ចូរថ្លែងប្រាប់ថា មនុស្សសុចរិត នឹងបានសេចក្ដីសុខ ដ្បិតគេនឹងទទួលផលនៃការដែលគេប្រព្រឹត្ត។
សាការី 6:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកពួកអ្នកដែលនៅឆ្ងាយ គេនឹងមកជួយស្អាងព្រះវិហារនៃព្រះយេហូវ៉ាដែរ នោះឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារបានចាត់ខ្ញុំមករកអ្នករាល់គ្នាមែន ហើយការនេះនឹងកើតមកមែន បើឯងរាល់គ្នាព្យាយាមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះរបស់ឯងរាល់គ្នា។ ព្រះគម្ពីរខ្មែរសាកល ចំណែកឯពួកអ្នកដែលនៅឆ្ងាយនឹងមក ហើយសាងសង់ព្រះវិហាររបស់ព្រះយេហូវ៉ាដែរ’។ នោះអ្នករាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពលបរិវារបានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា ហើយការនេះនឹងកើតឡើង ប្រសិនបើអ្នករាល់គ្នាស្ដាប់ដោយប្រុងប្រយ័ត្នតាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នករាល់គ្នា”៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលបែកខ្ញែកទៅស្រុកឆ្ងាយនឹងនាំគ្នាវិលមកវិញ ដើម្បីបំពេញការងារសង់ព្រះវិហាររបស់ព្រះអម្ចាស់”។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា ព្រះអម្ចាស់នៃពិភពទាំងមូលពិតជាចាត់ខ្ញុំឲ្យមករកអ្នករាល់គ្នាមែន។ ហេតុការណ៍នេះនឹងសម្រេចជារូបរាង ប្រសិនបើអ្នករាល់គ្នាធ្វើតាមព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាដោយចិត្តស្មោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកពួកអ្នកដែលនៅឆ្ងាយ គេនឹងមកជួយស្អាងព្រះវិហារនៃព្រះយេហូវ៉ាឡើងដែរ នោះឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បានចាត់ឲ្យអញមកឯឯង ហើយការនេះនឹងកើតមកមែន បើឯងរាល់គ្នាព្យាយាមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង។ អាល់គីតាប អស់អ្នកដែលបែកខ្ញែកទៅស្រុកឆ្ងាយនឹងនាំគ្នាវិលមកវិញ ដើម្បីបំពេញការងារសង់ម៉ាស្ជិទរបស់អុលឡោះតាអាឡា”។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលពិតជាចាត់ខ្ញុំឲ្យមករកអ្នករាល់គ្នាមែន។ ហេតុការណ៍នេះនឹងសម្រេចជារូបរាង ប្រសិនបើអ្នករាល់គ្នាធ្វើតាមបន្ទូលរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាដោយចិត្តស្មោះ»។ |
ចូរថ្លែងប្រាប់ថា មនុស្សសុចរិត នឹងបានសេចក្ដីសុខ ដ្បិតគេនឹងទទួលផលនៃការដែលគេប្រព្រឹត្ត។
មើល៍! ពួកនេះនឹងមកពីទីឆ្ងាយ ហើយមើល៍! ពួកនោះនឹងមកពីទិសខាងជើង និងពីទិសខាងលិច ហើយមួយនេះមកពីស្រុកស៊ីយេន ។
គឺយើងដែលបង្កើតពាក្យចេញពីបបូរមាត់ ព្រះយេហូវ៉ាមានព្រះបន្ទូលថា សូមសេចក្ដីសុខ សេចក្ដីសុខ ដល់អ្នកណាដែលនៅឆ្ងាយ ហើយដល់អ្នកដែលនៅជិតផង យើងនឹងប្រោសគេឲ្យជា។
ពួកសាសន៍ដទៃនឹងសង់កំផែងអ្នកឡើង ហើយស្តេចទាំងប៉ុន្មាននឹងគោរពដល់អ្នក ដ្បិតទោះបើយើងបានវាយអ្នក ក្នុងពេលដែលមានសេចក្ដីក្រោធក៏ដោយ តែយើងបានអាណិតដល់អ្នក ក្នុងគ្រាដែលផ្តល់ព្រះគុណ។
គឺយើងបានបង្គាប់សេចក្ដីនេះដល់គេវិញថា ចូរស្តាប់តាមពាក្យយើង នោះយើងនឹងធ្វើជាព្រះដល់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាប្រជារាស្ត្ររបស់យើង អ្នករាល់គ្នាត្រូវដើរតាមផ្លូវដែលយើងបង្គាប់អ្នកគ្រប់ជំពូក ដើម្បីឲ្យអ្នកបានសេចក្ដីសុខ។
មនុស្សទាំងឡាយអើយ ចូរនៅស្ងៀមចំពោះព្រះយេហូវ៉ាចុះ ដ្បិតព្រះអង្គបានតើនឡើង ចេញពីទីលំនៅបរិសុទ្ធរបស់ព្រះអង្គហើយ។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ «បើអ្នកដើរតាមផ្លូវរបស់យើង ហើយរក្សាបញ្ញើររបស់យើង នោះអ្នកនឹងជាអ្នកគ្រប់គ្រងលើវិហាររបស់យើង ព្រមទាំងរក្សាទីលានរបស់យើង យើងនឹងឲ្យអ្នកបានចូលក្នុងពួកដែលនៅទីនេះដែរ។
ត្រូវប្រាប់លោកថា ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ មើល៍! មនុស្សដែលឈ្មោះថា លំពង់ និងពន្លកដុះឡើងពីកន្លែងរបស់ខ្លួន ហើយនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ា
ដ្បិតសេចក្តីសន្យានោះ គឺសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា ព្រមទាំងអស់អ្នកដែលនៅឆ្ងាយដែរ គឺដល់អស់អ្នកណាដែលព្រះអម្ចាស់ជាព្រះរបស់យើងត្រាស់ហៅ»។
តែឥឡូវនេះបានសម្ដែងឲ្យគ្រប់ទាំងសាសន៍ដឹង ដោយសារគម្ពីរហោរា តាមសេចក្ដីបង្គាប់របស់ព្រះដែលគង់នៅអស់កល្បជានិច្ច ដើម្បីឲ្យគេស្ដាប់បង្គាប់តាមជំនឿ
ពេលអ្នកស្តាប់តាមព្រះសូរសៀងរបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដើម្បីកាន់តាមបទបញ្ជា និងច្បាប់របស់ព្រះអង្គ ដែលបានកត់ទុកក្នុងគម្ពីរក្រឹត្យវិន័យនេះ គឺនៅពេលអ្នកបែរមករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ ឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក»។