Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 17:14 - ព្រះគម្ពីរខ្មែរសាកល

14 រីឯ​មនុស្សប្រុស​ដែលមិនទទួលពិធីកាត់ស្បែក ជា​អ្នកដែល​មិន​បាន​កាត់ស្បែក គឺ​ស្បែកចុងស្វាស​នៃ​រូបសាច់​របស់ខ្លួន អ្នក​នោះ​នឹង​ត្រូវ​កាត់ចេញ​ពី​ប្រជាជន​របស់ខ្លួន ពីព្រោះ​គេ​បាន​ផ្ដាច់​សម្ពន្ធមេត្រី​របស់យើង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 មនុស្ស​ប្រុស​ណា​ដែល​មិន​កាត់​ស្បែក គឺ​មិន​បាន​កាត់​ស្រោម​ចុង​ស្វាស អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន ព្រោះ​អ្នក​នោះ​មិន​បាន​កាន់​តាម​សេចក្ដី​សញ្ញា​របស់​យើង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 រីឯ​បុរស​ណា​ដែល​គ្មាន​សញ្ញា​សម្គាល់​កាត់​ស្បែក​នៅ​លើ​រូប​កាយ​ទេ ត្រូវ​កាត់‌កាល់​បុរស​នោះ​ឲ្យ​ដាច់​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន ព្រោះ​អ្នក​នោះ​បាន​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​យើង​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 មនុស្ស​ប្រុស​ណា​ដែល​មិន​កាត់​ស្បែក គឺ​មិន​បាន​កាត់​ស្រោម​ចុង​ស្វាស អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន ព្រោះ​បាន​លះ‌ចោល​សេចក្ដី​សញ្ញា​របស់​អញ​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 រីឯ​បុរស​ណា ដែល​គ្មាន​សញ្ញា​សំគាល់​ខតាន់ នៅ​លើ​រូប​កាយ​ទេ ត្រូវ​កាត់​កាល់​បុរស​នោះ ឲ្យ​ដាច់​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន ព្រោះ​អ្នក​នោះ​បាន​ផ្តាច់​សម្ពន្ធ‌មេត្រី​របស់​យើង​ហើយ»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 17:14
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​មានបន្ទូល​នឹង​អ័ប្រាហាំ​ថា​៖ “ចំណែកឯ​សារ៉ាយ​ប្រពន្ធ​របស់អ្នក អ្នក​មិន​ត្រូវ​ហៅ​ឈ្មោះ​នាង​ថា​សារ៉ាយ​ទៀតឡើយ គឺ​ត្រូវ​ហៅ​ឈ្មោះ​នាង​ថា​សារ៉ា​វិញ​។


គឺ​ពួកគេ​និយាយថា​៖ “ពួកយើង​មិនអាច​ធ្វើ​រឿង​នេះ​បានឡើយ គឺមិនអាច​ឲ្យ​ប្អូនស្រី​របស់ពួកយើង​ទៅ​មនុស្ស​ដែល​គ្មានការកាត់ស្បែក​បានទេ ដ្បិត​ធ្វើ​ដូច្នោះ​ជា​សេចក្ដីអាម៉ាស់​ដល់​ពួកយើង​។


សម្លាញ់ភ្ងារបស់ខ្ញុំ​បាន​លូក​ដៃ​ទាស់នឹង​ពួក​មិត្តសម្លាញ់​របស់ខ្លួន ក៏​បាន​ក្បត់​សម្ពន្ធមេត្រី​របស់ខ្លួន​ផង​។


ផែនដី​បាន​សៅហ្មង​នៅក្រោម​អ្នកដែល​រស់នៅ​លើ​វា ពីព្រោះ​ពួកគេ​បាន​រំលង​ក្រឹត្យវិន័យ បំពាន​បទបញ្ញត្តិ ហើយ​ផ្ដាច់​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​។


មហាវិថី​បាន​ស្ងាត់ជ្រងំ អ្នកដំណើរ​ក៏​លែងមាន​ទៀត​; សម្ពន្ធមេត្រី​ត្រូវបាន​ផ្ដាច់ ទីក្រុង​នានា​ត្រូវបាន​មើលងាយ ហើយ​មនុស្ស​ក៏​មិន​ត្រូវបាន​ឲ្យតម្លៃ​ដែរ​។


ដោយហេតុនេះ អ្នកណាក៏ដោយដែល​ហូប​នំប៉័ង ឬ​ផឹក​ពី​ពែង​របស់​ព្រះអម្ចាស់​ដោយ​មិនគប្បី អ្នកនោះ​នឹង​មាន​ទោស​ចំពោះ​ព្រះកាយ និង​ព្រះលោហិត​របស់​ព្រះអម្ចាស់​។


ដ្បិត​អ្នក​ដែល​ហូប និង​ផឹក​ដោយ​មិន​ឲ្យតម្លៃ​ដល់​ព្រះកាយ​របស់ព្រះអម្ចាស់ អ្នកនោះ​នាំ​ទោស​ដាក់​ខ្លួន​តាមរយៈ​ការ​ហូប និង​ផឹក​នោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម