សាការី 6:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ឯមកុដនោះសម្រាប់ហេលេម ថូប៊ីយ៉ា យេដាយ៉ា ហើយសម្រាប់ហិន ជាកូនសេផានា ទុកជាទីរំឭកនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល14 រីឯមកុដនោះនឹងនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ទុកជាទីរលឹកដល់ហេលលេម ថូប៊ីយ៉ា យេដាយ៉ា និងហិនកូនរបស់សេផានា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 មកុដទាំងនេះត្រូវទុកនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ដើម្បីរំឭកដល់ហែលដាយ ថូប៊ីយ៉ា និងយេដាយ៉ា ព្រមទាំងហេន ជាកូនរបស់សេផានា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ឯមកុដនោះនឹងបានសំរាប់ហេលេម ថូប៊ីយ៉ា យេដាយ៉ា ហើយសំរាប់ហិន ជាកូនសេផានា ទុកជាទីរំឭក នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា សូមមើលជំពូកអាល់គីតាប14 មកុដទាំងនេះត្រូវទុកនៅក្នុងម៉ាស្ជិទរបស់អុលឡោះតាអាឡា ដើម្បីរំលឹកដល់ហែលដាយ ថូប៊ីយ៉ា និងយេដាយ៉ា ព្រមទាំងហេន ជាកូនរបស់សេផានា។ សូមមើលជំពូក |
អ្នករាល់គ្នាត្រូវប្រាប់គេថា នេះដោយព្រោះទឹកទន្លេយ័រដាន់ត្រូវបានកាត់ផ្តាច់ នៅខាងមុខហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា។ ពេលហិបនៃសេចក្ដីសញ្ញានោះបានឆ្លងទន្លេយ័រដាន់ ទឹកទន្លេយ័រដាន់ត្រូវបានកាត់ផ្តាច់។ ដូច្នេះ ថ្មទាំងនេះនឹងបានជាទីរំឭកដល់ប្រជាជនអ៊ីស្រាអែលរហូតតទៅ»។
ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលថា "យើងបានសន្យាដល់គ្រួសាររបស់អ្នក និងពូជពង្សបុព្វបុរសរបស់អ្នក ថាឲ្យដើរនៅមុខយើងជារៀងរហូត" តែឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលយ៉ាងនេះវិញថា "យើងបានបោះបង់គំនិតនោះចោលឆ្ងាយពីយើងទៅហើយ ព្រោះអស់អ្នកណាដែលលើកតម្កើងយើង នោះយើងនឹងតម្កើងអ្នកនោះឡើងដែរ ហើយអ្នកណាដែលមើលងាយដល់យើង នោះយើងក៏មិនរាប់អានដល់គេដែរ។