ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកអ័ប្រាហាំទៀតថា៖ «រីឯសារ៉ាយជាប្រពន្ធរបស់អ្នក មិនត្រូវហៅថា "សារ៉ាយ"ទៀតទេ គឺត្រូវហៅនាងថា "សារ៉ា" វិញ។
លោកុប្បត្តិ 17:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សប្រុសណាដែលមិនកាត់ស្បែក គឺមិនបានកាត់ស្រោមចុងស្វាស អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន ព្រោះអ្នកនោះមិនបានកាន់តាមសេចក្ដីសញ្ញារបស់យើង»។ ព្រះគម្ពីរខ្មែរសាកល រីឯមនុស្សប្រុសដែលមិនទទួលពិធីកាត់ស្បែក ជាអ្នកដែលមិនបានកាត់ស្បែក គឺស្បែកចុងស្វាសនៃរូបសាច់របស់ខ្លួន អ្នកនោះនឹងត្រូវកាត់ចេញពីប្រជាជនរបស់ខ្លួន ពីព្រោះគេបានផ្ដាច់សម្ពន្ធមេត្រីរបស់យើង”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯបុរសណាដែលគ្មានសញ្ញាសម្គាល់កាត់ស្បែកនៅលើរូបកាយទេ ត្រូវកាត់កាល់បុរសនោះឲ្យដាច់ចេញពីចំណោមប្រជាជនរបស់ខ្លួន ព្រោះអ្នកនោះបានផ្ដាច់សម្ពន្ធមេត្រីរបស់យើងហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សប្រុសណាដែលមិនកាត់ស្បែក គឺមិនបានកាត់ស្រោមចុងស្វាស អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន ព្រោះបានលះចោលសេចក្ដីសញ្ញារបស់អញហើយ។ អាល់គីតាប រីឯបុរសណា ដែលគ្មានសញ្ញាសំគាល់ខតាន់ នៅលើរូបកាយទេ ត្រូវកាត់កាល់បុរសនោះ ឲ្យដាច់ចេញពីចំណោមប្រជាជនរបស់ខ្លួន ព្រោះអ្នកនោះបានផ្តាច់សម្ពន្ធមេត្រីរបស់យើងហើយ»។ |
ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកអ័ប្រាហាំទៀតថា៖ «រីឯសារ៉ាយជាប្រពន្ធរបស់អ្នក មិនត្រូវហៅថា "សារ៉ាយ"ទៀតទេ គឺត្រូវហៅនាងថា "សារ៉ា" វិញ។
គេពោលថា៖ «យើងមិនអាចធ្វើដូច្នេះបានទេ គឺមិនអាចឲ្យប្អូនស្រីរបស់យើងទៅមនុស្សដែលមិនកាត់ស្បែកបានឡើយ ដ្បិតធ្វើដូច្នោះ នឹងនាំឲ្យយើងមានសេចក្ដីអាម៉ាស់មិនខាន។
គូកនរបស់ខ្ញុំបានលូកដៃ ទាស់នឹងមិត្តសម្លាញ់ខ្លួន គេបានក្បត់ពាក្យសន្យា របស់ខ្លួន។
ក្នុងរយៈពេលប្រាំពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតដំបែ។ ចាប់ពីថ្ងៃទីមួយទៅ អ្នករាល់គ្នាត្រូវយកដំបែចេញពីផ្ទះ ដ្បិតអ្នកណាដែលបរិភោគនំបុ័ងមានដំបែ ចាប់ពីថ្ងៃទីមួយរហូតដល់ថ្ងៃទីប្រាំពីរ អ្នកនោះនឹងត្រូវកាត់ចេញពីសាសន៍អ៊ីស្រាអែល។
ក្នុងរយៈពេលប្រាំពីរថ្ងៃ មិនត្រូវឲ្យមានដំបែនៅក្នុងផ្ទះរបស់អ្នករាល់គ្នាឡើយ បើអ្នកណាបរិភោគអ្វីមានដំបែ អ្នកនោះនឹងត្រូវកាត់ចេញពីក្រុមជំនុំសាសន៍អ៊ីស្រាអែល ទោះបើជាអ្នកប្រទេសក្រៅ ឬជាអ្នកស្រុកក្តី។
អ្នកណាដែលផ្សំធ្វើតាមឲ្យដូច ឬដែលយកទៅចាក់លាបដល់អ្នកប្រទេសក្រៅ នោះនឹងត្រូវកាត់ចេញពីសាសន៍របស់ខ្លួន"»។
បើអ្នកណាដែលផ្សំធ្វើឲ្យដូចគ្រឿងក្រអូបនេះ ទុកសម្រាប់នឹងប្រើប្រាស់ នោះនឹងត្រូវកាត់ចេញពីសាសន៍របស់ខ្លួន»។
ផែនដីត្រូវស្មោកគ្រោកដោយសារពួកអ្នក ដែលអាស្រ័យនៅ ពីព្រោះគេបានរំលងអស់ទាំងក្រឹត្យក្រម គេបានធ្វើខុសនឹងច្បាប់ទាំងប៉ុន្មាន ហើយផ្តាច់សេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច។
ផ្លូវទាំងឡាយនៅស្ងាត់ច្រៀប ឥតឃើញមានមនុស្សធ្វើដំណើរទៀតឡើយ ខ្មាំងសត្រូវបានផ្តាច់សេចក្ដីសញ្ញា គេបានមើលងាយអស់ទាំងទីក្រុង ហើយមិនយោគយល់អ្នកណាឡើយ។
គេបានវិលត្រឡប់ទៅតាមអំពើទុច្ចរិតរបស់បុព្វបុរសគេ ដែលមិនព្រមស្តាប់តាមពាក្យយើង គេបានទៅតាមព្រះដទៃផ្សេងៗ ដើម្បីគោរពបម្រើព្រះទាំងនោះវិញ ពួកអ៊ីស្រាអែល និងពួកយូដាបានផ្តាច់សេចក្ដីសញ្ញា ដែលយើងបានតាំងនឹងបុព្វបុរសគេហើយ»។
មិនមែនតាមសេចក្ដីសញ្ញាដែលយើងបានតាំងជាមួយបុព្វបុរសរបស់គេ នៅគ្រាដែលយើងបានដឹកដៃគេ ចេញពីស្រុកអេស៊ីព្ទមកនោះទេ ជាសេចក្ដីសញ្ញាដែលគេបានផ្តាច់ចេញ ទោះបើយើងជាប្ដីរបស់គេក៏ដោយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
គឺជាការដែលអ្នករាល់គ្នាបាននាំពួកសាសន៍ដទៃ ជាមនុស្សដែលមិនទទួលកាត់ស្បែកខាងចិត្ត ហើយខាងរូបសាច់ផង ឲ្យចូលមកនៅក្នុងទីបរិសុទ្ធរបស់យើង ដើម្បីនឹងបង្អាប់ទីលំនៅរបស់យើង ក្នុងកាលដែលអ្នករាល់គ្នាបានថ្វាយនំបុ័ងរបស់យើង ព្រមទាំងខ្លាញ់ និងឈាម ហើយបានផ្តាច់សេចក្ដីសញ្ញារបស់យើង ដោយអស់ទាំងអំពើគួរស្អប់ខ្ពើមដែលអ្នកប្រព្រឹត្តនោះ។
ដ្បិតអ្នកណាដែលប្រព្រឹត្តអំពើគួរខ្ពើមឆ្អើមណាមួយនោះ អ្នកនោះឯងនឹងត្រូវកាត់ចេញពីសាសន៍របស់ខ្លួន។
ហើយអស់អ្នកណាដែលបរិភោគ នោះត្រូវទ្រាំទ្រនឹងអំពើទុច្ចរិតរបស់ខ្លួន ដ្បិតអ្នកនោះបានបង្អាប់តង្វាយបរិសុទ្ធរបស់ព្រះយេហូវ៉ា ហើយអ្នកនោះនឹងត្រូវកាត់ចេញពីសាសន៍ខ្លួន។
អស់អ្នកណាដែលមិនបញ្ឈឺចិត្តខ្លួន នៅថ្ងៃនោះ អ្នកនោះនឹងត្រូវកាត់ចេញពីពួកសាសន៍របស់ខ្លួន
ដ្បិតអ្នកណាដែលបរិភោគខ្លាញ់របស់សត្វ ជាសត្វដែលមនុស្សតែងធ្លាប់យកមកថ្វាយ ជាតង្វាយដុតដល់ព្រះយេហូវ៉ា អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន។
អ្នកណាដែលបរិភោគឈាមអ្វីក៏ដោយ អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន"»។
ប៉ុន្តែ ប្រសិនបើអ្នកណាម្នាក់ដែលស្អាត ហើយមិនធ្វើដំណើរទៅណា តែមិនព្រមប្រារព្ធពិធីបុណ្យរំលងទេ អ្នកនោះត្រូវកាត់ចេញពីសាសន៍របស់ខ្លួន ដោយព្រោះមិនបានយកតង្វាយមកថ្វាយព្រះយេហូវ៉ា នៅវេលាដែលបានកំណត់ អ្នកនោះត្រូវទទួលទោសតាមអំពើបាបរបស់ខ្លួន។
ដូច្នេះ អ្នកណាបរិភោគនំបុ័ងនេះ ឬផឹកពីពែងរបស់ព្រះអម្ចាស់បែបមិនគួរសម អ្នកនោះនឹងមានទោសចំពោះព្រះកាយ និងព្រះលោហិតរបស់ព្រះអម្ចាស់។
ដ្បិតអ្នកណាដែលបរិភោគដោយមិនយល់ដល់ព្រះកាយរបស់ព្រះអម្ចាស់ អ្នកនោះបរិភោគ និងផឹកសេចក្ដីជំនុំជម្រះដល់ខ្លួនឯងហើយ។