លោកុប្បត្តិ 17:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ទាំងអ្នកដែលកើតនៅក្នុងផ្ទះរបស់អ្នក ទាំងអ្នកដែលបានទិញមកនឹងប្រាក់ក្តី ក៏ត្រូវតែកាត់ស្បែកឲ្យទាំងអស់ ដើម្បីឲ្យសេចក្ដីសញ្ញារបស់យើងនៅជាប់ក្នុងសាច់របស់អ្នករាល់គ្នា ជាសេចក្ដីសញ្ញាដែលនៅអស់កល្បជានិច្ច។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 ទោះបីជាអ្នកដែលកើតក្នុងផ្ទះរបស់អ្នក ឬអ្នកដែលទិញដោយប្រាក់ក៏ដោយ ក៏ត្រូវតែទទួលពិធីកាត់ស្បែកជាដាច់ខាត។ ធ្វើដូច្នេះ សម្ពន្ធមេត្រីរបស់យើងនឹងជាប់ក្នុងរូបសាច់របស់អ្នករាល់គ្នា ទុកជាសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 គេត្រូវកាត់ស្បែកឲ្យប្រុសៗ ដែលកើតនៅក្នុងគ្រួសាររបស់អ្នក និងប្រុសៗដែលអ្នកទិញមកដោយប្រាក់ ទុកជាសញ្ញាសម្គាល់លើរូបកាយរបស់អ្នករាល់គ្នា ដើម្បីបញ្ជាក់អំពីសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរជាដរាប។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ទោះបើកូនដែលកើតនៅផ្ទះឯង ឬកូនដែលបានទិញនឹងប្រាក់មកក្តី នោះក៏ត្រូវតែកាត់ស្បែកទាំងអស់ដែរ ទើបសេចក្ដីសញ្ញារបស់អញនឹងនៅជាប់ក្នុងសាច់ឯងរាល់គ្នា ទុកជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច សូមមើលជំពូកអាល់គីតាប13 គេត្រូវខតាន់ឲ្យប្រុសៗ ដែលកើតនៅក្នុងគ្រួសាររបស់អ្នក និងប្រុសៗដែលអ្នកទិញមកដោយប្រាក់ ទុកជាសញ្ញាសំគាល់លើរូបកាយរបស់អ្នករាល់គ្នា ដើម្បីបញ្ជាក់អំពីសម្ពន្ធមេត្រី ដែលនៅស្ថិតស្ថេរជាដរាប។ សូមមើលជំពូក |
ប៉ុន្តែ យើងខ្ញុំ និងពួកបងប្អូនរបស់យើងខ្ញុំ មានសាច់ឈាមដូចគ្នា កូនចៅរបស់យើងខ្ញុំ ក៏ដូចជាកូនចៅរបស់ពួកគេដែរ តែមើល៍ យើងខ្ញុំបង្ខំចិត្តឲ្យកូនប្រុសកូនស្រីរបស់យើងខ្ញុំ ទៅធ្វើជាខ្ញុំបម្រើគេ ហើយកូនស្រីរបស់យើងខ្ញុំ ខ្លះក៏បានជាប់ជាទាសកររបស់គេ យើងខ្ញុំទាល់ច្រកហើយ ដ្បិតស្រែចម្ការរបស់យើងខ្ញុំក៏ធ្លាក់ទៅក្នុងកណ្ដាប់ដៃអ្នកដទៃដែរ»។