Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 21:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 កាល​ណា​ខ្ញុំ​នឹក​ពី​សេចក្ដី​ទាំង​នេះ ខ្ញុំ​តក់‌ស្លុត​ណាស់ ហើយ​សេចក្ដី​ភ័យ​ខ្លាច​ក៏ធ្វើឲ្យ​ខ្ញុំព្រឺ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ពេល​ណា​ខ្ញុំ​នឹក​ឃើញ​ហេតុ‌ការណ៍​ដែល កើត​មាន​ចំពោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏​ភ័យ​តក់‌ស្លុត និង​ព្រឺ‌សម្បុរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 កាល​ណា​ខ្ញុំ​នឹក​ពី​សេចក្ដី​ទាំង​នេះ នោះ​ខ្ញុំ​មាន​សេចក្ដី​តក់‌ស្លុត ហើយ​សេចក្ដី​ភ័យ​ខ្លាច​ក៏​បំព្រឺ​សាច់​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ពេល​ណា​ខ្ញុំ​នឹក​ឃើញ​ហេតុ‌ការណ៍​ដែល កើត​មាន​ចំពោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏​ភ័យ​តក់‌ស្លុត និង​ព្រឺ‌សម្បុរ។

សូមមើលជំពូក ចម្លង




យ៉ូប 21:6
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ខ្ញុំ​ខ្លាច​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​ខ្ញុំ ហើយ​ដឹង​ថា អ្នក​មិន​រាប់​ខ្ញុំ​ជា​ឥត​ទោស​ទេ។


រូប​សាច់​ទូល‌បង្គំ​ញ័រ‌ញាក់ ដោយ​កោត​ខ្លាច​ព្រះ‌អង្គ ហើយ​ទូល‌បង្គំភ័យ​ខ្លាចការ​ជំនុំ​ជម្រះ របស់​ព្រះ‌អង្គ។


ទូល‌បង្គំ​កើត​មាន​ចិត្ត​ភ័យ​ខ្លាច ហើយ​ញាប់‌ញ័រ សេចក្ដី​តក់‌ស្លុត​បានញាំ​ញី​ទូល‌បង្គំ។


ពេល​ខ្ញុំ​នឹក​ដល់​ព្រះ ខ្ញុំស្រែក​ថ្ងូរ ពេល​ខ្ញុំ​សញ្ជឹង​គិត វិញ្ញាណ​ខ្ញុំ​ក៏​ល្វើយ​ទៅ។ –បង្អង់


ទូល‌បង្គំ​មាន​ទុក្ខ​វេទនា ហើយ​ជិត​ស្លាប់តាំង​តែ​ពី​ក្មេង​មក​ម៉្លេះ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូល‌បង្គំ​ស្ញែង​ខ្លាច ទូល‌បង្គំ​តែល​តោល​គ្មាន​ទី​ពឹង។


គេ​នឹង​ស្លៀក​សំពត់​ធ្មៃ ហើយ​មាន​សេចក្ដី​ស្ញែង‌ខ្លាច ទាំង​មាន​សេចក្ដី​ខ្មាស​បាក់​មុខ ហើយ​គេ​នឹង​កោរ​សក់​គ្រប់​គ្នា។


ខ្ញុំ​បាន​ឮ ហើយ​ខ្ញុំ​ក៏​ញ័រ​រន្ធត់ បបូរ​មាត់​ខ្ញុំ​ក៏​ញ័រ ដោយ​ឮ​សំឡេង​នោះ ក្នុង​ឆ្អឹង​របស់​ខ្ញុំពុក​ទៅ​ៗ ខ្ញុំ​ក៏​ទន់​ជើងនៅ​ស្ងៀម ព្រោះ​ខ្ញុំ​ត្រូវ​រង់‌ចាំ​ថ្ងៃ​វេទនា​ដោយ​អំណត់ គឺ​រង់‌ចាំ​សាសន៍​ដែល​ទន្ទ្រាន​ចូល បាន​មក​ដល់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម