នេះហើយជាច្បាប់ខាងឯសត្វជើងបួន សត្វហើរ និងគ្រប់ទាំងសត្វដែលរស់នៅក្នុងទឹក ហើយគ្រប់ទាំងសត្វដែលលូនវារនៅដី
លេវីវិន័យ 14:54 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះហើយជាច្បាប់ខាងរោគឃ្លង់គ្រប់យ៉ាង សម្រាប់រោគរមាស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាក្រឹត្យវិន័យស្ដីអំពីរោគឃ្លង់គ្រប់យ៉ាង រោគអង្គែស៊ី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះហើយជាច្បាប់ខាងឯរោគឃ្លង់គ្រប់យ៉ាង នឹងទឹលម៉ូវ អាល់គីតាប នេះជាហ៊ូកុំស្តីអំពីរោគឃ្លង់គ្រប់យ៉ាងរោគអង្គែស៊ី |
នេះហើយជាច្បាប់ខាងឯសត្វជើងបួន សត្វហើរ និងគ្រប់ទាំងសត្វដែលរស់នៅក្នុងទឹក ហើយគ្រប់ទាំងសត្វដែលលូនវារនៅដី
សង្ឃត្រូវពិនិត្យមើលរោគ ដែលនៅក្នុងសាច់អ្នកនោះ បើរោមដែលនៅត្រង់ដំបៅបានត្រឡប់ទៅជាស ហើយដំបៅនោះមើលទៅដូចជាខូងទាបជាងស្បែក នោះគឺជាឃ្លង់ហើយ សង្ឃត្រូវពិនិត្យមើល ហើយប្រាប់ថាជាស្មោកគ្រោក។
«នេះជាច្បាប់សម្រាប់មនុស្សឃ្លង់ នៅថ្ងៃណាដែលញែកគេចេញជាស្អាត ត្រូវតែនាំអ្នកនោះទៅជួបសង្ឃ
នេះហើយជាច្បាប់សម្រាប់អ្នកកើតរោគឃ្លង់ ដែលមិនអាចលូកឈោងដល់តង្វាយ សម្រាប់ការញែកខ្លួនចេញជាស្អាតបាន»។
តែត្រូវលែងសត្វរស់នៅឯវាលក្រៅទីក្រុងទៅ គឺយ៉ាងដូច្នោះដែលនឹងធ្វើឲ្យធួននឹងផ្ទះនោះ រួចនឹងបានស្អាតហើយ។
នេះហើយជាច្បាប់សម្រាប់អ្នកណាដែលហូរខ្ទុះ ហើយដែលធ្លាក់ទឹកកាមមក ឲ្យគេបានស្មោកគ្រោកដូច្នោះ
នេះជារបៀបថ្វាយតង្វាយម្សៅ គឺពួកកូនលោកអើរ៉ុនត្រូវថ្វាយតង្វាយនោះនៅចំពោះព្រះយេហូវ៉ា ត្រង់លើអាសនាប៉ែកខាងមុខ។
«ចូរប្រាប់អើរ៉ុន និងពួកកូនលោកថា នេះជារបៀបថ្វាយតង្វាយដែលសម្រាប់លោះបាប គឺត្រូវតែសម្លាប់សត្វដែលត្រូវថ្វាយតង្វាយនោះនៅចំពោះព្រះយេហូវ៉ា ត្រង់កន្លែងដែលសម្លាប់តង្វាយដុតដែរ តង្វាយនោះជាបរិសុទ្ធបំផុត។
«ចូរបង្គាប់ដល់អើរ៉ុន និងពួកកូនលោកថា នេះជារបៀបថ្វាយតង្វាយដុត គឺតង្វាយនេះត្រូវតែនៅលើអាសនាពេញមួយយប់ទាល់ព្រឹក ហើយភ្លើងដែលនៅលើអាសនាក៏ត្រូវតែឆេះនៅជានិច្ចដែរ។
ច្បាប់ទាំងនេះហើយ ជារបៀបថ្វាយតង្វាយដុត តង្វាយម្សៅ តង្វាយលោះបាប និងតង្វាយដែលថ្វាយដោយព្រោះការប្រព្រឹត្តរំលង តង្វាយតាំងជាសង្ឃ និងយញ្ញបូជាជាតង្វាយមេត្រី
កាលណាមនុស្សម្នាក់ស្លាប់នៅក្នុងជំរំ នោះមានច្បាប់ដូច្នេះ គឺអស់អ្នកណាដែលចូលទៅក្នុងជំរំនោះ និងអស់ដែលស្ថិតនៅក្នុងជំរំនោះ នឹងត្រូវសៅហ្មងអស់ប្រាំពីរថ្ងៃ
នេះហើយជាច្បាប់អំពីការប្រចណ្ឌ ក្នុងករណីដែលប្រពន្ធនៅក្រោមអំណាចប្តី ហើយក្បត់ចិត្តទៅប្រព្រឹត្តអំពើសៅហ្មង
នេះជាវិន័យរបស់អ្នកណាសារីត ក្នុងវេលាដែលការញែកខ្លួនជាបរិសុទ្ធនោះផុតកំណត់ គេត្រូវនាំអ្នកនោះមកកាន់ទ្វារចូលត្រសាលជំនុំ
ចូរប្រយ័ត្ន ក្នុងករណីមានរោគឃ្លង់ គឺត្រូវប្រយ័ត្ននឹងធ្វើតាមគ្រប់សេចក្ដីដែលពួកលេវី ដែលជាសង្ឃបង្រៀនអ្នករាល់គ្នា។ ត្រូវប្រយ័ត្ននឹងធ្វើតាម ដូចខ្ញុំបានបង្គាប់ពួកគេហើយ។