Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 1:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ក្នុង​គ្រប់​ទាំង​រឿង​ខាង​ឯ​ប្រាជ្ញា និង​យោបល់ ដែល​ស្ដេច​សួរ​ដល់​ពួក‌គេ នោះ​ក៏​ឃើញ​ថា យុវជន​ទាំង​នោះ​ពូកែ​ជាង​ពួក​គ្រូ​មន្ត‌អាគម និង​គ្រូ​អង្គុយ​ធម៌​ទាំង​ប៉ុន្មាន​នៅ​ក្នុង​នគរ​របស់​ស្ដេច មួយ​ជា​ដប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 គ្រប់ទាំង​រឿង​ខាង​ប្រាជ្ញា និង​ការយល់ដឹង ដែល​ស្ដេច​បាន​សួរ​ពួកគេ នោះក៏​ឃើញថា​ពួកគេ​លើសជាង​អស់ទាំង​ពួក​គ្រូធ្មប់ និង​ពួក​ហោរ ដែល​នៅក្នុង​អាណាចក្រ​របស់ទ្រង់​ទាំងមូល ដប់​ដង​ទៅទៀត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ពេល​ស្ដេច​សាក​សួរ​អំពី​រឿង​អ្វីៗ​ទាំង​អស់ ដែល​ត្រូវ​ការ​តម្រិះ និង​ប្រាជ្ញា​ដ៏​ជ្រៅ​ជ្រះ យុវជន​ទាំង​បួន​នាក់​ពូកែ​ជាង​គ្រូ​មន្ត‌អាគម និង​ហោរា​ទាំង‌ឡាយ​ក្នុង​ព្រះ‌រាជា‌ណាចក្រ​ទាំង​មូល​ដប់​ដង​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ហើយ​ក្នុង​គ្រប់​ទាំង​រឿង​ខាង​ឯ​ប្រាជ្ញា នឹង​យោបល់ ដែល​ស្តេច​ទ្រង់​សួរ​ដល់​គេ នោះ​ក៏​ឃើញ​ថា គេ​វិសេស​ជាង​អស់​ទាំង​ពួក​គ្រូ​មន្ត‌អាគម ហើយ​នឹង​គ្រូ​អង្គុយ​ធម៌ ដែល​នៅ​គ្រប់​ក្នុង​អាណា​ខេត្ត​ទ្រង់​១​ជា​១០​សួន

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ពេល​ស្ដេច​សាក​សួរ​អំពី​រឿង​អ្វីៗ​ទាំង​អស់ ដែល​ត្រូវ​ការ​តម្រិះ និង​ប្រាជ្ញា​ដ៏​ជ្រៅ​ជ្រះ យុវជន​ទាំង​បួន​នាក់​ពូកែ​ជាង​គ្រូ​មន្ត‌អាគម និង​ហោរា​ទាំង‌ឡាយ​ក្នុង​ប្រទេស​ទាំង​មូល​ដប់​ដង​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 1:20
25 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ឪពុក​របស់​អូន​បាន​កេងប្រវ័ញ្ច​បង ហើយ​បាន​ផ្លាស់​ប្ដូរ​ឈ្នួល​របស់​បង​ដប់​ដង​ហើយ ក៏​ប៉ុន្ដែ ព្រះ‌ទ្រង់​មិន​អនុញ្ញាត​ឲ្យ​គាត់​ប្រទូស្ដ​នឹង​បង​ទេ។


លុះ​ព្រឹក​ឡើង ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​ខ្វល់​ខ្វាយ​ណាស់ ស្ដេច​ចាត់​គេ​ឲ្យ​ទៅ​ហៅ​ពួក​គ្រូ​ទាយ និង​ពួក​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីព្ទ​មក រួច​ផារ៉ោន​តំណាល​សប្ដិ​នោះ​ប្រាប់​ពួក‌គេ តែ​គ្មាន​អ្នក​ណា​ម្នាក់​អាច​កាត់​ស្រាយ​ថ្វាយ​ស្ដេច​បាន​ឡើយ។


នៅ​ពេល​សាសន៍​យូដា​ដែល​រស់‌នៅ​ក្បែរ​ពួក‌គេ​មក​ដល់ គេ​ប្រាប់​យើង​ដល់​ទៅដប់​ដង​ថា៖ «គេ​នឹង​ឡើង​មក​ពី​គ្រប់​ទី​កន្លែង​របស់​គេ ដើម្បី​មក​ទាស់​នឹង​ពួក​យើង »។


មាន​ដប់​ដង​ហើយ ដែល​អ្នក​រាល់​គ្នា​បាន​ដៀល‌ត្មះ​ខ្ញុំ តើ​អ្នក​រាល់​គ្នា​មិន​ខ្មាស​ទេឬ ដែល​ធ្វើ​បាប​ខ្ញុំ?


