Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 12:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ មិន​ត្រូវ​ឲ្យ​មាន​ដំបែ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា​ឡើយ បើ​អ្នក​ណា​បរិ‌ភោគ​អ្វី​មាន​ដំបែ អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​ក្រុម​ជំនុំ​សាសន៍​អ៊ីស្រា‌អែល ទោះ​បើ​ជា​អ្នក​ប្រទេស​ក្រៅ ឬ​ជា​អ្នក​ស្រុក​ក្តី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ​នោះ មិន​ត្រូវ​ឲ្យ​មាន​មេ​នំប៉័ង​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ដែល​បរិភោគ​នំប៉័ង​មាន​មេ នឹង​ត្រូវ​បណ្ដេញ​ចេញ​ពី​សហគមន៍​អ៊ីស្រា‌អែល ទោះ​បី​អ្នក​នោះ​ជា​សាសន៍​ដទៃ ឬ​ជា​ម្ចាស់​ស្រុក​ក្ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ក្នុង​រវាង​៧​ថ្ងៃ មិន​ត្រូវ​ឲ្យ​មាន​ដំបែ​នៅ​ក្នុង​ផ្ទះ​ឯង​រាល់​គ្នា​ទេ ដ្បិត​អ្នក​ណា​ដែល​បរិភោគ​អ្វី​មាន​ដំបែ អ្នក​នោះ​នឹង​ត្រូវ​កាត់​ពី​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ចេញ ទោះ​បើ​ជា​អ្នក​ប្រទេស​ក្រៅ​ឬ​ជា​អ្នក​ស្រុក​ក្តី

សូមមើលជំពូក ចម្លង

អាល់គីតាប

19 ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ថ្ងៃ​នោះ មិន​ត្រូវ​ឲ្យ​មាន​មេ​នំបុ័ង​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា​ឡើយ។ អ្នក​ដែល​បរិភោគ​នំបុ័ង​មាន​មេ នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​សហគមន៍​អ៊ីស្រ‌អែល ទោះ​បី​អ្នក​នោះ​ជា​សាសន៍​ដទៃ ឬ​ជា​ម្ចាស់​ស្រុក​ក្តី។

សូមមើលជំពូក ចម្លង




និក្ខមនំ 12:19
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ អ្នក​រាល់​គ្នា​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ។ ចាប់​ពី​ថ្ងៃ​ទីមួយ​ទៅ អ្នក​រាល់​គ្នា​ត្រូវ​យក​ដំបែ​ចេញ​ពី​ផ្ទះ ដ្បិត​អ្នក​ណា​ដែល​បរិ‌ភោគ​នំបុ័ង​មាន​ដំបែ ចាប់​ពី​ថ្ងៃ​ទីមួយ​រហូត​ដល់​ថ្ងៃ​ទីប្រាំ​ពីរ អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​សាសន៍​អ៊ីស្រា‌អែល។


មិន​ត្រូវ​បរិ‌ភោគ​អ្វី​ដែល​មាន​ដំបែ នៅ​ក្នុង​ទី​លំនៅ​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា​ឡើយ ត្រូវ​បរិ‌ភោគ​តែ​នំបុ័ង​ឥត​ដំបែ​ម៉្យាង​ប៉ុណ្ណោះ»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «នេះ​ជា​ច្បាប់​សម្រាប់​បុណ្យ​រំលង គឺ​មិន​ត្រូវ​ឲ្យ​អ្នក​ប្រទេស​ក្រៅ​ណា​បរិ‌ភោគ​អាហារ​បុណ្យ​រំលង​ឡើយ


ប្រសិន‌បើ​អ្នក​ប្រទេស​ក្រៅ​ដែល​រស់​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា ហើយ​ចង់​ចូល​រួម​ពិធី​បុណ្យ​រំលង​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ នោះ​ប្រុសៗ​របស់​គេ​ត្រូវ​ទទួល​ពិធី​កាត់​ស្បែក​សិន ទើប​ចូល​មក​ប្រារព្ធ​ពិធី​បុណ្យ​នេះ​បាន ហើយ​អ្នក​នោះ​នឹង​ត្រូវ​បាន​ចាត់​ទុក​ដូច​ជា​អ្នក​ស្រុក​ដែរ តែ​អ្នក​ណា​ដែល​មិន​កាត់​ស្បែក មិន​អាច​បរិ‌ភោគ​អាហារ​បុណ្យ​រំលង​បាន​ឡើយ។


លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​នឹក​ចាំ​ពី​ថ្ងៃ​នេះ ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​មក ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ។ ដូច្នេះ មិន​ត្រូវ​បរិ‌ភោគ​នំបុ័ង​មាន​ដំបែ​ទេ។


ក្នុង​អំឡុង​ពេល​ប្រាំពីរ​ថ្ងៃ​ទាំង​នោះ ត្រូវ​បរិ‌ភោគ​តែ​នំបុ័ង​ឥត​ដំបែ​ប៉ុណ្ណោះ មិន​ត្រូវ​ឲ្យ​ឃើញ​នំបុ័ង​មាន​ដំបែ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​រាល់​គ្នា​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​ឃើញ​មាន​ដំបែ​ណា​នៅ​ក្នុង​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​ដែរ។


ត្រូវ​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ គឺ​ដល់​កំណត់​ក្នុង​ខែ​អាប៊ីប នោះ​ត្រូវ​ធ្វើ​នំបុ័ង​ឥត​ដំបែ​ក្នុង​ប្រាំពីរ​ថ្ងៃ ដូច​យើង​បាន​បង្គាប់​មក​ហើយ ដ្បិត​គឺ​នៅ​ខែ​នោះ​ហើយ ដែល​អ្នក​រាល់​គ្នា​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ។ មិន​ត្រូវ​ចូល​មក​ចំពោះ​យើង​ដោយ​ដៃ​ទទេ​ឡើយ។


អ្នក​ណា​ដែល​ផ្សំ​ធ្វើ​តាម​ឲ្យ​ដូច ឬ​ដែល​យក​ទៅ​ចាក់​លាប​ដល់​អ្នក​ប្រទេស​ក្រៅ នោះ​នឹង​ត្រូវ​កាត់‌ចេញ​ពី​សាសន៍​របស់​ខ្លួន"»។


ត្រូវ​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ ដោយ​បរិ‌ភោគ​នំ​ឥត​ដំបែ​ក្នុង​រវាង​ប្រាំពីរ​ថ្ងៃ​នៅ​ខែ​អាប៊ីប ដូច​យើង​បាន​បង្គាប់​អ្នក​ហើយ ដ្បិត​នៅ​ខែ​នោះ​ហើយ​ដែល​អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ។


គឺ​នៅ​ថ្ងៃ​ដប់បួន​ក្នុង​ខែ​ទី​មួយ ចាប់​ពី​ល្ងាច​រហូត​ដល់​ខួប​វិញ នោះ​ជា​ថ្ងៃ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា


ប៉ុន្តែ ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ដែល​ស្អាត ហើយ​មិន​ធ្វើ​ដំណើរ​ទៅ​ណា តែ​មិន​ព្រម​ប្រារព្ធ​ពិធី​បុណ្យ​រំលង​ទេ អ្នក​នោះ​ត្រូវ​កាត់​ចេញ​ពី​សាសន៍​របស់​ខ្លួន ដោយ​ព្រោះ​មិន​បាន​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​វេលា​ដែល​បាន​កំណត់ អ្នក​នោះ​ត្រូវ​ទទួល​ទោស​តាម​អំពើ​បាប​របស់​ខ្លួន។


មិន​ត្រូវ​បរិ‌ភោគ​នំបុ័ង​មាន​ដំបែ​ឡើយ គឺ​ត្រូវ​បរិ‌ភោគ​នំបុ័ង​ឥត​ដំបែ​ចំនួន​ប្រាំ​ពីរ​ថ្ងៃ ជា​នំបុ័ង​នៃ​ទុក្ខ​លំបាក ព្រោះ​អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ទាំង​ប្រញាប់‌ប្រញាល់ ដើម្បី​ឲ្យ​បាន​នឹក​ចាំ​អស់​មួយ​ជីវិត ពី​ថ្ងៃ​ដែល​អ្នក​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម