ទំនុកតម្កើង 55:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 ទូលបង្គំកើតមានចិត្តភ័យខ្លាច ហើយញាប់ញ័រ សេចក្ដីតក់ស្លុតបានញាំញីទូលបង្គំ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 ការភ័យខ្លាច និងការញ័ររន្ធត់ស្ថិតនៅលើទូលបង្គំ ហើយសេចក្ដីតក់ស្លុតគ្របដណ្ដប់ទូលបង្គំ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ទូលបង្គំភ័យខ្លាច និងរន្ធត់ចិត្តជាខ្លាំង ហើយទូលបង្គំព្រឺព្រួចក្នុងចិត្តពន់ប្រមាណ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ទូលបង្គំបានកើតមានសេចក្ដីភ័យខ្លាច ហើយញាប់ញ័រ សេចក្ដីតក់ស្លុតបានបង្គ្របទូលបង្គំហើយ សូមមើលជំពូកអាល់គីតាប5 ខ្ញុំភ័យខ្លាច និងរន្ធត់ចិត្តជាខ្លាំង ហើយខ្ញុំព្រឺព្រួចក្នុងចិត្តពន់ប្រមាណ។ សូមមើលជំពូក |
ដូច្នេះ ព្រះបាទដាវីឌមានរាជឱង្ការទៅពួកមហាតលិកទ្រង់ទាំងប៉ុន្មាន ដែលនៅក្រុងយេរូសាឡិមជាមួយទ្រង់ថា៖ «ចូរយើងនាំគ្នារត់ចេញទៅ ពុំនោះ នឹងគ្មានពួកយើងណាមួយ បានរួចពីអាប់សាឡុមឡើយ ចូរប្រញាប់ប្រញាល់ចេញទៅចុះ ក្រែងលោវាមកទាន់ ធ្វើអាក្រក់ដល់យើង ហើយប្រហារពួកក្រុងដោយមុខដាវ»។