ទូល‌បង្គំ​មាន​យោបល់​ជាង​គ្រូ​ទាំង​ប៉ុន្មាន របស់​ទូល‌បង្គំ​ទៅ​ទៀត ដ្បិត​ទូល‌បង្គំ​សញ្ជឹង​គិត​ពី​សេចក្ដី​បន្ទាល់ របស់​ព្រះ‌អង្គ។


ពួក​គ្រូ​នៅ​ស្រុក​អេស៊ីព្ទ​ក៏​ធ្វើ​ដូច្នោះ ដោយ​ប្រើ​មន្ត​អាគម​របស់​គេ។ ដូច្នេះ ផារ៉ោន​នៅ​តែ​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង មិន​ព្រម​ស្តាប់​លោក​ទាំង​ពីរ​ឡើយ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។


ពេល​នោះ ពួក​គ្រូ​មន្ត​អាគម​ទូល​ផារ៉ោន​ថា៖ «នេះ​ជា​អង្គុលី​របស់​ព្រះ​ទេ!» ប៉ុន្ដែ ផារ៉ោន​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង មិន​ព្រម​ស្តាប់​លោក​ទាំង​ពីរ​សោះ ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក​ស្រាប់។


ប៉ុន្ដែ ពួក​គ្រូ​ក៏​ធ្វើ​ដូច្នោះ​ដែរ ដោយ​ប្រើ​មន្ត​អាគម​របស់​គេ ហើយ​ធ្វើ​ឲ្យ​មាន​កង្កែប​ឡើង​មក​លើ​ស្រុក​អេស៊ីព្ទ​ដូច​គ្នា។


គំនិត​របស់​សាសន៍​អេស៊ីព្ទ នឹង​សូន្យ​បាត់​នៅ​កណ្ដាល​គេ ហើយ​យើង​នឹង​បំផ្លាញ​សេចក្ដី​ប្រឹក្សា​របស់​គេ​ដែរ នោះ​គេ​នឹង​ទៅ​រក​រូប​ព្រះ គ្រូ​សន្ធាប់ គ្រូ​ខាប និង​ពួក​គ្រូ​គាថា​របស់​គេ


អ្នក​មាន​ប្រាជ្ញា​លើស​ជាង​ដានី‌យ៉ែល​ទៅ​ទៀត គ្មាន​ការ​សម្ងាត់​ណា ដែល​លាក់​កំបាំង​នឹង​អ្នក​សោះ។


រី​ឯ​យុវជន​ទាំង​បួន​នាក់​នោះ ព្រះ‌ទ្រង់​ប្រទាន​ឲ្យ​គេ​មាន​តម្រិះ មាន​ការ​ប៉ិន​ប្រសប់​ខាង​អក្សរ​សាស្ត្រ និង​មាន​ប្រាជ្ញា​គ្រប់​យ៉ាង ឯ​ដានី‌យ៉ែល​មាន​ការ​យល់​ដឹង​ក្នុង​ការ​កាត់​ស្រាយ​អស់​ទាំង​និមិត្ត និង​ការ​យល់‌សប្តិ។


ដូច្នេះ មាន​រាជ‌បញ្ជា​ចេញ​ទៅ ដើម្បី​យក​ពួក​អ្នក​ប្រាជ្ញ​ទៅ​សម្លាប់ ហើយ​គេ​ក៏​រក​ដានី‌យ៉ែល និង​គូ​កន​របស់​លោក ដើម្បី​យក​ទៅ​សម្លាប់​ដែរ។


ព្រះ‌អង្គ​ផ្លាស់​ប្ដូរ​ពេល​វេលា និង​រដូវ​កាល ព្រះ‌អង្គ​ដក​ស្តេច​ចេញ ហើយ​ក៏​តាំង​ស្តេច​ឡើង ព្រះ‌អង្គ​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញ និង​ចំណេះ​ដល់​អស់​អ្នក​ដែល​មាន​យោបល់។


ពេល​នោះ ដានី‌យ៉ែល​ទូល​តប​នៅ​ចំពោះ​ស្តេច​ថា៖ «សូម​ទុក​អំណោយ‌របស់​ព្រះ‌ករុណា ហើយ​សូម​ប្រទាន​រង្វាន់​របស់​ព្រះ​ករុណា​សម្រាប់​អ្នក​ដទៃ​វិញ​ចុះ តែ​ឯ​ទូល‌បង្គំ​វិញ ទូល​បង្គំ​នឹង​អាន​អក្សរ​នេះថ្វាយ​ព្រះ‌ករុណា ហើយ​ក៏​កាត់​ស្រាយ​ថ្វាយ​ព្រះ‌ករុណា​ដែរ។


ក្នុង​ចំណោម​អ្នក​ទាំង​នេះ ដែល​បាន​ឃើញ​សិរី‌ល្អ​របស់​យើង ព្រម​ទាំង​ទី​សម្គាល់​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ និង​នៅ​ទី​រហោ‌ស្ថាន​នេះ តែ​គេ​បាន​ល្បង​ល​យើង​ដល់​ទៅ​ដប់​ដង ហើយ​មិន​បាន​ស្ដាប់​សំឡេង​របស់​យើង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម