Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 13:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 សង្ឃ​ត្រូវ​ពិនិត្យ​មើល​រោគ ដែល​នៅ​ក្នុង​សាច់​អ្នក​នោះ បើ​រោម​ដែល​នៅ​ត្រង់​ដំបៅ​បាន​ត្រឡប់​ទៅ​ជា​ស ហើយ​ដំបៅ​នោះ​មើល​ទៅ​ដូច​ជា​ខូង​ទាប​ជាង​ស្បែក នោះ​គឺ​ជា​ឃ្លង់​ហើយ សង្ឃ​ត្រូវ​ពិនិត្យ​មើល ហើយ​ប្រាប់​ថា​ជា​ស្មោក‌គ្រោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 បូជា‌ចារ្យ​ពិនិត្យ​ស្នាម​នៅ​លើ​ស្បែក ប្រសិន​បើ​រោម​ដែល​ដុះ​នៅ​ត្រង់​នោះ​ប្រែ​ជា​មាន​ពណ៌​ស រីឯ​ស្បែក​ហាក់​ដូច​ជា​ស្រុត​ចុះ បាន​សេចក្ដី​ថា អ្នក​នោះ​កើត​ឃ្លង់​ហើយ។ ក្រោយ​ពី​បាន​ពិនិត្យ​រួច បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា​អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល​រោគ ដែល​នៅ​ក្នុង​សាច់​អ្នក​នោះ បើ​រោម​ដែល​នៅ​ត្រង់​ដំបៅ​បាន​ត្រឡប់​ទៅ​ជា​ស ហើយ​ដំបៅ​នោះ​មើល​ទៅ​ដូច​ជា​ខូង​ទាប​ជាង​ស្បែក នោះ​គឺ​ជា​ឃ្លង់​ហើយ ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល ហើយ​ប្រាប់​ថា​ជា​ស្មោក‌គ្រោក

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អ៊ីមុាំ​ពិនិត្យ​ស្នាម​នៅ​លើ​ស្បែក ប្រសិន​បើ​រោម​ដែល​ដុះ​នៅ​ត្រង់​នោះ​ប្រែ​ជា​មាន​ពណ៌​ស រីឯ​ស្បែក​ហាក់​ដូច​ជា​ស្រុត​ចុះ បាន​សេចក្តី​ថា អ្នក​នោះ​កើត​ឃ្លង់​ហើយ។ ក្រោយ​ពី​បាន​ពិនិត្យ​រួច អ៊ីមុាំ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 13:3
29 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បន្ត​ដំណើរ​ពី​តំបន់​ណេកិប រហូត​ទៅ​ដល់​បេត-អែល ត្រង់​កន្លែង​ដែល​លោក​បាន​បោះ​ជំរំ​កាល​ពី​ដំបូង គឺ​នៅ​ចន្លោះ​បេត-អែល និង​ក្រុង​អៃយ


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចិត្ត​អ្នក​ទន់​អី​ម៉្លេះ ដែល​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ ជា​ការ​ដែល​ស្រី​ពេស្យា​ធ្វើ។


គេ​ត្រូវ​បង្រៀន​ប្រជា‌រាស្ត្រ​របស់​យើង​ឲ្យ​ចេះ​សម្គាល់​របស់​បរិសុទ្ធ និង​របស់​ធម្មតា ហើយ​ឲ្យ​គេ​មើល​ដឹង​របស់​ស្អាត និង​របស់​ដែល​មិន​ស្អាត។


ពួក​មនុស្ស​ដទៃ​បាន​បង្ហិន​កម្លាំង​របស់​គេ តែ​គេ​មិន​ដឹង​ខ្លួន​ទេ សក់​គេ​ស្កូវ​ល្បាយ​នៅ​លើ​ក្បាល​ទៅ​ហើយ តែ​គេ​មិន​ដឹង​ខ្លួន​ទៀត។


ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​ញែក​របស់​បរិសុទ្ធ​ចេញ​ពី​របស់​ធម្មតា និង​របស់​ស្មោក‌គ្រោក​ចេញ​ពី​របស់​ដែល​ស្អាត


សង្ឃ​ត្រូវ​ពិនិត្យ​មើល​អ្នក​នោះ បើ​ឃើញ​មាន​ពក​សៗ​នៅ​នា​ស្បែក ដែល​បាន​ធ្វើ​រោម​ឲ្យ​ទៅ​ជា​ស ហើយ​មាន​សាច់​ស្រស់​នៅ​ក្នុង​ពក​នោះ


«បើ​មនុស្ស​ណា​កើត​មាន​ពក ដំបៅ ឬ​ស្នាម​អ្វី​ក្រហម​នៅ​ស្បែក ដែល​ក្លាយ​ទៅ​ជា​ឃ្លង់ នៅ​លើ​ស្បែក នោះ​ត្រូវ​ឲ្យ​គេ​នាំ​អ្នក​នោះ​ទៅ​ជួប​លោក​អើរ៉ុន​ជា​សង្ឃ ឬ​ទៅ​រក​កូន​របស់​លោក​ណា​ម្នាក់ ដែល​នឹង​ធ្វើ​ជា​សង្ឃ​ក៏​បាន។


ត្រូវ​ឲ្យ​សង្ឃ​ពិនិត្យ​មើល បើ​ឃើញ​ស្នាម​នោះ​ដូច​ជា​ខូង​ទាប​ជាង​ស្បែក ហើយ​រោម​ត្រឡប់​ទៅ​ជា​ស នោះ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ស្មោក‌គ្រោក​ពិត គឺ​ជា​ឃ្លង់​ដែល​លេច​ពី​បូស​នោះ​មក​ហើយ


ប៉ុន្តែ ប្រសិន‌បើ​ស្នាម​ដែល​នៅ​ស្បែក​នោះ​ស មើល​ទៅ​មិន​មែន​ខូង​ទាប​ជាង​ស្បែក​ទេ ហើយ​បើ​រោម​មិន​បាន​ទៅ​ជា​ស នោះ​សង្ឃ​ត្រូវ​បង្ខាំង​អ្នក​ដែល​មាន​រោគ​នោះ​ទុក​នៅ​ប្រាំពីរ​ថ្ងៃ


សង្ឃ​ត្រូវ​ពិនិត្យ​មើល បើ​ឃើញ​ថា ដំបៅ​នោះ​បាន​រាល​ជា​ខ្លាំង​ឡើង នៅ​ក្នុង​ស្បែក នោះ​ត្រូវ​ប្រកាស​ថា​ជា​ស្មោក‌គ្រោក​វិញ គឺ​កើត​ឃ្លង់​ហើយ។


សង្ឃ​ត្រូវ​ពិនិត្យ​មើល បើ​ឃើញ​ថា​រោគ​ដែល​នៅ​ក្នុង​ជញ្ជាំង​ផ្ទះ​នោះ​មាន​កន្លែង​ខូង ពណ៌​បៃតង​ស្ទើរ ឬ​ក្រហម​ព្រឿង មើល​ទៅ​ទាប​ជាង​សាច់​ជញ្ជាំង​ហើយ


នេះ​ហើយ​ជា​ច្បាប់​ខាង​រោគ​ឃ្លង់​គ្រប់​យ៉ាង សម្រាប់​រោគ​រមាស់


និង​ពក ឬ​ស្នាម​ស​ផង


ឬ​បើ​បាន​ប៉ះ‌ពាល់​សេចក្ដី​ស្មោក‌គ្រោក​របស់​មនុស្ស ទោះ​បើ​ជា​សេចក្ដី​មិន​ស្អាត​យ៉ាង​ណា​ក៏​ដោយ ដែល​នាំ​ឲ្យ​ខ្លួន​មិន​ស្អាត​បាន ដោយ​ឥត​ដឹង​ខ្លួន បើ​កាល​ណា​ដឹង​វិញ នោះ​មាន​ទោស​ហើយ


«ចូរ​សួរ​ពួក​សង្ឃ​អំពី​ក្រឹត្យ‌វិន័យ​ថា


ដ្បិត​គួរ​ឲ្យ​បបូរ​មាត់​របស់​សង្ឃ​រក្សា​ទុក​នូវ​យោបល់ ហើយ​គួរ​ឲ្យ​មនុស្ស​ស្វែង​រក​ក្រឹត្យ‌វិន័យ​ពី​មាត់​គេ ដ្បិត​គេ​ជា​ទូត​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ


ខ្ញុំ​នឹង​ឲ្យ​កូន​សោ​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ដល់​អ្នក ហើយ​អ្វីៗ​ដែល​អ្នក​ចង នៅ​លើ​ផែនដី នោះ​នឹង​ត្រូវ​ចង​នៅ​ស្ថាន‌សួគ៌ ហើយ​អ្វីៗ​ដែល​អ្នក​ស្រាយ​នៅ​លើ​ផែនដី នោះ​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថាន‌សួគ៌​ដែរ»។


បើ​អ្នក​រាល់​គ្នា​អត់​ទោស​បាប​ឲ្យ​អ្នក​ណា នោះ​គេ​នឹង​ទទួល​បាន​ការ​អត់​ទោស តែ​បើ​អ្នក​រាល់​គ្នា​ប្រកាន់​ទោស​អ្នក​ណា ទោស​របស់​អ្នក​នោះ​នឹង​នៅ​ជាប់»។


ចូរ​អ្នក​រាល់​គ្នា​រក្សា​ខ្លួន ហើយ​រក្សា​ហ្វូង​ចៀម ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា ឲ្យ​មើល​ខុស​ត្រូវ ដើម្បី​ថែរក្សា​ក្រុម​ជំនុំ​របស់​ព្រះ ដែល​ព្រះ‌អង្គ​បាន​ទិញ​ដោយ​ព្រះ‌លោហិត​នៃ​ព្រះ​រាជបុត្រា​របស់​ព្រះ‌អង្គ​ផ្ទាល់។


ដូច្នេះ តើ​យើង​គួរ​និយាយ​ដូច​ម្តេច? តើ​គម្ពីរ‌វិន័យ​ជា​បាប​ឬ? មិន​មែន​ដូច្នោះ​ទេ! តែ​បើ​គ្មាន​ក្រឹត្យ‌វិន័យ​ទេ ខ្ញុំ​ក៏​មិន​បាន​ស្គាល់​បាប​ដែរ។ ប្រសិន‌បើ​គម្ពីរ​វិន័យ​មិន​បាន​ចែង​ថា «កុំ​លោភ​លន់ » នោះ​ខ្ញុំ​ក៏​មិន​បាន​ដឹង​ថា​លោភ​លន់​ជា​អ្វី​ដែរ។


ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​ហ៊ីមេ‌នាស និង​អ័លេ‌ក្សាន‌ត្រុស ដែល​ខ្ញុំ​បាន​ប្រគល់​ទៅ​ឲ្យ​អារក្ស​សាតាំង ដើម្បី​ឲ្យ​គេ​រៀន​ឈប់​ប្រមាថ​ព្រះ​ទៀត។


រីឯ​មនុស្ស​អាក្រក់ និង​ពួក​បោកប្រាស់ គេ​ចេះ​តែ​ប្រព្រឹត្ត​អាក្រក់​កាន់​តែ​ខ្លាំង​ឡើងៗ ទាំង​នាំ​មនុស្ស​ឲ្យ​វង្វេង ហើយ​ខ្លួន​គេ​ផ្ទាល់​ក៏​វង្វេង​ដែរ។


ចូរ​នឹក​ចាំ​ពីពួក​អ្នក​ដឹក​នាំរបស់​អ្នក​រាល់​គ្នា គឺ​អស់​អ្នក​ដែល​ប្រកាស​ព្រះ‌បន្ទូល​មក​អ្នក​រាល់​គ្នា។ ចូរ​ពិចារណា​មើល​ពី​ផល​នៃ​ជីវិត​របស់​លោក​ទាំង​នោះ ហើយ​ត្រាប់​តាម​ជំនឿ​របស់​ពួក​លោក​ទៅ។


យើង​នឹង​សម្លាប់​កូន​ចៅ​របស់​នាង ហើយ​ក្រុម​ជំនុំ​ទាំង​អស់​នឹង​ដឹង​ថា គឺ​យើង​នេះ​ហើយ​ដែល​ស្ទង់​មើល​ចិត្ត​គំនិត យើង​នឹង​សង​អ្នក​រាល់​គ្នា តាម​អំពើ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម