Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 6:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 នេះ​ជា​វិន័យ​របស់​អ្នក​ណា‌សារីត ក្នុង​វេលា​ដែល​ការ​ញែក​ខ្លួន​ជា​បរិសុទ្ធ​នោះ​ផុត​កំណត់ គេ​ត្រូវ​នាំ​អ្នក​នោះ​មក​កាន់​ទ្វារ​ចូល​ត្រសាល​ជំនុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 រីឯ​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​អ្នក​ណាសា‌រីត ​មាន​ដូច​ត​ទៅ: នៅ​ថ្ងៃ​គាត់​បញ្ចប់​ពេល​កំណត់​ដែល​ត្រូវ​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត​ហើយ គេ​នាំ​គាត់​មក​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 នេះ​ជា​ច្បាប់​នៃ​ពួក​ន៉ាសារីត ក្នុង​កាល​ដែល​កំណត់​ញែក​ខ្លួន​ចេញ​នោះ​បាន​សំរេច​ហើយ ត្រូវ​ឲ្យ​នាំ​អ្នក​នោះ​ទៅ​ឯ​មាត់​ទ្វារ​ត្រសាល​ជំនុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 រីឯ​ហ៊ូកុំ​ស្តី​អំពី​អ្នក​ណាសា‌រីត មាន​ដូច​ត​ទៅ​នេះ: នៅ​ថ្ងៃ​គាត់​បញ្ចប់​ពេល​កំណត់​ដែល​ត្រូវ​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត​ហើយ គេ​នាំ​គាត់​មក​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




ជន‌គណនា 6:13
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ញែក​ខ្លួន​ចេញ​ថ្វាយ​ព្រះ‌យេហូវ៉ា​សា​ជា​ថ្មី ហើយ​ត្រូវ​យក​កូន​ចៀម​អាយុ​មួយ​ខួប មក​ថ្វាយ​ជា​តង្វាយ​លើក​លែង​ទោស ដ្បិត​ពេល​មុន​ត្រូវ​ទុក​ជា​អាសា​បង់ ព្រោះ​សក់​ដែល​បាន​ញែក​ជា​បរិសុទ្ធ​នោះ​បាន​សៅ‌ហ្មង​ហើយ។


ដូច្នេះ សូម​បង​ធ្វើ​តាម​ពាក្យ​ដែល​យើង​បាន​ប្រាប់​ចុះ ដ្បិត​យើង​មាន​មនុស្ស​បួន​នាក់​ដែល​នៅ​ជាប់​បំណន់។


បន្ទាប់​មក លោក​ប៉ុល​ក៏​នាំ​អ្នក​ទាំង​នោះ​ទៅ ហើយ​នៅ​ថ្ងៃ​បន្ទាប់ លោក​បាន​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ​ជា‌មួយ​អ្នក​ទាំង​នោះ រួច​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ដើម្បី​បញ្ជាក់​ពី​ថ្ងៃ​ដែល​ពិធី​ជម្រះ​កាយ​ត្រូវ​បញ្ចប់ និង​តង្វាយ​ដែល​គេ​ម្នាក់ៗ​ត្រូវ​ថ្វាយ។


កាល​ជិត​គ្រប់​រយៈ​ពេល​ប្រាំពី​រថ្ងៃ​នោះ​ហើយ មាន​សាសន៍​យូដា​មក​ពី​ស្រុក​អាស៊ី បាន​ឃើញ​លោក​ប៉ុល​នៅ​ក្នុង​ព្រះ‌វិហារ គេ​ក៏​ញុះ‌ញង់​បណ្តា​ជន​ទាំង​អស់​ឲ្យ​ចាប់លោក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម