Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 15:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​ណា​ដែល​ហូរ​ខ្ទុះ ហើយ​ដែល​ធ្លាក់​ទឹក​កាម​មក ឲ្យ​គេ​បាន​ស្មោក‌គ្រោក​ដូច្នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​បុរស​ដែល​មាន​ជំងឺ​កាម​រោគ ឬ​ហូរ​ទឹក​កាម​បណ្ដាល​ឲ្យ​ខ្លួន​ទៅ​ជា​មិន​បរិសុទ្ធ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​អ្នក​ណា​ដែល​ហូរ​ខ្ទុះ ហើយ​ដែល​ធ្លាក់​ទឹក​កាម​មក ឲ្យ​គេ​បាន​ស្មោក‌គ្រោក​ដូច្នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

32 នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​បុរស ដែល​មាន​ជំងឺ​កាម​រោគ ឬ​ហូរ​ទឹក​កាម​បណ្តាល​ឲ្យ​ខ្លួន​ទៅ​ជា​មិន​បរិសុទ្ធ

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 15:32
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ហើយ​ជា​ច្បាប់​នៃ​ព្រះ‌វិហារ​នៅ​លើ​កំពូល​ភ្នំ​នោះ ហើយ​តាម​ព្រំ​នៅ​ជុំ‌វិញ​ទាំង​អស់ នោះ​ត្រូវ​ជា​ទី​បរិសុទ្ធ​បំផុត នេះ​ជា​ច្បាប់​នៃ​ព្រះ‌វិហារ»។


នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​សត្វ​ជើង​បួន សត្វ​ហើរ និង​គ្រប់​ទាំង​សត្វ​ដែល​រស់​នៅ​ក្នុង​ទឹក ហើយ​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី


នេះ​ហើយ​ជា​ច្បាប់​ខាង​រោគ​ឃ្លង់ នៅ​ក្នុង​សម្លៀក‌បំពាក់ ដែល​ធ្វើ​ពី​រោម​ចៀម ឬ​ខ្លូត‌ទេស ទោះ​បើ​តាម​អំបោះ​អន្ទង ឬ​តាម​អំបោះ​ចាក់ ឬ​នៅ​របស់​អ្វី​ធ្វើ​ពី​ស្បែក​ក្តី ដើម្បី​ឲ្យ​ចេះ​សម្រេច​ថា នេះ​ស្អាត នេះ​មិន​ស្អាត»។


«នេះ​ជា​ច្បាប់​សម្រាប់​មនុស្ស​ឃ្លង់ នៅ​ថ្ងៃ​ណា​ដែល​ញែក​គេ​ចេញ​ជា​ស្អាត ត្រូវ​តែ​នាំ​អ្នក​នោះ​ទៅ​ជួប​សង្ឃ


នេះ​ហើយ​ជា​ច្បាប់​សម្រាប់​អ្នក​កើត​រោគ​ឃ្លង់ ដែល​មិន​អាច​លូក​ឈោង​ដល់​តង្វាយ សម្រាប់​ការ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​បាន»។


នេះ​ហើយ​ជា​ច្បាប់​ខាង​រោគ​ឃ្លង់​គ្រប់​យ៉ាង សម្រាប់​រោគ​រមាស់


ប្រសិន‌បើ​មនុស្ស​ណា​ចេញ​ទឹក​កាម នោះ​ត្រូវ​ងូត​ទឹក​ដុស​លាង​សាច់​ទាំង​អស់​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។


គឺ​យ៉ាង​ដូច្នោះ​ហើយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​សេចក្ដី​ស្មោក‌គ្រោក​របស់​គេ ដើម្បី​កុំ​ឲ្យ​គេ​ត្រូវ​ស្លាប់​ក្នុង​សេចក្ដី​ស្មោក‌គ្រោក​របស់​គេ ដោយ​មក​នាំ​ឲ្យ​រោង​ឧបោសថ​យើង ដែល​នៅ​កណ្ដាល​គេ​បាន​ស្មោក‌គ្រោក​ដែរ។


ហើយ​សម្រាប់​ស្ត្រី​ដែល​ឈឺ​ដោយ​ព្រោះ​មាន​រដូវ និង​បុរស​ណា​ដែល​ហូរ​ខ្ទុះ ឬ​ស្ត្រី​ណា​ដែល​ធ្លាក់​ឈាម ហើយ​អ្នក​ណា​ដែល​រួម​ដំណេក​នឹង​ស្ត្រី​ជាប់​មាន​សេចក្ដី​ស្មោក‌គ្រោក​ផង»។


កាល​ណា​មនុស្ស​ម្នាក់​ស្លាប់​នៅ​ក្នុង​ជំរំ នោះ​មាន​ច្បាប់​ដូច្នេះ គឺ​អស់​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ជំរំ​នោះ និង​អស់​ដែល​ស្ថិត​នៅ​ក្នុង​ជំរំ​នោះ នឹង​ត្រូវ​សៅ‌ហ្មង​អស់​ប្រាំពីរ​ថ្ងៃ


នេះ​ហើយ​ជា​ច្បាប់​អំពី​ការ​ប្រចណ្ឌ ក្នុង​ករណី​ដែល​ប្រពន្ធ​នៅ​ក្រោម​អំណាច​ប្តី ហើយ​ក្បត់​ចិត្ត​ទៅ​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង


នេះ​ជា​វិន័យ​របស់​អ្នក​ណា‌សារីត ក្នុង​វេលា​ដែល​ការ​ញែក​ខ្លួន​ជា​បរិសុទ្ធ​នោះ​ផុត​កំណត់ គេ​ត្រូវ​នាំ​អ្នក​នោះ​មក​កាន់​ទ្វារ​ចូល​ត្រសាល​ជំនុំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម