ក្រោយហេតុការណ៍ទាំងនោះមក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមក្នុងនិមិត្តមួយថា៖ «អាប់រ៉ាមអើយ កុំខ្លាចអ្វីឡើយ យើងជាខែលរបស់អ្នក អ្នកនឹងបានទទួលរង្វាន់ដ៏ធំក្រៃលែង»។
លោកុប្បត្តិ 31:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែឪពុករបស់អូនបានកេងប្រវ័ញ្ចបង ហើយបានផ្លាស់ប្ដូរឈ្នួលរបស់បងដប់ដងហើយ ក៏ប៉ុន្ដែ ព្រះទ្រង់មិនអនុញ្ញាតឲ្យគាត់ប្រទូស្ដនឹងបងទេ។ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ ឪពុករបស់ពួកអូនបានបោកបញ្ឆោតបង ហើយបានផ្លាស់ប្ដូរថ្លៃឈ្នួលរបស់បងដប់ដងហើយ ប៉ុន្តែព្រះមិនឲ្យគាត់ធ្វើអាក្រក់ដល់បងឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តែឪពុករបស់នាងបានកេងប្រវ័ញ្ចបង ដោយផ្លាស់ប្ដូរថ្លៃឈ្នួលរបស់បងដល់ទៅដប់ដង។ ក៏ប៉ុន្តែ ព្រះជាម្ចាស់មិនបណ្តោយឲ្យគាត់បោកប្រាស់បងបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះទ្រង់មិនព្រមបើកឱកាសឲ្យគាត់ប្រទូស្តចំពោះអញទេ អាល់គីតាប តែឪពុករបស់អូនបានកេងប្រវ័ញ្ចបង ដោយផ្លាស់ប្តូរថ្លៃឈ្នួលរបស់បងដល់ទៅដប់ដង។ ក៏ប៉ុន្តែ អុលឡោះមិនបណ្តោយឲ្យគាត់បោកប្រាស់បងបានឡើយ។ |
ក្រោយហេតុការណ៍ទាំងនោះមក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមក្នុងនិមិត្តមួយថា៖ «អាប់រ៉ាមអើយ កុំខ្លាចអ្វីឡើយ យើងជាខែលរបស់អ្នក អ្នកនឹងបានទទួលរង្វាន់ដ៏ធំក្រៃលែង»។
ពេលនោះ ព្រះទ្រង់មានព្រះបន្ទូលមកស្ដេចថា៖ «មែន យើងដឹងហើយថា អ្នកធ្វើការនេះដោយចិត្តស្អាតស្អំ ហើយយើងក៏បានឃាត់មិនឲ្យអ្នកប្រព្រឹត្តអំពើបាបទាស់នឹងយើងដែរ។ ហេតុនេះហើយបានជាយើងមិនឲ្យអ្នកប៉ះពាល់នាង។
លុះព្រឹកឡើង ស្រាប់តែឃើញថាជានាងលេអា លោកយ៉ាកុបពោលទៅកាន់លោកឡាបាន់ថា៖ «ម្តេចបានជាលោកឪពុកធ្វើដាក់ខ្ញុំដូច្នេះ? តើខ្ញុំបម្រើលោកឪពុកមិនមែនដើម្បីឲ្យបាននាងរ៉ាជែលទេឬ? ហេតុអ្វីបានជាលោកឪពុកបញ្ឆោតខ្ញុំ?»
ប៉ុន្តែ ព្រះទ្រង់បានមកពន្យល់សប្តិប្រាប់លោកឡាបាន់ ជាសាសន៍អើរ៉ាមនៅយប់នោះថា៖ «ចូរប្រយ័ត្ន កុំនិយាយអ្វីទៅយ៉ាកុបឡើយ ទោះល្អ ឬអាក្រក់ក្តី»។
ពុកមានអំណាចនឹងធ្វើបាបឯងបាន តែព្រះនៃឪពុករបស់ឯងមានព្រះបន្ទូលមកកាន់ពុកពីយប់មិញថា "ចូរប្រយ័ត្ន កុំនិយាយពាក្យអ្វីទៅយ៉ាកុបឡើយ ទោះល្អ ឬអាក្រក់ក្តី"។
ខ្ញុំបាននៅផ្ទះលោកឪពុកអស់ម្ភៃឆ្នាំនេះហើយ គឺខ្ញុំបានបម្រើលោកឪពុកដប់បួនឆ្នាំ ឲ្យបានកូនស្រីរបស់លោកឪពុកទាំងពីរនាក់ ហើយប្រាំមួយឆ្នាំទៀតឲ្យបានចៀមរបស់លោកឪពុក តែលោកឪពុកបានបំផ្លាស់ឈ្នួលខ្ញុំដប់ដងហើយ។
នៅពេលសាសន៍យូដាដែលរស់នៅក្បែរពួកគេមកដល់ គេប្រាប់យើងដល់ទៅដប់ដងថា៖ «គេនឹងឡើងមកពីគ្រប់ទីកន្លែងរបស់គេ ដើម្បីមកទាស់នឹងពួកយើង »។
តើព្រះអង្គមិនបានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងគ្រួ និងរបស់ដែលគាត់មានទាំងប៉ុន្មានផងទេឬ ព្រះអង្គបានប្រទានពរដល់ការដែលដៃគាត់ធ្វើ ទ្រព្យសម្បត្តិគាត់ក៏បានចម្រើនឡើងនៅលើផែនដី
មានដប់ដងហើយ ដែលអ្នករាល់គ្នាបានដៀលត្មះខ្ញុំ តើអ្នករាល់គ្នាមិនខ្មាសទេឬ ដែលធ្វើបាបខ្ញុំ?
ព្រះអង្គបានធ្វើរបងរាំងផ្លូវខ្ញុំ មិនឲ្យទៅណាបាន ក៏បានធ្វើឲ្យផ្លូវច្រករបស់ខ្ញុំប្រែជាងងឹត។
ដ្បិតព្រះយេហូវ៉ាស្រឡាញ់យុត្តិធម៌ ព្រះអង្គមិនបោះបង់ពួកបរិសុទ្ធ របស់ព្រះអង្គឡើយ។ ព្រះអង្គថែរក្សាគេជានិច្ច តែកូនចៅរបស់មនុស្សអាក្រក់នឹងត្រូវកាត់ចេញ។
នៅគ្រានោះ ស្រីប្រាំពីរនាក់ នឹងជាប់នៅជាមួយប្រុសម្នាក់ ដោយពោលថា៖ យើងនឹងបរិភោគអាហាររបស់យើង ហើយនឹងរកប្រដាប់ស្លៀកពាក់ ដោយខ្លួនយើងដែរ សូមតែឲ្យយើងបានឈ្មោះជាប្រពន្ធរបស់អ្នកចុះ ដើម្បីនឹងដោះសេចក្ដីដំណៀលចេញពីយើង។
ឯគ្រឿងសស្ត្រាវុធណាដែលគេធ្វើនោះ គ្មានណាមួយនឹងអាចទាស់នឹងអ្នកបានឡើយ ហើយអស់ទាំងអណ្ដាតណាដែលកម្រើក ទាស់នឹងអ្នកក្នុងរឿងក្តី នោះអ្នកនឹងកាត់ទោសឲ្យវិញ នេះហើយជាសេចក្ដីដែលពួកអ្នកបម្រើ របស់ព្រះយេហូវ៉ានឹងទទួលជាមត៌ក ហើយសេចក្ដីសុចរិតរបស់គេក៏មកពីយើង នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ក្នុងគ្រប់ទាំងរឿងខាងឯប្រាជ្ញា និងយោបល់ ដែលស្ដេចសួរដល់ពួកគេ នោះក៏ឃើញថា យុវជនទាំងនោះពូកែជាងពួកគ្រូមន្តអាគម និងគ្រូអង្គុយធម៌ទាំងប៉ុន្មាននៅក្នុងនគររបស់ស្ដេច មួយជាដប់។
កាលណាយើងបានផ្តាច់ស្បៀងអាហារពីអ្នករាល់គ្នាចេញ នោះស្ត្រីដប់នាក់នឹងដុតនំបុ័ងឲ្យអ្នកនៅក្នុងឡតែមួយ ហើយគេនឹងថ្លឹងនំបុ័ងឲ្យអ្នកបរិភោគ អ្នករាល់គ្នានឹងបរិភោគ តែមិនចេះឆ្អែតឡើយ ។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា នៅគ្រានោះ មនុស្សដប់នាក់ពីភាសាផ្សេងៗនឹងចាប់តោងជាយអាវរបស់សាសន៍យូដាម្នាក់ ដោយពាក្យថា "យើងខ្ញុំនឹងទៅជាមួយអ្នកដែរ ពីព្រោះយើងខ្ញុំបានឮថា ព្រះគង់ជាមួយឯងរាល់គ្នា"»។
ក្នុងចំណោមអ្នកទាំងនេះ ដែលបានឃើញសិរីល្អរបស់យើង ព្រមទាំងទីសម្គាល់ទាំងប៉ុន្មានដែលយើងបានធ្វើនៅស្រុកអេស៊ីព្ទ និងនៅទីរហោស្ថាននេះ តែគេបានល្បងលយើងដល់ទៅដប់ដង ហើយមិនបានស្ដាប់សំឡេងរបស់យើង