Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ពុក​មាន​អំណាច​នឹង​ធ្វើ​បាប​ឯង​បាន តែ​ព្រះ​នៃ​ឪពុក​របស់​ឯង​មាន​ព្រះ‌បន្ទូល​មក​កាន់​ពុក​ពី​យប់​មិញ​ថា "ចូរ​ប្រយ័ត្ន កុំ​និយាយ​ពាក្យ​អ្វី​ទៅ​យ៉ាកុប​ឡើយ ទោះ​ល្អ ឬ​អាក្រក់​ក្តី"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

29 យើង​មាន​សមត្ថភាព​ក្នុង​កណ្ដាប់ដៃ​របស់យើង​ដើម្បី​ធ្វើទុក្ខ​ឯង ប៉ុន្តែ​យប់មិញ ព្រះ​របស់​ឪពុក​ឯង​មានបន្ទូល​នឹង​យើង​ថា​: ‘ចូរ​ប្រយ័ត្ន​ខ្លួន កុំ​និយាយ​អ្វី​នឹង​យ៉ាកុប​ឡើយ ទោះ​ល្អ​ក្ដី អាក្រក់​ក្ដី’។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ពុក​មាន​អំណាច​អាច​ធ្វើ​ទោស​ឯង​រាល់​គ្នា​បាន តែ​ព្រះ​នៃ​ដូនតា​របស់​ឯង​រាល់​គ្នា​មាន​ព្រះ‌បន្ទូល​មក​កាន់​ពុក​ពី​យប់‌មិញ​ថា “ចូរ​ប្រយ័ត្ន! កុំ​និយាយ​អ្វី​ប៉ះ‌ពាល់​ដល់​យ៉ាកុប​ឡើយ ទោះ​បី​ល្អ ឬ​អាក្រក់​ក្ដី”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 អញ​មាន​អំណាច​នឹង​ធ្វើ​បាប​ឯង​បាន តែ​ព្រះ​នៃ​ឪពុក​ឯង ទ្រង់​មាន​បន្ទូល​នឹង​អញ​ពី​យប់​មិញ​ថា ចូរ​ប្រយ័ត កុំ​ឲ្យ​និយាយ​ពាក្យ​ណា ទោះ​ល្អ ឬ​អាក្រក់​នឹង​យ៉ាកុប​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ពុក​មាន​អំណាច​អាច​ធ្វើ​ទោស​ឯង​រាល់​គ្នា​បាន តែ​ម្ចាស់​នៃ​ដូន​តា​របស់​ឯង​រាល់​គ្នា មាន​បន្ទូល​មក​កាន់​ពុក​ពី​យប់​មិញ​ថា “ចូរ​ប្រយ័ត្ន! កុំ​និយាយ​អ្វី​ប៉ះ​ពាល់​ដល់​យ៉ាកកូប​ឡើយ ទោះ​បី​ល្អ ឬ​អាក្រក់​ក្តី”។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:29
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ឡាបាន់ និង​បេធូ‌អែល​ក៏តប​ទៅ​វិញ​ថា៖ «ហេតុ‌ការណ៍​នេះ​មក​ពី​ព្រះ‌យេហូវ៉ា​ហើយ យើង​មិន​អាច​និយាយ​ទៅ​កាន់​អ្នក​ថា​អាក្រក់ ឬ​ល្អ​បាន​ឡើយ។


ព្រះ‌យេហូវ៉ា​គង់​នៅ​ក្បែរ​លោក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ័ប្រា‌ហាំ​ជី​តា​អ្នក ហើយ​ជា​ព្រះ​របស់​អ៊ីសាក។ ដី​ដែល​អ្នក​ដេក​ពី​លើ​នេះ យើង​នឹង​ប្រគល់​ឲ្យ​អ្នក និង​ពូជ‌ពង្ស​របស់​អ្នក។


ប៉ុន្តែ ព្រះ‌ទ្រង់​បាន​មក​ពន្យល់​សប្តិ​ប្រាប់លោក​ឡាបាន់ ជា​សាសន៍​អើរ៉ាម​នៅ​យប់​នោះ​ថា៖ «ចូរ​ប្រយ័ត្ន កុំ​និយាយ​អ្វី​ទៅ​យ៉ាកុប​ឡើយ ទោះ​ល្អ ឬ​អាក្រក់​ក្តី»។


ប្រសិន‌បើ​ព្រះ​របស់​ឪពុក​ខ្ញុំ គឺ​ព្រះ​របស់​លោក​អ័ប្រា‌ហាំ និង​ព្រះ​ដែល​លោក​អ៊ីសាក​បាន​កោត​ខ្លាច ព្រះ‌អង្គ​មិន​បាន​គង់​នៅ​ខាង​ខ្ញុំ​ទេ នោះ​ប្រាកដ​ជា​លោក​ឪពុក​ឲ្យ​ខ្ញុំ​ត្រឡប់​មក​ដោយ​ដៃ​ទទេ​មិន​ខាន។ ព្រះ‌ទ្រង់​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ខ្ញុំ និង​ការ​នឿយ‌ហត់​ដែល​ដៃ​ខ្ញុំ​ធ្វើ ដូច្នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​បន្ទោស​លោក​ឪពុក​ពី​យប់​មិញ​នេះ»។


ហើយ​ប្រាប់​ពួក​នាង​ថា៖ «បង​ឃើញ​ឫក‌ពា​ឪពុក​របស់​អូន​ហាក់​ដូច​ជា​មិន​រាប់​រក​បង ដូច​ពី​មុន​ទៀត​ឡើយ។ ប៉ុន្ដែ ព្រះ​នៃ​ឪពុក​របស់​បង​បាន​គង់​នៅ​ជា‌មួយ​បង។


សូម​ព្រះ​របស់​លោក​អ័ប្រា‌ហាំ និង​ព្រះ​របស់​លោក​ណាឃរ ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​ពួក​លោក ធ្វើ​ជា​ចៅ​ក្រម​រវាង​យើង​ចុះ»។ ដូច្នេះ លោក​យ៉ាកុប​ក៏​ស្បថ​នឹង​ព្រះ ដែល​លោក​អ៊ីសាក​ជា​ឪពុក​របស់​លោក​គោរព​កោត​ខ្លាច


តែ​ឪពុក​របស់​អូន​បាន​កេងប្រវ័ញ្ច​បង ហើយ​បាន​ផ្លាស់​ប្ដូរ​ឈ្នួល​របស់​បង​ដប់​ដង​ហើយ ក៏​ប៉ុន្ដែ ព្រះ‌ទ្រង់​មិន​អនុញ្ញាត​ឲ្យ​គាត់​ប្រទូស្ដ​នឹង​បង​ទេ។


ប៉ុន្តែ អាប់សា‌ឡុម​មិន​បាន​មាន​រាជ‌ឱង្ការ​អ្វី​នឹង​អាំណូន ទោះ​ល្អ ឬ​អា‌ក្រក់​ក្តី ដ្បិត​ទ្រង់​ស្អប់​អាំណូន ដោយ​ព្រោះ​បាន​បង្ខូច​នាង​តាម៉ារ ជា​កនិដ្ឋា។


«ចូរ​អ្នក​រាល់​គ្នា​ប្រាប់​ដល់​ស្ដេច​ហេ‌សេ‌គា ជា​ស្តេច​យូដា​ដូច្នេះ​ថា "កុំ​ឲ្យ​ព្រះ​របស់​ព្រះករុណា ដែល​ព្រះករុណា​ទុក​ចិត្ត​នោះ បញ្ឆោត​ព្រះករុណា ដោយ​ថា ក្រុង​យេរូ‌សាឡិម​នឹង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​អាស‌ស៊ើរ​នោះ​ឡើយ។


ឱ​មនុស្ស​ខ្លាំង​ពូកែ​អើយ ហេតុ​អ្វី​បាន​ជា​អួត​ខ្លួន​ពី​អំពើ​អាក្រក់​ដូច្នេះ? ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។


ស្ដេច​មាន​រាជ​ឱង្ការ​មក​កាន់​ដានី‌យ៉ែល​ថា៖ «ប្រាកដ​មែន ព្រះ​របស់​លោក​ពិត​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ហើយ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ស្តេច មែន គឺ​ជា​ព្រះ​ដែល​សម្ដែង​ឲ្យ​យល់​ពី​អាថ៌‌កំបាំង ព្រោះ​លោក​បាន​សម្ដែង​ឲ្យ​យល់​ពី​អាថ៌‌កំបាំង​នេះ!»។


ព្រះ​បាទ​នេប៊ូ‌ក្នេសា​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ឲ្យ​ព្រះ​របស់​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ បាន​ប្រកប​ដោយ​ព្រះ‌ពរ ជា​ព្រះ​ដែល​បាន​ចាត់​ទេវតា​របស់​ព្រះ‌អង្គ ឲ្យ​មក​រំដោះ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ។ គេ​មិន​បាន​ធ្វើ​តាម​បញ្ជា​របស់​ស្តេច​ទេ តែ​សុខ​ចិត្ត​ប្រថុយ​ខ្លួន ជា​ជាង​គោរព​បម្រើ ឬ​ថ្វាយ‌បង្គំ​ព្រះ​ណា​ផ្សេង ក្រៅ​ពី​ព្រះ​របស់​ខ្លួន​ឡើយ។


កាល​ស្ដេច​យាង​ចូល​ទៅ​ជិត​រូង ទ្រង់​ក៏​ស្រែក​ហៅ​ដានី‌យ៉ែល ដោយ​សំឡេង​យ៉ាង​ក្ដុក‌ក្ដួល​ថា៖ «ឱ​ដានី‌យ៉ែល ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អើយ តើ​ព្រះ​របស់​លោក ដែល​លោក​គោរព​បម្រើ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ព្រះ‌អង្គ​អាច​សង្គ្រោះ​លោក​ឲ្យ​រួច​ពី​ពួក​សិង្ហ​បាន​ឬ​ទេ?»


យើង​ចេញ​បញ្ជា​ឲ្យ​មនុស្ស​ទាំង‌ឡាយ​ដែល​រស់​នៅ​ពាស​ពេញ​ក្នុង​អាណា‌ចក្រ​របស់​យើង​ទាំង​មូល ឲ្យ​ញាប់‌ញ័រ ហើយ​កោត​ខ្លាច នៅ​ចំពោះ​ព្រះ​របស់​ដានី‌យ៉ែល ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្មរស់ ក៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច រាជ្យ​របស់​ព្រះ‌អង្គ​នឹង​បំផ្លាញ​មិន​បាន​ឡើយ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ នៅ​ដរាប​គ្មាន​ទី​បញ្ចប់។


វេទនា​ដល់​ពួក​អ្នក​ដែល​គិត‌គូរ​អំពើ​ទុច្ចរិត ហើយ​បង្កើត​ការ​អាក្រក់ នៅ​លើ​ដំណេក​របស់​ខ្លួន លុះ​ព្រឹក​ភ្លឺ​ឡើង គេ​ធ្វើ​ការ​នោះ ព្រោះ​គេ​មាន​កម្លាំង​ដៃ​នឹង​ធ្វើ​បាន។


គាត់​តប​វិញ​ថា៖ «ព្រះ​អ​ម្ចាស់​អើយ! តើព្រះ‌អង្គ​ជា​នរណា?» ព្រះ‌អង្គ​មានព្រះ​បន្ទូល​ថា៖ «ខ្ញុំ​នេះ​ជា​យេស៊ូវ ដែល​អ្នក​បៀត​បៀន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម