Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 34:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 គេ​ពោល​ថា៖ «យើង​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ គឺ​មិន​អាច​ឲ្យ​ប្អូន​ស្រី​របស់​យើង​ទៅ​មនុស្ស​ដែល​មិន​កាត់​ស្បែក​បាន​ឡើយ ដ្បិត​ធ្វើ​ដូច្នោះ នឹង​នាំ​ឲ្យ​យើង​មាន​សេចក្ដី​អាម៉ាស់​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 គឺ​ពួកគេ​និយាយថា​៖ “ពួកយើង​មិនអាច​ធ្វើ​រឿង​នេះ​បានឡើយ គឺមិនអាច​ឲ្យ​ប្អូនស្រី​របស់ពួកយើង​ទៅ​មនុស្ស​ដែល​គ្មានការកាត់ស្បែក​បានទេ ដ្បិត​ធ្វើ​ដូច្នោះ​ជា​សេចក្ដីអាម៉ាស់​ដល់​ពួកយើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 «យើង​មិន​អាច​យល់​ព្រម​តាម​ពាក្យ​ស្នើ​របស់​អ្នក​ទេ គឺ​យើង​ពុំ​អាច​លើក​ប្អូន​ស្រី​ឲ្យ​បុរស​ណា ដែល​មិន​កាត់​ស្បែក*​បាន​ឡើយ ធ្វើ​ដូច្នេះ​នឹង​នាំ​ឲ្យ​យើង​បាក់​មុខ​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 គឺ​គេ​ទូល​ថា យើង​ខ្ញុំ​នឹង​ឲ្យ​ប្អូន​ស្រី​របស់​យើង​ខ្ញុំ ដល់​មនុស្ស​ដែល​មិន​កាត់​ស្បែក​ដូច្នេះ​មិន​បាន​ទេ ធ្វើ​ដូច្នោះ​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​អាម៉ាស់​ខ្មាស​ដល់​យើង​ខ្ញុំ​ណាស់

សូមមើលជំពូក ចម្លង

អាល់គីតាប

14 «យើង​មិន​អាច​យល់​ព្រម​តាម​ពាក្យ​ស្នើ​របស់​អ្នក​ទេ គឺ​យើង​ពុំ​អាច​លើក​ប្អូន​ស្រី​ឲ្យ​បុរស​ណា ដែល​មិន​ខតាន់​បាន​ឡើយ ធ្វើ​ដូច្នេះ នឹង​នាំ​ឲ្យ​យើង​បាក់​មុខ​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 34:14
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​រាល់​គ្នា​ត្រូវ​កាត់​ស្បែក​ចុង​ស្វាស ទុក​ជា​ទី​សម្គាល់​នៃ​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​ជា‌មួយ​អ្នក​រាល់​គ្នា។


មនុស្ស​ប្រុស​ណា​ដែល​មិន​កាត់​ស្បែក គឺ​មិន​បាន​កាត់​ស្រោម​ចុង​ស្វាស អ្នក​នោះ​នឹង​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន ព្រោះ​អ្នក​នោះ​មិន​បាន​កាន់​តាម​សេចក្ដី​សញ្ញា​របស់​យើង»។


នោះ​កូន​ប្រុសៗ​របស់​លោក​យ៉ាកុប​ក៏​ឆ្លើយ​ទៅ​ស៊ីគែម និង​ហាម៉ោរ​ជា​ឪពុក​ដោយ​ល្បិច​‌កល ព្រោះ​ស៊ីគែម​បាន​បង្ខូច​ឌីណា​ជា​ប្អូន​ស្រី​របស់​គេ។


បើ​ចង់​ឲ្យ​យើង​ខ្ញុំ​ព្រម​តាម​លោក នោះ​មាន​តែ​ពួក​លោក​ត្រឡប់​ដូច​ជា​យើង​ដែរ ដោយ​កាត់​ស្បែក​ឲ្យ​ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ពួក​លោក។


កុំ​ថ្លែង​ប្រាប់​នៅ​ក្រុង​កាថ កុំ​ប្រកាស​ប្រាប់​តាម​ផ្លូវ នៅ​ក្នុង​ក្រុង​អាស‌កាឡូន​ឡើយ ក្រែង​ពួក​កូន​ស្រី​របស់​សាសន៍​ភីលី‌ស្ទីន បាន​រីក‌រាយ​សប្បាយ ហើយ​ក្រែង​កូន​ស្រី​របស់​ពួក​មិន​កាត់​ស្បែក​នោះ បាន​អរ​សាទរ។


លុះ​ដល់​ចុង​ឆ្នាំ​ទី​បួន អាប់សា‌ឡុម​ទូល​ស្តេច​ថា៖ «សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ទូល‌បង្គំ​ទៅ​ឯ​ក្រុង​ហេប្រុន ដើម្បី​លា​បំណន់ ដែល​ទូល‌បង្គំ​បាន​បន់​ដល់​ព្រះ‌យេហូវ៉ា


ក្នុង​សំបុត្រ​នោះ ព្រះ‌នាង​បង្គាប់​ថា៖ «ចូរ​ប្រកាស​ប្រាប់​ឲ្យ​មាន​បុណ្យ​តម ហើយ​តាំង​ណា‌បោត​ឲ្យ​អង្គុយ​នៅ​កន្លែង​ប្រសើរ​មុខ​ប្រជា​ជន។


