Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 14:54 - អាល់គីតាប

54 នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​រោគ​ឃ្លង់​គ្រប់​យ៉ាង​រោគ​អង្គែ​ស៊ី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

54 នេះ​ហើយ​ជា​ច្បាប់​ខាង​រោគ​ឃ្លង់​គ្រប់​យ៉ាង សម្រាប់​រោគ​រមាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

54 នេះ​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​រោគ​ឃ្លង់​គ្រប់​យ៉ាង រោគ​អង្គែ​ស៊ី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

54 នេះ​ហើយ​ជា​ច្បាប់​ខាង​ឯ​រោគ​ឃ្លង់​គ្រប់​យ៉ាង នឹង​ទឹលម៉ូវ

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 14:54
16 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​សុទ្ធ​សឹង​ជា​ក្រិត្យ‌វិន័យ ស្តី​អំពី​ពួក​សត្វ​ជើង​បួន​សត្វ​ស្លាប​សត្វ​ដែល​រស់​រវើក​រវាន់​នៅ​ក្នុង​ទឹក និង​សត្វ​លូន​វារ​ទាំង​ប៉ុន្មាន​នៅ​លើ​ដី។


អ៊ីមុាំ​ពិនិត្យ​ស្នាម​នៅ​លើ​ស្បែក ប្រសិន​បើ​រោម​ដែល​ដុះ​នៅ​ត្រង់​នោះ​ប្រែ​ជា​មាន​ពណ៌​ស រីឯ​ស្បែក​ហាក់​ដូច​ជា​ស្រុត​ចុះ បាន​សេចក្តី​ថា អ្នក​នោះ​កើត​ឃ្លង់​ហើយ។ ក្រោយ​ពី​បាន​ពិនិត្យ​រួច អ៊ីមុាំ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ។


«នេះ​ជា​ហ៊ូកុំ​សម្រាប់​ពិធី​ជម្រះ​កាយ​មនុស្ស​ឃ្លង់​ឲ្យ​បាន​បរិសុទ្ធ: នៅ​ថ្ងៃ​ធ្វើ​ពិធី​ជម្រះ​កាយ គេ​ត្រូវ​នាំ​មនុស្ស​ឃ្លង់​មក​ជួប​អ៊ីមុាំ។


នេះ​ជា​ហ៊ូកុំ​សម្រាប់ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​អ្នក​ដែល​មាន​រោគ​ឃ្លង់ ហើយ​គ្មាន​លទ្ធ​ភាព​គ្រប់​គ្រាន់»។


អ៊ីមុាំ​ត្រូវ​លែង​សត្វ​ដែល​នៅ​រស់ ឲ្យ​ហើរ​ពី​ទី​ក្រុង​ចេញ​ទៅ​វាល។ គាត់​ធ្វើ​ពិធី​រំដោះ​បាប​ចេញ​ពី​ផ្ទះ ហើយ​ផ្ទះ​នោះ​នឹង​បាន​បរិសុទ្ធ។


នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​បុរស ដែល​មាន​ជំងឺ​កាម​រោគ ឬ​ហូរ​ទឹក​កាម​បណ្តាល​ឲ្យ​ខ្លួន​ទៅ​ជា​មិន​បរិសុទ្ធ


«នេះ​ជា​ហ៊ូកុំ​ស្តីអំពី​ជំនូន​ម្សៅ: កូនៗ​របស់​ហារូន​ត្រូវ​ជូន​ជំនូន​ម្សៅ​ជូនអុលឡោះ‌តាអាឡា នៅ​មុខ​អាសនៈ។


«ចូរ​ប្រាប់​ហារូន និង​កូនៗ​របស់​គាត់​ដូច​ត​ទៅ: នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​ការ​ធ្វើ​គូរបាន​រំដោះ​បាប: ចូរ​អារ​ក​សត្វ​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​រំដោះ​បាប នៅ​កន្លែង​ដែល​គេ​អារ​ក​សត្វ​សម្រាប់​ធ្វើ​ជា​គូរបាន​ដុត នៅ​ចំពោះអុលឡោះ‌តាអាឡា ព្រោះជា​ជំនូន​បរិសុទ្ធ​បំផុត។


«ចូរ​បង្គាប់​ហារូន និង​កូនៗ​របស់​គាត់​ដូច​ត​ទៅ: នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​គូរបាន​ដុត: ត្រូវ​ទុក​គូរបាន​ដុត​នៅ​លើ​អាសនៈ ពេញ​មួយ​យប់​រហូត​ទល់​ភ្លឺ ហើយ​ត្រូវ​ថែ​ភ្លើង​ឲ្យ​ឆេះ​រហូត។


«នេះ​ជា​ហ៊ូកុំ​ស្តីអំពី​គូរបាន​លោះ​បាប គឺ​ជា​គូរបាន​បរិសុទ្ធ​បំផុត។


នេះ​ជា​ហ៊ូកុំ​ទាំង​ប៉ុន្មាន​ស្តី​អំពី​គូរបាន​ដុត ជំនូន​ម្សៅ​គូរបាន​រំដោះ​បាប​គូរបាន​លោះ​បាប គូរបាន​សម្រាប់​តែង​តាំង​អ៊ីមុាំ និង​គូរបាន​មេត្រី​ភាព។


នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​មនុស្ស​ម្នាក់​ដែល​ស្លាប់​នៅ​ក្នុង​ផ្ទះ​មួយ អស់​អ្នក​ដែល​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ និង​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទះ​នោះ នឹង​ត្រូវ​សៅ‌ហ្មង​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។


នេះ​ជា​ហ៊ូកុំ​ស្តី​អំពី​ការ​ប្រច័ណ្ឌ ក្នុង​ករណី​ស្ត្រី​ដែល​នៅ​រួម​រស់​ជា​មួយ​ប្ដី ហើយ​បែរ​ទៅ​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង


រីឯ​ហ៊ូកុំ​ស្តី​អំពី​អ្នក​ណាសា‌រីត មាន​ដូច​ត​ទៅ​នេះ: នៅ​ថ្ងៃ​គាត់​បញ្ចប់​ពេល​កំណត់​ដែល​ត្រូវ​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត​ហើយ គេ​នាំ​គាត់​មក​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


ចូរ​ប្រយ័ត្ន​អំពី​ករណី​រោគ​ឃ្លង់។ ចូរ​ធ្វើ​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែល​ពួក​អ៊ីមុាំ​នៃ​កុល‌សម្ព័ន្ធ​លេវី​បង្រៀន​អ្នក​រាល់​គ្នា។ ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​ពាក្យ​ដែល​ខ្ញុំ​បង្គាប់​ដល់​អ៊ីមុាំ​ទាំង​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម