ព្រះយេហូវ៉ាមានព្រះបន្ទូលមកនាងថា៖ «មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង ហើយសាសន៍ពីរដែលកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន»។
លោកុប្បត្តិ 27:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ លោកអ៊ីសាកញ័រខ្លួនជាខ្លាំង ហើយសួរថា៖ «តើអ្នកណាដែលទើបនឹងយកសាច់មកឲ្យពុក ហើយពុកបានបរិភោគគ្រប់មុខអម្បាញ់មិញ មុនពេលកូនមកដល់? ពុកបានឲ្យពរវាទៅហើយ ហើយវានឹងបានពរមែន!»។ ព្រះគម្ពីរខ្មែរសាកល អ៊ីសាកក៏ញ័ររន្ធត់យ៉ាងខ្លាំងក្រៃលែង ហើយសួរថា៖ “ចុះម្នាក់ដែលបរបាញ់សត្វយកមកឲ្យឪពុកជានរណា? ឪពុកបានហូបទាំងអស់មុនពេលឯងមកដល់ ហើយឪពុកបានឲ្យពរវា ដូច្នេះវានឹងមានពរមែន”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកញ័ររន្ធត់យ៉ាងខ្លាំង សួរថា៖ «តើអ្នកដែលបានបាញ់សត្វយកមកឲ្យឪពុក អម្បាញ់មិញនេះ ជានរណា? មុនកូនមកដល់ ឪពុកបានបរិភោគអស់ស្រេចទៅហើយ ឪពុកក៏ឲ្យពរវា វានឹងទទួលពររហូត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីសាកក៏ញ័រខ្លួនជាខ្លាំងណាស់ ទាំងសួរថា ដូច្នេះតើអ្នកណាដែលទើបនឹងយកសាច់មកឲ្យអញ ហើយអញបានស៊ីគ្រប់មុខអម្បាញ់មិញ មុនដែលឯងមកនេះ អញក៏ឲ្យពរដល់វាទៅ ហើយវានឹងបានពរមែន អាល់គីតាប អ៊ីសាហាក់ញ័ររន្ធត់យ៉ាងខ្លាំង សួរថា៖ «តើអ្នកដែលបានបាញ់សត្វយកមកឲ្យឪពុកអំបាញ់មិញនេះ ជានរណា? មុនកូនមកដល់ ឪពុកបានបរិភោគអស់ស្រេចទៅហើយ ឪពុកក៏ឲ្យពរវា វានឹងទទួលពររហូត»។ |
ព្រះយេហូវ៉ាមានព្រះបន្ទូលមកនាងថា៖ «មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង ហើយសាសន៍ពីរដែលកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន»។
ប៉ុន្ដែ លោកឆ្លើយថា៖ «ប្អូនរបស់កូនបានមកដោយប្រើកលល្បិច ហើយដណ្តើមយកពររបស់កូនបាត់ទៅហើយ»។
លោកអ៊ីសាកបានហៅលោកយ៉ាកុបមកឲ្យពរ រួចផ្តាំថា៖ «កូនមិនត្រូវយកប្រពន្ធពីពួកស្ត្រីសាសន៍កាណានឡើយ។
កាលណាខ្ញុំនឹកពីសេចក្ដីទាំងនេះ ខ្ញុំតក់ស្លុតណាស់ ហើយសេចក្ដីភ័យខ្លាចក៏ធ្វើឲ្យខ្ញុំព្រឺ។
មើល៍ ទូលបង្គំបានទទួលបង្គាប់មកដើម្បីឲ្យពរ ព្រះអង្គបានឲ្យពរហើយ ទូលបង្គំមិនអាចដកហូតបានទេ។
ចោរវាមកប្រយោជន៍តែនឹងលួច សម្លាប់ ហើយបំផ្លាញប៉ុណ្ណោះ តែខ្ញុំវិញ ខ្ញុំមក ដើម្បីឲ្យគេមានជីវិត ហើយឲ្យមានជីវិតពេញបរិបូរ។
សូមសរសើរដល់ព្រះ ជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដែលទ្រង់បានប្រទានពរមកយើងក្នុងព្រះគ្រីស្ទ ដោយគ្រប់ទាំងព្រះពរខាងវិញ្ញាណនៅស្ថានសួគ៌