កាល​ពួក​ហោ​ចេញ​ទៅ​ផុត ទេវតា​មួយ​របស់​ព្រះ‌អម្ចាស់​លេច​មក​ប្រាប់​យ៉ូសែប​ក្នុង​យល់​សប្តិ​ថា៖ «ចូរ​ក្រោក​ឡើង នាំ​បុត្រ​តូច និង​មាតា​របស់​ព្រះ‌អង្គ​គេច​ចេញ​ទៅ​ស្រុក​អេស៊ីព្ទ​ទៅ ហើយ​នៅ​ស្រុក​នោះ រហូត​ទាល់​តែ​យើង​ប្រាប់​ឲ្យ​ត្រឡប់​មក​វិញ ដ្បិត​ហេរ៉ូឌ​ប្រុង​នឹង​ស៊ើប​សួរ​រក​បុត្រ​នោះ ដើម្បី​ធ្វើ​គុត​ព្រះ‌អង្គ»។


រួច​ទ្រង់​ចាត់​ពួក​ហោរ​ទាំង​នោះ​ឲ្យ​ទៅភូមិ​បេថ្លេហិម ដោយ​ត្រាស់​បង្គាប់​ថា៖ «ចូរ​អស់​លោក​ទៅ​ចុះ ហើយ​ស៊ើប​សួរ​ពី​កូន​តូច​នោះ​ឲ្យ​ច្បាស់​លាស់ ពេល​ឃើញ​ហើយ ត្រូវ​មក​ប្រាប់​យើង​វិញ ដើម្បី​ឲ្យ​យើង​បាន​ទៅ​ថ្វាយ‌បង្គំ​ដែរ»។


ហើយ​លោក​បាន​ទទួល​ទី​សម្គាល់​នៃ​ការ​កាត់​ស្បែក​នេះ ទុក​ជា​ត្រា​នៃ​សេចក្តី​សុចរិត ដែល​លោក​មាន​ដោយ​សារ​ជំនឿ កាល​ពី​លោក​មិន​ទាន់​កាត់​ស្បែក​នៅ​ឡើយ ដើម្បី​ឲ្យ​លោក​បាន​ធ្វើ​ជា​ឪពុក​ដល់​មនុស្ស​ទាំង​អស់​ដែល​ជឿ ដោយ​មិន​បាន​កាត់​ស្បែក ដើម្បី​ឲ្យ​ព្រះ​រាប់​អ្នក​ទាំង​នោះ​ជា​សុចរិត


ប៉ុន្ដែ ឪពុក​ម្តាយ​តប​ទៅ​គាត់​ថា៖ «ក្នុង​ចំណោម​ស្រី​ក្រមុំ​ជា​សាច់‌ញាតិ​របស់​កូន ឬ​ក្នុង​ចំណោម​ប្រជាជន​របស់​យើង​ទាំង​ប៉ុន្មាន តើ​គ្មាន​ស្រី​ក្រមុំ​ណា​ម្នាក់​ទេ​ឬ បាន​ជា​កូន​ចង់​យក​ប្រពន្ធ​ពី​ពួក​ភីលី‌ស្ទីន ជា​មនុស្ស​ដែល​មិន​កាត់​ស្បែក​ទៅ​វិញ?» សាំសុន​ក៏​ឆ្លើយ​ទៅ​ឪពុក​ថា៖ «សូម​ដណ្តឹង​នាង​នោះ​ឲ្យ​ខ្ញុំ​កុំ​ខាន ដ្បិត​នាង​នោះ​ពេញ​ចិត្ត​ខ្ញុំ​ណាស់»។


យ៉ូណា‌ថាន​ក៏​ប្រាប់​យុវជន​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា៖ «ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​នៃ​ពួក​មិន​កាត់​ស្បែក​នោះ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​នឹង​ជួយ​យើង​ទេ​ដឹង ដ្បិត​គ្មាន​អ្វី​ឃាត់​ឃាំង​ដល់​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​នឹង​ជួយ​សង្គ្រោះ ដោយ‌សារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ»។


ដូច្នេះ ដាវីឌ​ក៏​សួរ​ដល់​ពួក​អ្នក​ឈរ​នៅ​ជិត​ថា៖ «តើ​អ្នក​ដែល​នឹង​សម្លាប់​សាសន៍​ភីលី‌ស្ទីន​នេះ ហើយ​ដក​សេចក្ដី​ដំណៀល​ពី​អ៊ីស្រា‌អែល ទទួល​បាន​អ្វី​ខ្លះ? ដ្បិត​តើ​សាសន៍​ភីលី‌ស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ​ជា​អ្វី បាន​ជា​ហ៊ាន​ប្រកួត​នឹង​ពល​ទ័ព​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ដូច្នេះ?»


ទូល‌បង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​ប្រហារ​ទាំង​សត្វ​សិង្ហ និង​ខ្លា​ឃ្មុំ​ផង ដូច្នេះ សាសន៍​ភីលី‌ស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ នឹង​ដូច​ជា​សត្វ​មួយ​នោះ​ដែរ ដ្បិត​វា​បាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ហើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម