលឡោះខឹង ព្រោះតែពាក្យសំដីរបស់អ្នក ហើយទ្រង់រំលាយកិច្ចការដែលអ្នកបានធ្វើ។ សូមមើលជំពូក |
«មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅ ដើម្បីរៀបចំផ្លូវនៅមុខយើង។ ព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលក្នុងព្រះវិហាររបស់ព្រះអង្គភ្លាម ឯទូតដែលនាំសេចក្ដីសញ្ញាមក ជាសេចក្ដីសញ្ញាដែលអ្នករាល់គ្នាចង់បាននោះ មើល៍! ព្រះអង្គនឹងយាងមក នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។