Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 30:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ពេល​អ្នក​ស្តាប់​តាម​ព្រះ‌សូរ​សៀង​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដើម្បី​កាន់​តាម​បទ​បញ្ជា និង​ច្បាប់​របស់​ព្រះ‌អង្គ ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ គឺ​នៅ​ពេល​អ្នក​បែរ​មក​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​វិញ ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​របស់​អ្នក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ក៏​ប៉ុន្តែ អ្នក​ត្រូវ​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក ដោយ​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​របស់​ព្រះអង្គ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នៃ​ក្រឹត្យ‌វិន័យ​នេះ ហើយ​ត្រូវ​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 គឺ​បើ​ឯង​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​កាន់​តាម​អស់​ទាំង​ច្បាប់ នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រិត្យ‌វិន័យ​នេះ គឺ​បើ​ឯង​បែរ​មក​ឯ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​វិញ ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង។

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ក៏​ប៉ុន្តែ អ្នក​ត្រូវ​ស្តាប់​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ្នក ដោយ​កាន់​តាម​បទ​បញ្ជា និង​ហ៊ូកុំ​របស់​ទ្រង់ ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នៃ​ហ៊ូកុំ​នេះ ហើយ​ត្រូវ​វិល​មក​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 30:10
17 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​បើ​អ្នក​រាល់​គ្នា​ត្រឡប់​មក​រក​យើងវិញ ហើយ​កាន់ និង​ប្រព្រឹត្ត​តាម​បទ​បញ្ជា​របស់​យើង នោះ​ទោះ​បើ​ពួក​និរទេស​របស់​អ្នក​បាន​ខ្ចាត់‌ខ្ចាយ ទៅ​នៅ​ដល់​ជើង​មេឃ​បំផុត​ក៏​ដោយ ក៏​យើង​នឹង​ប្រមូល​គេ​ពីទី​នោះ ហើយ​នាំ​គេ​មក​ឯ​កន្លែង​ដែល​យើង​បាន​ជ្រើស​រើស ដើម្បី​ឲ្យ​ឈ្មោះ​របស់​យើង​តាំង​ជាប់​នៅទី​នោះ"។


តែ​មនុស្ស​ទុច្ចរិត បើ​បែរ​ចេញ​ពី​អស់​ទាំង​អំពើ​បាប​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​រក្សា​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់​វិញ អ្នក​នោះ​នឹងមាន​ជីវិត​រស់​នៅ ឥត​ត្រូវ​ស្លាប់​ឡើយ។


ចូរ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​បាន​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ ប្រាកដ​ជា​យើង​មិន​រីក‌រាយ​ចំពោះ​សេចក្ដី​ស្លាប់​របស់​មនុស្ស​អាក្រក់​ឡើយ គឺ​ចូល​ចិត្ត​ឲ្យ​គេ​លះ​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​មាន​ជីវិត​រស់ ចូរ​អ្នក​រាល់​គ្នា​បែរ​មក ចូរ​បែរ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ចុះ។ ដ្បិត​ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ហេតុ​អ្វី​បាន​ជា​ចង់​ស្លាប់?


មួយ​ទៀត បើ​កាល​ណា​យើង​ប្រាប់​ដល់​មនុស្ស​អាក្រក់​ថា អ្នក​នឹង​ត្រូវ​ស្លាប់ បើ​គេ​បែរ​ចេញ​ពី​អំពើ​បាប​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​សេចក្ដី​ដែល​ទៀង​ត្រង់ ហើយ​ត្រឹម‌ត្រូវ​វិញ


កាល​ណា​មនុស្ស​អាក្រក់​បែរ​ចេញ​ពី​សេចក្ដី​អាក្រក់​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​តាម​សេចក្ដី​ទៀត​ត្រង់ ហើយ​ត្រឹម‌ត្រូវ​វិញ នោះ​គេ​នឹង​រស់​នៅ​ដោយ‌សារ​អំពើ​នោះ។


ចំណែក​ពួក​អ្នក​ដែល​នៅ​ឆ្ងាយ គេ​នឹង​មក​ជួយ​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បាន​ចាត់​ខ្ញុំ​មក​រក​អ្នករាល់​គ្នា​មែន ហើយ​ការ​នេះ​នឹង​កើត​មក​មែន បើ​ឯង​រាល់​គ្នា​ព្យាយាម​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ឯង​រាល់​គ្នា។


គឺ​ទូល​បង្គំ​បាន​ប្រាប់​អស់​អ្នក​ដែល​នៅ​ក្រុង​ដាម៉ាស​មុន​គេ បន្ទាប់មក នៅ​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា​ទាំង​មូល ហើយ​ដល់​សាសន៍​ដទៃ​ដែរ ដើម្បី​ឲ្យ​គេ​ប្រែ​ចិត្ត ហើយ​ងាក​បែរ​មក​រក​ព្រះ ទាំង​ប្រព្រឹត្ត​អំពើដែល​បង្ហាញ​ពី​ការ​ប្រែ​ចិត្ត​ផង។


ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​វិល​មករក​ព្រះ​វិញ​ចុះ ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់​គ្នា​បាន​លុប​ចេញ


ព្រោះ​ការ​កាត់​ស្បែក​មិន​សំខាន់​អ្វី​ទេ ហើយ​ការ​មិន​កាត់​ស្បែក នោះ​ក៏​មិន​សំខាន់​អ្វី​ដែរ តែ​ដែល​សំខាន់​គឺ​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ​វិញ។


ព្រះ‌យេហូវ៉ា​នឹង​ញែក​អ្នក​នោះ ចេញ​ពី​គ្រប់​កុល‌សម្ព័ន្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល សម្រាប់​សេចក្ដី​អាក្រក់ តាម​អស់​ទាំង​ពាក្យ​បណ្ដា‌សា​នៃ​សេចក្ដី‌សញ្ញា​ដែល​ចែង​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ។


«បទ​បញ្ជា​ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ មិន​មែន​ហួស​កម្លាំង​អ្នក​ទេ ក៏​មិន​មែន​នៅ​ឆ្ងាយ​ដែរ។


រួច​វិល​ត្រឡប់​មក​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​វិញ គឺ​ទាំង​អ្នក និង​កូន​ចៅ​របស់​អ្នក ហើយ​ស្តាប់​តាម​ព្រះ​សូរ​សៀង​របស់​ព្រះ‌អង្គ ក្នុង​គ្រប់​ទាំង​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​របស់​អ្នក


អ្នក​នឹង​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះ‌យេហូវ៉ា​វិញ ហើយ​ប្រព្រឹត្ត​តាម​គ្រប់​ទាំងប​ទបញ្ជា​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។


ប៉ុន្តែ នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​អ្នក​នឹង​រក​ព្រះ‌អង្គ​ឃើញ ប្រសិន‌បើ​អ្នក​ស្វែង​រក​ព្រះ‌អង្គ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​របស់​អ្នក ។


អ្នក​ត្រូវ​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង និង​អស់​ពី​កម្លាំង​របស់​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម